Tuesday, May 12, 2015

ឯកឧត្តម​ ច័ន្ទ ​តានី រដ្ឋលេខា​ធិការ​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី បញ្ជាក់​​ប្រាប់​​អំពី​រូប​​ រូប​ហនុ​មាន​ កោះកែ ដែល​​បញ្ជូន​ត្រឡប់​មក​ពី​​សហ​រដ្ឋ​​អាមេរិក ​

ឯកឧត្តម ច័ន្ទ​ តានី រដ្ឋលេខាធិការទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯព្រលាន​យន្ត​ហោះអន្តរជាតិ ភ្នំ​ពេញកាលពី​ព្រលប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៥​​ថា លោក​សូមស្វាគមន៍ការវិល​មក​វិញនូវ រូបហនុមាន ដែលមក​ពី​Cleveland​ សហរដ្ឋអាមេរិច ។   ឯកឧត្តម បានមាន​ប្រសាសន៍​ថា  រូបនេះយើង​បា​ន​​ចរចារ​ជាមួយ​អាមេរិក ដើម្បីសុំគេមកវិញ ក្រោយពេលដែលយើង​មានភស្តតាង  ដែលយើង​រក​ឃើញ​នៅកោះកែ ថាជា « រូបហនុមាន​កោះកែ »​ ដោយសារកិច្ចព្រមព្រៀងចរចា​ដែលបាន​នៅធ្វើ​នៅថ្ងៃទី១២មុនពេលដែល​គេផ្ទេរ​ មកឲ្យកម្ពុជាយើង ។ ដូច្នេះក្នុងកិច្ចព្រមព្រៀង​នេះ គេ​​ប្រាប់​យើង​ថា សូមទុកជាការ​ស្ងប់​ស្ងៀម​​ទៅ រហូតដល់​ថ្ងៃ​ដែល​គេផ្ទេរ​មកឲ្យ​យើង​ជាផ្លូវ​ការ​​ដូច្នេះ​ សូមបងប្អូនមេត្តាយោគយល់។
ឯកឧត្តម ច័ន្ទ តានី បាន​បន្ថែម​ថា ខ្ញុំមិននិយាយច្រើន មិនមែនយើង​មិនចង់​និយាយទេ​ប៉ុន្តែដោយសារកិច្ចព្រមព្រៀងគេមិនឲ្យនិយាយ ពីព្រោះនៅស្រុកគេ​ពេល​ខ្លះទៅ​អ្នក​កាសែត​​ចេះតែនិយាយអញ្ចេះអញ្ចុះទៅ ថាអញ្ចេះអញ្ចុះទៅ សួរអញ្ចេះអញ្ចុះ អញ្ចឹងគេពិបាក​ក្នុង​ការចរចារជាមួយយើង អញ្ចឹងហើយ​បានគេសុំ​ស្នើក្នុង​ការចរ​ចារនេះទុក​ជាការ​សម្ងាត់។ ប៉ុន្តែ មិនមែនកិច្ចព្រមព្រៀងនេះ វាប៉ះពាល់អីទេ គ្រាន់តែថា ទុកជាការ​សម្ងាត់ ពីព្រោះ​កន្លែង​​នីមួយៗដែលគេមានរូបរបស់យើងហ្នឹង​​ពីមុនក៏ដោយ រូបពីមុនៗ​​ដែលគេឲ្យ​យើងហ្នឹង​វាមិនសូវតឹងដឹងពេកទេ ក៏ប៉ុន្តែគេថាជាការសម្ងាត់របស់ផ្ទៃក្នុងរបស់គេ គេត្រូវលាក់ទុក​គេមិនចង់និយាយប្រាប់អ្នកក្រៅឲ្យលឺទេ  ដូច្នេះ សូមបងប្អូន​មេត្តាយោគយល់។
ឯកឧត្តម ច័ន្ទ តានី បាន​ឲ្យ​ដឹង​ថា រូបហនុមាននេះ មកពីកោះកែ គឺនៅសតវត្សទី១០ ។​កោះកែ ជាទីក្រុងរបស់​កម្ពុជាយើងមួយមុនអង្គរ។ រូបហនុមាន​នេះ មានភស្តតាង​ស្នាមដាប់​ចេញ​ពីបល្ល័ង្គពេលផ្គុំគ្នា​ទៅវាត្រូវ ដូច្នោះ នេះជាភស្តតាងមួយចំពោះពេល​ដែលបាត់​រូប​ចំលាក់​នេះ យើងពុំដឹងជាក់លាក់ទេ ដោយសារប្រទេស​យើងមានសង្គ្រាម​ប្រហែល​ជា​ក្នុងឆ្នាំ១៩៧០។ ឯកឧត្តម បាន​បន្ត​ថា រយៈពេលនៃការចរចា រូបនេះ ត្រឹមតែ២-៣ខែប៉ុណ្ណោះ​ដោយសារយើងមានភស្តតាងច្បាស់ ហើយគាត់​ក៏មានសុឆន្ទៈ​ដែលចង់​​បង្ហាញពីខ្លួន​យើង​ដែល​មានការសហការគ្នា ។ អញ្ចឹងក្នុងការទាមទាររូបនីមួយៗ ពេល​ខ្លះក៏ពិបាក​ទៅ ពេល​ខ្លះក៏ស្រួលទៅ ក៏ប៉ុន្តែ​ស្រួល​យ៉ាងណា​ទល់តែ​យើងមានភស្តតាងច្បាស់ ទីមួយថារបស់នេះ​ជារបស់យើង ​ទី២មកពីណា ពីព្រោះមានរូបខ្លះទៅនៅថៃក៏មាននៅយើង​ ក៏មានដូចគ្នា​ដោយ​​សារនៅប្រទេសខ្មែរពីមុនធំ ដូច្នេះ មានបដិមារខ្លះនៅស្រុកថៃ ដូច្នេះយើងត្រូវដឹង​រូបបដិមារនៅកន្លែងណាឲ្យច្បាស់?​ រូបហនុមានរបស់កម្ពុជា​នេះទៅដល់Cleveland អាមេរិច​នៅឆ្នាំ១៩៨២ ទំហំ​កម្ពស់១.០៩m ទទឹង៥៣.៥០m  ហើយ​ទើប​នឹង​បញ្ជូន​វិល​ត្រឡប់​មក​កម្ពុជា​​វិញ​ នៅ​ព្រលប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​ ហើយ​ពិធី​ជា​ផ្លូវ​ការ​នៃ​ការ​ទទួល​ការ​វិល​ត្រឡប់មក​វិញ​នូវ​រូប​មដិមារ នឹង​ធ្វើ​ឡើង​នៅ​ទី​ស្តី​ការគណៈរដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៥​នេះ​។









No comments:

Post a Comment