នៅក្នុងពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពី
ការប្រគល់-ទទួលរូបបដិមាហនុមាន រវាងសារមន្ទីរ Cleveland នៃសហរដ្ឋអាមេរិក
និងព្រះរាជណាចក្រកម្ពុជា និង ពិធីស្វាគមន៍ ការវិលត្រឡប់មកវិញនៃរូបបដិមា
ហនុមាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥
ថ្ងៃនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី តំណាងភាគីកម្ពុជា គឺឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងខាងសារមន្ទីរ
The Cleveland Museum of Art តំណាងដោយបណ្ឌិត William
M. Griswold អភិបាលនៃសារមន្ទីរ The Cleveland Museum of
Art បានចេញសេចក្តីប្រកាសព័ត៌មានរួម ដោយយល់ព្រមប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញនូវរូបបដិមាហនុមាន
នឹងអនុញ្ញាតឲ្យប្រទេសកម្ពុជារៀបចំកសាងឡើងវិញនូវរូបដិមាជាច្រើន
ដែលស្ថិតនៅច្រកខាងកើតនៃប្រាសាទចិននៃរមណីយដ្ឋានប្រវត្តិសាស្ត្រកោះកេរ។
យោងតាម សេចក្តីប្រកាសព័ត៌មានរួមរវាងភាគីទាំងពីរបានឲ្យដឹងថា
សារមន្ទីរ Cleveland
បានផ្តួចផ្តើមនូវគំនិតនៃការប្រគល់នេះដោយផ្អែកលើព័ត៌មានថ្មីៗ
អំពីប្រភពនៃរូបបដិមាហមុមាន ដែលផ្តល់ដោយប្រទេសកម្ពុជា និងដោយយោងលើការស្រាវជ្រាវរបស់ប្រទេសកម្ពុជាអំពីប្រវត្តិនៃរូបនេះ
ក៏ដូចជាបំណងគាំទ្ររបស់សារមន្ទីរដើម្បីគាំទ្រ ដល់ប្រទេសកម្ពុជាក្នុងគម្រោងនៃការប្រមូលផ្តុំរូបបដិមានៃប្រាសាទចិនឡើងវិញ
សូមអានខ្លឹមសារពិស្តារនៃសេចក្តីប្រកាសព័ត៌មានរួមដូចខាងក្រោម៖
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment