អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺការដោះស្រាយនូវវិបត្តិនយោបាយ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ។ ដែលគេបានដឹងថាស្ថានការណ៏នយោបាយកម្ពុជានៅក្នុងកំឡុងឆ្នាំ ២០១៣ និង២០១៤ពិតជាតានតឹង ហើយអ្នកវិភាគមួយចំនួនពេលនោះបានគិតថាខ្មែរអាចនឹងឈាន ដល់ដំណាក់កាលចុងក្រោយគឺការបង្ហូរឈាមដោយប្រើប្រាស់អាវុធមកដោះស្រាយបញ្ហា ព្រោះគេបានមើលឃើញយ៉ាងជាក់ស្តែងពីភាពវឹកវរ ដែលអំពើទាំងនេះបានស្តែងឡើងតាមរយៈការធ្វើបាតុកម្មដែលអូសបន្លាយពេលជាងមួយឆ្នាំ បើសិនជាពេលនោះរាជរដ្ឋាភិបាលពិតជាផ្តាច់ការដូចការចោទប្រកាន់ពីជនអគតិមួយចំនួនមែននោះ ម្លេះសមមិនមានទេ បាតុកម្មដែលអូសបន្លាយពេលយូរបែបនេះ ហើយឈាមខ្មែរប្រាដកជាហូរ សម្លេងសោកសង្រេងព្រោះតែបាត់បងសាច់ញាតិ ប្រាកដជាឭពេញប្រទេសកម្ពុជា ជាក់ជាមិនខាន។
នយោបាយឈ្នះឈ្នះ! នៅតែជាអត្ថិភាព អ្នកដឹកនាំប្រទេសខ្មែរនៅតែប្រកាន់យកនយោបាយមួយនេះ មកដោះស្រាយ ទោះបីជាមានស្ថានការណ៏នយោបាយតានតឹងបែបណាក៏ដោយ។ គន្លឹះក្នុងការដោះស្រាយវិបត្តិនយោបាយមួយដែលថ្នាក់ដឹកនាំ ប្រទេសកម្ពុជាបានលើកឡើងក្នុងពីធីបើកព្រឹត្តិការណ៏អង្គរសង្ក្រាន្តថា «មេរៀនបទពិសោធន៏របស់ខ្ញុំព្រះករុណាខ្ញុំ យើងត្រូវទុកផ្លូវឲ្យគេរស់ ទុកច្រកដើម្បីគេមានលទ្ធភាព ធ្វើអ្វីដែលអាចខុសពីគំនិតរបស់យើង »។
វប្បធម៏សន្ទនា គឺជាមាគ៌ាសន្តិភាព រុញច្រានប្រទេសកម្ពុជា ឲ្យផុតពីការជាន់ដានប្រវត្តិសាស្ត្រ ដ៏ជូរចត់ ហើយវប្បធម៏មួយនេះបានកៀរគរខ្មែរគ្រប់និន្នាការនយោបាយទូទាំងប្រទេសឲ្យមកចូលរួម អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ ទោះបីជានៅមានជនល្មោភអំណាចមួយចំនួន នៅតែមិនបោះបង់ចោលនូវឆន្ទៈផ្តួលរំលំរាជរដ្ឋាភិបាល។
ព្រោះតែអំណាចបុគ្គលនោះមិនធ្លាប់គិតទេ សុខទុក្ខប្រជាពលរដ្ឋ គេមិនចង់ឃើញស្នាមញញឹមរបស់ប្រជាពលរដ្ឋនោះឡើយ រឹតតែមិនចង់ឭសម្លេងសើចក្អាកក្អាយរបស់ប្រជាពលរដ្ឋឲ្យ គេអាចធ្វើអ្វីបានគ្រប់យ៉ាង បើសិនអំពើនោះអាចផ្តល់ឲ្យគេនូវអំណាច នូវផលប្រយោជន៏ អ្វីដែលបុគ្គលនេះចង់ឭ និងចង់ឃើញនោះគឺភាពវឹកវរក្នុងសង្គមខ្មែរ ដរាបណាខ្មែរនៅតែវឹកវរបុគ្គលម្នាក់នេះនៅតែសប្បាយចិត្ត ជាក់ស្តែងនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ក្នុងព្រឹត្តិការណ៏អង្គរសង្ក្រាន្ត បុគ្គលម្នាក់នេះហាក់មិនសប្បាយចិត្តនឹងចូលរួមជាមួយប្រជាពលរដ្ឋខ្មែរនោះទេ គេបែរជាប្រើប្រាស់ ល្បិចដ៏អាក្រក់ជាច្រើន ផ្សព្វផ្សាយតាមបណ្តាញសង្គម facebook ញុះញង់មិនឲ្យប្រជាពលរដ្ឋចូលរួមព្រឹត្តិការណ៏អង្គរសង្ក្រាន្តនេះទេ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតែទៅចូលរួមព្រឹត្តិការណ៏អង្គរសង្ក្រាន្តនេះយ៉ាងច្រើនកុះករ ហួសពីការរំពឹងទុក គឺអ្នកចូលរួមដល់ទៅមួយលាននាក់ទាំងនេះបានស្តែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរភាគច្រើនលែងជឿឃោសនាអកុសលរបស់បុគ្គលនេះទៀតហើយ។
បើទោះបីជាអ្ននិពន្ធមិនបានបញ្ចេញឈ្មោះជនជ្រុលនិយម បង្ករហិង្សាសង្គម ក៏មិត្តអ្នកអានអាចស្វែងយល់ដោយខ្លួឯងថា បុគ្គលនោះគ្មានអ្នកណាក្រៅពីជនដែលប្រឆាំនឹង វប្បធម៌សន្ទនានោះទេ។
មហិច្ឆតាដណ្តើមអំណាចផ្លូវកាត់គួរតែបញ្ឈប់ទៅ អ្នកគួរសាងអ្វីដែលល្អ ធ្វើអ្វីដើម្បីប្រយោជន៏ប្រជាពលរដ្ឋទូទាំងប្រទេសខ្លះទៅ បើប្រជាពលរដ្ឋគេយល់ថាអ្នកជាបុគ្គលសាកសមជាអ្នកដឹកនាំនោះ គេប្រាកដជាបោះឆ្នោតគាំទ្រអ្នកជាមិនខាន។
បញ្ឈប់ទៅវប្បធម៌លាបពណ៌ សូមមេត្តាកុំខំអូសទាញខ្មែរទៅជាន់ដានចាស់ទៀតអី ខ្មែរត្រូវតែរួបរួម ទើបខ្មែរមានការអភិវឌ្ឈ ហើយឈប់យកហេតុផលថាខ្លួនមិនមែនជាបក្សកាន់អំណាច មិនអាចអភិវឌ្ឍប្រទេសនោះ លុយជំនួយដែលបានមកពីក្រៅប្រទេសហ្នឹង បរិច្ចាគជួយរាស្ត្រខ្លះទៅ កុំយកដាក់តែក្នុងហោប៉ៅខ្លួនឯង និងបក្ខពួក៕
អត្ថបទ៖ ប៉ុល សីហា
No comments:
Post a Comment