នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៥នេះ ក្នុងពិធីប្រគល់សញ្ញាប័ត្រ
ថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ ដល់និស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ
នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា
សម្ដេចបានផ្ញើសារ តាមទូរស័ព្ទទៅឯកឧត្តម សម រង្ស៊ី ដើម្បីឲ្យប្រាប់ទៅគ្នារបស់គាត់
អាចនិយាយសំដៅទៅ ឯកឧត្តម កឹម សុខា ថា កុំឲ្យប្រហើន និងបំពានវប្បធម៌សន្ទនា
ប្រយ័ត្នគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ពីតំណែងអនុប្រធានទី១រដ្ឋសភា។
សម្ដេចតេជោ ហ៊ុនសែន បញ្ជាក់ថា « ខ្ញុំបានប្រាប់
ឯកឧត្តម សម រង្ស៊ី ថា បើឡើង គឺឡើង តាមសន្លឹកឆ្នោតរបស់គណបក្សប្រជាជន ហើយបើធ្លាក់
គឺក៏ធ្លាក់តាមគណបក្សប្រជាជនដែរ ហើយកុំព្រហើន បើគេមិនពេញចិត្ត
នឹងទម្លាក់ជារឿងរបស់គេ ព្រោះខ្លួនតែងតែដើរដៀមដាមនិង ជេរគេហើយកុំថាគេគំរាម
។ វប្បធម៌សន្ទនារវាងសម្តេច និង ឯកឧត្តម
សម រង្ស៊ី តម្រូវឲ្យមានការគោរពគ្នា តម្រូឲ្យមានការពិភាក្សាគ្នា មិនមែនតម្រូវឲ្យដើរវាយប្រហាគ្នាឡើយ
»។
ទាក់ទងនិងសំដីរបស់ឯកឧត្តម កឹម សុខា នៅក្រុងកំពតកាលពីពេលថ្មីៗនេះ
ដែលបានលើកឡើងដោយពាក្យវាយប្រហារមិនចំឈ្មោះ ប៉ុន្តែក្នុងគោលដៅរិះគន់មកលើគណបក្សប្រជាជនកម្ពុជា
មានបំណងបំបែកបំបាក់ខ្លួន និងឯកឧកត្តម សម រង្ស៊ី នោះត្រូវបាន សម្តេចតេជា ហ៊ុនសែន
មានប្រសាសន៍ឆ្លើយតប «បែកឬមិនបែកវាអាស្រ័យលើសាមីខ្លួន
មិនមែនអាស្រ័យលើអ្នកបំបែកនោះទេ ហើយកុំនិយាយរឿងបញ្ហាលក់
ឬមិនលក់ គំរាមមិនខ្លាចព្រោះគ្មានអ្នកណាគំរាមលោកឡើយ ឬ ទិញលោកឡើយ បើលោក ចង់រត់ក៏រត់ចុះ
បើលោកចង់បែកក៏បែកចុះគេគ្មានពេលទៅបំបែកអ្នកឡើយ»។
សម្តេចក៏បានឲ្យដឹងដែរថា ឯកឧត្តម សម រង្ស៊ី បានផ្ញើរមកសម្តេចម្សិលមិញថា
ឯកឧត្តមបានធ្វើដំណើរទស្សនៈកិច្ចយ៉ាងរលូន និងពន្យល់ដល់ប្រជាជនខ្មែរនៅអាម៉េរិក
អំពីរបត់នយោបាយ ថ្មីៗនៅកម្ពុជានិងឲ្យយល់ពីវប្បធម៌សន្ទនា តែដោយឡែកអ្នកនៅក្នុងស្រុកគិតតែនិយាយ
បំបែក មិនបែក ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍
ចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ដែលមានចំណងជើងថា « កឹម
សុខា ថា បក្សប្រជាជនកំពុងខំបំបែកសង្រ្គោះជាតិ»។
ក្នុងអត្ថបទ របស់កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់សំដី ឯកឧត្តម កឹម សុខា
អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងគ្រាចុះជួបជាមួយសកម្មជនរបស់ខ្លួន
នៅខេត្តកំពត កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ថា « យើងបានស្គាល់យុទ្ធសាស្រ្តរបស់ពួកគេរួចហើយ
ហើយពួកគេចង់បំបែកបំបាក់យើង ព្រោះប្រសិនបើក្រុមរបស់យើងបែកបាក់ យើងទន់
ខ្សោយណាស់»។ ឯកឧត្តម កឹម សុខា បញ្ជាក់ថាសម្ព័ន្ធភាពរវាងរូបឯកឧត្តម
និងឯកឧត្តម សម រង្ស៊ី គឺមិនមានថ្ងៃបែកបាក់ឡើយ គឺឯកឧត្តម និងឯកឧត្តម សម រង្ស៊ី
ជាមនុស្សតែមួយ។
ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ បញ្ជាក់ថា សម្តេចមិនសូវមានជំនឿលើការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តទេ
ដោយសារកាសែតនេះធ្លាប់មានកំហុស ក្នុងចុះផ្សាយព័ត៌មានរបស់ខ្លូន ទោះជាយ៉ាងណាសម្តេចបានបញ្ជាក់ថា
ចំពោះការលើកឡើង ថាមានការបំបែកបំបាក់ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា
នោះគឺវាមិនអាស្រ័យលើអ្នកបំបែកបំបាក់ទេ វាអាស្រ័យដោយផ្ទាល់លើសាមីខ្លូន
ថាចង់បែកបាក់គ្នារឺអត់?
សម្តេចបានលើកឧទាហរណ៍ថា ដូចប្តីប្រពន្ធចឹង ទោះបីឪពុកម្តាយចង់បំបែកបំបាក់ក៏មិនបែកដែរ
បើកូននោះមិនព្រមបែកខ្លូនឯងនោះ៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment