Tuesday, April 28, 2015

សម្តេចតេជោ ​អញ្ជើញ​មក​ដល់​ប្រទេស​វិញ​ហើយ​ បន្ទាប់​ពី​បំពេញ​បេសកម្ម​របស់​ខ្លួន​ដោយ​ជោគជ័យ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ​និង​ម៉ាឡេស៊ី

នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០១៥នេះ បានអញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​វិញហើយ បន្ទាប់​ពីចូល​រួមកិច្ចប្រ​ជុំកំពូល​ជាច្រើន នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។
គួរ​បញ្ជាក់ថា ការអញ្ជើញ​ទៅកាន់​ប្រទេសឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី រយៈពេល​មួយ​សប្តាហ៍ របស់គណៈប្រតិភូ​កម្ពុជា ដែល​ដឹក​នាំដោយ​សម្តេចតេជោ ហ៊ុន សែន គឺរួម​មាន​កិច្ចប្រជុំ និងជំនួបសំខាន់ៗ​ដូចជា៖
- កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី ២៦ ពីថ្ងៃទី ២៦- ២៧ ខែ មេសា នៅ​ប្រទេស​ម៉ាឡេស៊ី គឺជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្តសម្រាប់ ASEAN ជាមួយ​នឹង​ទស្សនៈ​វិស័យ​ច្បាស់​លាស់​ក្នុង​ការបង្កើត​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន ដែល​ជាមូលដ្ឋាន​ក្នុង​ការពង្រឹង​សហគម​ទាំង​មូល​អោយកាន់​តែមាន​ឥទ្ឋិពល​ខ្លាំង​បន្ថែមទៀត។
-វេទិកាភាព​ជាអ្នក​ដឹក​នាំ​អាស៊ានលើក​ទី១២ បានបើក​ជាផ្លូវ​ការ​នៅថ្ងៃទី ២៦ មេសា នៅប្រទេស​ម៉ាឡេស៊ី។ មេដឹកនាំ ASEAN ទាំង​អស់​បាន​ចាត់​ទុក​វេទិកា​នេះ​គឺ​មាន​សារៈ​សំខាន់ខាង​ផ្នែក នយោបាយ​ដើម្បី​ជួយ​បង្កើន​ល្បឿន​និង​ទំនុក​ចិត្ត​សម្រាប់​អ្នកបន្តវេន​ក្នុង​បុព្វហេតុ ឆ្ពោះ​ទៅរក​អនាគត​ល្អ សហគមន៍​តែមួយ ចក្ខុវិស័យ​តែមួយ ប្រជាពលរដ្ឋ​តែមួយ
-ជំនួប​ពិភាក្សា​រវាង សម្តេចតេជោ ហ៊ុន សែន និង លោក Leung Chun Ying អភិបាល​ក្រុងហុងកុង នៅក្នុង​ប្រទេស​ម៉ាឡេ​ស៊ី នៅថ្ងៃទី២៦ ខែមេសា សម្តេចតេជោ បាន​លើក​ទឹក​ចិត្ត​ដល់លោក​អភិបាល​ក្រុង​ក្នុង​ការ​ដឹក​នាំគណៈប្រតិភូម​ កម្ពុជា ដើម្បី​បង្កើត​វេទិកា​ធុរកិច្ច​កម្ពុជា-ហុងកុង និង​ចាប់​យក​ឧិកាស​វិនិយោគ​ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជ​កម្មអោយ​កាន់​តែ​មាន ​ទំ​ហំ​ធំ​ទ្វេឡើង។
-ការជួប​សំណេះ​សំណាល​រវាង សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ជា​មួយ​ប្រជាពលរដ្ឋ ពលករ សិស្ស និស្សិត​នៅ​ប្រទេសម៉ាឡេ​ស៊ី​នៅថ្ងៃទី២៥ ខែមេសា ដោយ​សម្តេចតេជោ ហ៊ុន សែន គាំទ្រ​និង​លើក​តម្កើង​ការបង្រួប​បង្រួមជាតិ និង​វប្បធម៍​សន្តិភាព​ដើម្បី​ជាតិ​យើងបាន​សុខ​សប្បូរ​សប្បាយ និងរីក​ចម្រើន​យូរ​អង្វែង។
-ការចូលរួម​រំលឹក​ខួប៦០​ឆ្នាំ ជាប្រវត្តិសាស្ត្រ នៃសន្និសីទកំពូល​បាន់ឌុង ប្រទេស ឥណ្ឌូនេស៊ី។
-ជំនួប​ពិភាក្សា​រវាង សម្តេច​តេជោ ហ៊ុន សែន និង លោក Hwang Woo – Yea ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​អប់រំ​កូរ៉េ នៅប្រទេស Indonesia សម្តេចតេជោ បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ដែល​បានយក​ចិត្ត​ទុក​ដាក់​ជួយ​អភិវឌ្ឍធនធាន​មនុស្សដល់​កម្ពុជា រួមទាំង​ជំនួយ​ចលនា​ភូមិថ្មី និង​ការ​បង្កើត​សាកលវិទ្យាល័យ​អភិវឌ្ឍន៍​ជន​បទ​នៅកម្ពុជា។
 -ជំនួប​ពិភាក្សារវាង សម្តេចតេ​ជោ ហ៊ុន សែន និង លោក Xi Jinping ប្រធានា​ធិបតី ចិន​នៅថ្ងៃទី ២៣ ខែ មេសា នៅប្រទេស Indonesia គឺ​បាន​បង្កើន​នូវ​ចំណង​មិត្ត ភាព និង​សហប្រតិបត្តិការជាប្រវត្តិ​សាស្រ្តរវាង​ប្រទេស​ទាំងពីរ។
-ជំនួប​រវាង សម្តេចតេជោ ហ៊ុន សែន និង លោក Ibrahim Mahlah នាយករដ្ឋ​មន្រ្តីប្រទេស Egypt នៅប្រទេស Indonesia គឺ​ប្រមុខ​ដឹក​នាំនៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាព​គ្នាជំរុញ​កិច្ចសហប្រតិបត្តិការ​អោយ​កាន់​តែ រឹងមាំ និងរីក​ចម្រើន​ទ្វេឡើង ជាពិសេស​ជំរុញពាណិជ្ជកម្ម និង​វិនិយោគនៃ ប្រទេស​ទាំង​ពីរ​អោយ​មាន​សន្ទុះ​ខ្លំាង​ឡើង នៅថ្ងៃទី ២២ ខែមេសា។
-សម្តេចតេជោ ហ៊ុន សែន បានអញ្ចើញចូល​រួម​នៅក្នុង​កិច្ច​ប្រជុំ​ពូល​អាស៊ី-អាហ្រ្វិក  ក្រោមប្រធានបទ ពង្រឹង​កិច្ចសហប្រតិបត្តិ​ការត្បូង-ត្បូង នៅថ្ងៃទី ២២ ខែមេសា នៅប្រទេស Indonesia ដែលមាន​គណៈ​ប្រតិភូជាង១២០ប្រទេសក្នុង​ទ្វីប​អាស៊ី និងអាហ្រ្វិក ចូលរួមក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ ជាមួយនឹង​ការប្រារព្ធ​ខួប​អនុស្សាវរីយ៍លើកទី ៦០​នៃ​ការបង្កើត​សន្និសីទទីក្រុងបាន់ឌុង​ផង​ដែរ។
-ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង សម្តេចតេជោ ហ៊ុន សែន និង លោក Joko Widodo ប្រធានា​ធិបតីនៃ​ប្រទេស Indonesia គឺ​កាន់​តែពង្រឹង​បាន​នូវ​មិត្តភាព និងសហប្រតិបត្តិការ​ល្អ​បន្ថែម។ ក្នុងនោះគឺ Indonesia បាន​ស្នើ​សុំ​អោយ​កម្ពុជា បើក​ទីផ្សារ​សម្រាប់​ផលិត​ផល​របស់​ខ្លួន​ដូច​ជា គ្រឿងយន្ត ម៉ូទ័រ និងថ្នាំពេទ្យ។
-សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​ឯក​ឧត្តម Leung Chun Ying អភិបាល​ក្រុង​ហុង​កុង ចូល​ជួប​សំដែង​ការគួរ​សម​ពិភាក្សា​ការងារ។
-ពិធីបើក​សម័យ​ប្រជុំពេញ​អង្គ​លើក​ទី២ នៃ​កិច្ចប្រជុំកំពូល​អាស៊ី អាហ្រ្វិក ឆ្នាំ២០១៥ សម័យប្រជុំពេញអង្គ​លើក​ទី២ នៃកិច្ច​ប្រជុំកំពូល​អាស៊ី អាហ្រ្វិក ឆ្នាំ២០១៥ បាន​បន្ត សម័យ​ប្រជុំ ពេញអង្គរបស់ខ្លួន នៅរសៀលថ្ងៃទី២២ ខែមេសា។
-កិច្ចប្រជុំកំពូល​ធុរកិច្ចអាស៊ី អាហ្វ្រិក ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី២២ ខែមេសា នៅទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី អ្នក​ឧញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដឹក​នាំ​គណប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា ចូល​រួម​កិច្ចប្រជុំ កំពូល​ធុរកិច្ច​អាស៊ី អាហ្វ្រិច ២០១៥ ។
-សម្តេចតេជោ​នាយករដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​និស្សិត​ចំនួន​២២រូប ដែល​កំពុង​សិក្សានៅ​ប្រទេស ឥណ្ឌូនេស៊ី ចូល​ជួប​សំដែង​ការ​គួរ​សម។
-ពិធី​បើកវេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តីពីអាស៊ីបូព៌ាលើក​ទី២៤ ក្រោម​ប្រធាន​បទ​អាស៊ីបូព៌ានៅក្នុងបរិការណ៍​សកល​ថ្មី វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្តីពី​អាស៊ីបូព៌ា​លើក​ទី២៤ ក្រោមប្រធានបទ អាស៊ីបូព៌ា​នៅ​ក្នុង​បរិការណ៍​សកល​ថ្មី បាន​ប្រារព្ធ​ពិធីបើក​ជាផ្លូវ​ការកាលពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០១៥៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment