Friday, April 24, 2015

ពិធីបិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ី អាហ្រ្វិក ឆ្នាំ​២០១៥

កិច្ចប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ឆ្នាំ២០១៥ បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី២៣មេសា បន្ទាប់​ពី​បានដំណើរការកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួនរយៈពេល២ថ្ងៃ ប្រកបដោយ លទ្ធផល ដ៏ត្រចះ​ត្រចង់រួចមក​។
ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង គណៈប្រតិភូ នៃបណ្តាប្រទេសអាស៊ី‑ អាហ្រ្វិក បានយាងនិងអញ្ជើញចូលរួម ក្នុងពិធីបិទ កិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោមវត្តមាននៃការដឹកនាំរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម ម៉ហ្កាបេ ប្រធានាធិបតីហ្សីុមបាវ៉េ សហប្រធាន សន្និសីទកំពូលអាស៊ី អាហ្រ្វីកឆ្នាំ២០១៥។
នៅក្នុងរយៈពេល ២ ថ្ងៃ​នៃកិច្ចពិភាក្សារបស់ខ្លួន កិច្ចប្រជុំកំពូលអាស៊ី អាហ្រ្វិក ឆ្នាំ២០១៥ បាន ឈានទៅអនុម័តឯកសារនៃ កិច្ច​ប្រ​ជុំកំពូលអាស៊ី អាហ្រ្វិក ឆ្នាំ២០១៥ ក្នុងនោះរួមមានសារ ទីក្រុងបាន់ឌុងឆ្នាំ២០១៥ សេចក្តីប្រកាសស្តីពី ការ​ធ្វើឲ្យកាន់តែសកម្មនូវភាព ជាដៃគូយុទ្ធសាស្រ្ត ថ្មីអាស៊ី អាហ្រ្វិក និងសេចក្តីប្រកាសស្តីពីប៉ាឡេស្ទីន។
ឯកឧត្តម មូហ្កាបេ ប្រធានាធិបតីហ្សីមបាវ៉េ និងជាសហប្រធានសន្និសីទមានប្រសាសន៍ថា ការ​ចេញនូវសេចក្តីសំរេចចិត្តទាំងបីនេះ គឺពិតជាមានសារៈសំខាន់ និងឆ្លុះបញ្ចាំងនូវស្មារតី បាន់ឌុង ឆ្នាំ១៩៥៥ ។ ឯកឧត្តមមានប្រសាសន៍បន្តថា លទ្ធផលនៃកិច្ចប្រជុំកំពូល នេះគឺជា ប្រវត្តិសាស្រ្តថ្មី ដូចគ្នានិងកិច្ចប្រជុំដំបូងនៅទីក្រុងបាន់ឌុងកាលពីឆ្នាំ១៩៥៥យ៉ាងដូច្នេះដែរ។ ឯកឧត្តមក៏បានចាត់ទុកដែរថា ការប្រឈមរបស់ យើងនៅពេលនេះ គឺធ្វើយ៉ាងណាឲ្យ មាន ការឯកភាពគ្នា សម្រាប់ប្រទេសទាំងអស់នៃទ្វីបទាំងពីរ។ 
នៅក្នុងសុន្ទរកថាបិទ កិច្ចប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ឆ្នាំ២០១៥ ឯកឧត្តម ចូកូ វិដូដូ ប្រធានា ធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី អាហ្រ្វិក ឆ្នាំ២០១៥ មានប្រសាសន៍ថា រយៈពេល២ថ្ងៃនេះ យ៖ងបានពិភាក្សាដោយស្មោះនិង មានភាពកក់ក្តៅ បំផុត និងមានលក្ខណៈជាបងប្អូន​និងគ្នា។
ឯកឧត្តមមានប្រសាសន៍បន្តថា ជំហានដែលយើងត្រូវធ្វើបន្តទៀតនោះគឺ ខិតខំសហការរួមគ្នា និង​ត្រូវធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ នូវភាពឯករាជ្យរបស់ប្រទេសប៉ាឡេស្ទីន។
ជាមួយគ្នានេះឯកឧត្តម ក៏បានចាត់ទុកថា យើងត្រូវតែអនុវត្តទៅលើការអភិវឌ្ឍ នូវហេដ្ឋារចនា សម្ព័ន្ធ ពិសេសក្នុងការស្វះស្វែងរក កញ្ចប់ថវិកាដើម្បីយកមកអនុវត្តបណ្តាគំរោង នៅក្នុង ប្រទេសអាស៊ី‑ អាហ្រ្វិក។ ឯកឧត្តមប្រធានាធិបតីមាន ប្រសាសន៍សង្កត់ធ្ងន់ថា ឯកសារគោល ទាំងបីដែលបានអនុម័តនោះ គឺឆ្លុះបញ្ចាំងនូវភាពជាក់ស្តែងខ្លាំងណាស់ ដោយសារតែកិច្ច ប្រជុំ កំពូលនៅពេលនេះ ឆ្លុះបញ្ចាំងពីកិច្ចប្រជុំអន្តររដ្ឋាភិបាលដែលធំជាងគេ ក្រៅពីក្របខណ្ឌ អង្គការសហប្រជាជាតិ និងឆ្លុះបញ្ចាំងពីបណ្តាប្រទេសអាស៊ី អាហ្រ្វិក ក្នុងឆាកអន្តរជាតិ។
ឯកឧត្តមបន្តថា សម្លេងរបស់បណ្តាប្រទេសអាស៊ី អាហ្រ្វិក ទាំងអស់គឺមិនត្រូវបានទាត់ចោល ពីព្រោះបច្ចុប្បន្ននេះ ចលនាត្បូង ត្បូង កំពុងតែមានសាមគ្គីភាព និងវិបុលភាព ជាមួយគ្នាអង្គ ប្រជុំបានឯកភាពគ្នាបង្កើត មជ្ឈមណ្ឌលកងរក្សាសន្តិភាពក្នុងតំបន់ និងឯកភាពគ្នាក្នុងជំរុញ ពាណិជ្ជកម្ម និងវិនិយោគ ក្នុងចំណោមប្រ ទេសទាំងអស់នៃទ្វីបទាំងពីរ និងកិច្ចសហប្រតិ បត្តិ ការលំហរសមុទ្រដែលជាប្រធានបទថ្មីមួយ នៃទ្វីបទាំង​ពីរ។
ក្នុងសុន្ទរកថារបស់ឯកឧត្តមប្រធានាធិបតី ក៏បានគូសបញ្ជាក់ពីស្មារតីនៃការឯកភាពគ្នាក្នុង ចំណោមប្រទេសទាំងអស់នៃទ្វីបទាំងពីរ។ ជាមួយគ្នាកិច្ចប្រជុំកំពូលក៏បានឯកភាពគ្នាក្នុង បង្កើត នូវមជ្ឈមណ្ឌលអាស៊ី‑ អាហ្រ្វីក នៅប្រទេសឥណ្ឌូនេស៊ី៕    


No comments:

Post a Comment