Thursday, February 05, 2015

សាលារាជធានីភ្នំពេញ កំណត់កាលបរិច្ឆេទ ចុះត្រួតពិនិត្យរដ្ឋបាល នៃក្នុងវត្តសាមគ្គីរង្សី

តាមលិខិត​មួយរបស់​សាលា​រាជធានី​ភ្នំពេញ ​ដែលចុះ​ហត្ថលេ​ខាដោយ​ លោ​ក ពេជ្រ កែវមុន្នី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន ជូនដំណឹង ទៅតំណាងសង្ឃ ​​វត្ត​សាមគ្គី​រង្ស៊ី ស្តីពី​ការត្រួតពិនិត្យ​រដ្ឋបាល ក្នុង​វត្ត​សាមគ្គី​រង្សី ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ នៅក្នុង​លិខិត​នោះ បាន​ជម្រាបជូន​តំណាងសង្ឃ វត្ត​សាមគ្គី​រង្សី ថា នៅ​ថ្ងៃ​អង្គារ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៣ និង​៣០​នាទី រសៀល គណៈកម្មការ​ត្រួតពិនិត្យ​រដ្ឋបាល ដែល​ដឹកនាំ​ដោយ ​លោក ឃួ​ង ស្រេង អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន​គណៈកម្មការ នឹង​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ក្នុង​វត្ត​សាមគ្គី​រង្សី ដើម្បី​រក្សា​ឲ្យ​បាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ នៅក្នុង​វត្ត​សាមគ្គី​រង្សី
គួរបញ្ជាក់​ថា​ វត្តសាមគ្គីរ​ង្សី ជាវត្តដែ​​លមានព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោមគង់​នៅ និងដឹកនាំ។ ​ហើយ​ជារឿយៗ ​គេតែងឃើញ​​សកម្មភាព ព្រះ​សង្ឃវត្ត​សាមគ្គីរង្សី​ បានចូ​លរួមដឹកនាំ​ធ្វើបាតុ​កម្ម ជាមួ​យបក្សប្រ​ឆាំង។ ក្រៅពី​នេះ វត្តសាមគ្គី​រង្សី ក៏ត្រូ​វបានគេដឹកថា ជាវត្តដែល​ច្រើនកើ​តមា​នអំពើហិ​ង្សា និងបញ្ហាជ​ម្លោះនានា ​ហើយកន្លង​មកអា​ជ្ញាធរមូល​ដ្ឋាន ក៏ធ្លាប់បាន​ទទួលស្គាល់​ដែរថា​ ពិតជាមាន​ការលំបាក​ក្នុងការ​ ចូលទៅ​សម្របសម្រួល ​ឬដោះ​ស្រាយ​កិច្ចការ​ផ្សេងៗក្នុង​វត្តសាមគ្គី​រង្សីនេះ​ ហើយ​ចុងក្រោយ​នេះ ​គឺមានជម្លោះ​ទាស់ទែង​គ្នារវាងសង្ឃ​ និងសង្ឃ​ រហូតដល់​ មានការចាក់​សម្លាក់សង្ឃខ្មែ​រ​ក្រោម​មួ​យអង្គ​សុគត​ ទើបឈានឲ្យ​មានការ​បង្កើត​គណៈ​កម្មការ​ត្រួត​ពិនិត្យ​នេះឡើង​។
អត្ថបទ​ដោយ៖ ​ច័ន្ទ ​ទេវី

No comments:

Post a Comment