និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣៥២៣នាក់ បានទទួលសញ្ញាបត្រកំរិត ឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នាព្រឹកថ្ងៃទី១៩ ខែឧសភានេះ ក្រោម អធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសាលសន្និបាតនិង ពិព័រណ៌កោះពេជ្រ។
រដ្ឋមន្រ្តីស្តីទីនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ពិត ចំណាន បានបញ្ជាក់ថា គិត ចាប់ តាំង ពី ឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាគ្រិះស្ថាន ឧត្តមសិក្សា ពហុជំនាញ របស់រដ្ឋមានវ័យចំណាស់ជាងគេ បានផ្តល់ការផ្តល់ការបណ្តុះ បណ្តាលជំនាញ កំរិតឧត្តម ដល់និស្សិត ជាង៣ម៉ឺន៤ពាន់នាក់ ក្នុងនោះមាននារីជាង ១ម៉ឺននាក់។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏កំពុងអនុវត្ត ផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំរបស់ខ្លួន ផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធ សាស្រ្តវិស័យអប់រំ ឆ្នាំ ២០១៤-២០១៨ ដែលត្រៀមបម្រើដល់តំរូវការសមាហរណកម្មអាស៊ាននាចុងឆ្នាំ២០១៥នេះ។
ឯកឧត្តម ពិត ចំណាន ក៏បានបញ្ជាកើផងដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញកំពុងបន្តកិច្ច សហការ ជាមួយអង្គភាពប្រឆាំងអំពើរពូករលួយ ដែលធានាដល់ការគ្រប់គ្រងចំណូល និងចំណាយ ស្របពេល រហូតមកដល់ពេលនេះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងមាននិស្សិតសិក្សាទាំងផ្នែក អាហារូបករណ៌ របស់រដ្ឋាភិបាល និងការសិក្សាបង់ថ្លៃ ផងដែរ។
នៅក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា មិនប្រាកដថា ប្រទេសដែលសំបូរ ដោយធនធានធម្មជាតិ តែខ្វះធនធានមនុស្ស អាចក្លាយជាប្រទេសអភិវឌ្ឍន៌នោះទេ ប្រៀបធៀប ទៅ នឹង ប្រទេសសិង្ហបុរីដែលពុំមានធនធានទឹកសាបប្រើប្រាស់ផងនោះ នៅតែក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយសារកត្តាធនធានមនុស្ស ប៉ុន្តែជាក់ស្តែងកម្ពុជាថ្វីត្បិតតែសំបូរដោយធនធានធម្មជាតិតែកម្ពុជា នៅ តែជាប្រទេសក្រីក្រ ដោយសារតែនយោបាយខុស ដែលបានធ្វើបាត់បង់ធនធានមនុស្សក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៌ នាឆ្នាំ២០៥០ ដែលផែនការ នេះត្រូវការឲ្យមានវិស័យឧស្សាហកម្មមានធនធានស្រាប់ក្នុងស្រុក និងឧស្សាហកម្មដែលមានចរិត ជា សកល។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា រួមនិងក្រសួងសង្គមកិច្ច ត្រូវរៀប ចំការយកចិត្តទុកដាក់ចំពោះ សិស្ស និស្សិត និងយុទ្ធជនពិការ ដែលទទួលបាន ជោគជ័យពីអន្តរជាតិ៕
.jpg)


No comments:
Post a Comment