Thursday, February 05, 2015

អង្គការ​ទេសចរណ៍​ពិភព​លោក​ពេញ​ចិត្ក​លើការ​គ្រប់​គ្រង​​វិស័យ​​ទេស​ចរណ៍ ​​​និង​វប្បធម៌​​របស់​​​កម្ពុជា

កម្ពុជាសម្រេចបានយ៉ាងជោគជ័យលើការអនុវត្តគម្រោងក្នុងការគ្រប់គ្រងវិស័យទេសចរណ៏វប្បធម៌  ដោយ​ទទួលបានការកោត​សរសើរយ៉ាង​ពេញចិត្ត​ពីថ្នាក់ដឹក​នាំរបស់​អង្គការ​ទេសចរណ៏ពិភពលោកនិងអង្គការយូណេស្កូ។
ថ្លែងនៅក្នុងសន្និសិទសារពត៌មានមួយនារសៀលថ្ងៃទី០៤ កុម្ភៈឆ្នាំ ២០១៥ នៅក្រោយ​ពិធីបើកជាផ្លូវការសន្និសិ​ទពិភពលោក​ស្តី​​ពីទេ​សចរណ៏និងវប្បធម៌លោក Taleb Rifai អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក​បានបង្ហា្ពញពីការ​ពេញ​ចិត្ត ជាមួយ​និង​សមិទ្ធផលដ៏ធំធេងនៃវិស័យទេសចរណ៏ វប្បធម៌​ក្រោម​ការប្រឹង​ប្រែងគ្រប់​គ្រង​របស់​កម្ពុជា​កន្លងមក។
លោកអគ្គលេខាធិការអង្គ​ការទេសចរណ៍​ពិភព​លោកបាន​បង្ហាញនូវ​ការគាំទ្រ ​ចំពោះ​ចំណាត់​ការរបស់រាជ​រដ្ឋាភិ​បាល​​កម្ពុជា​ដែលមានអាជ្ញាធរជាតិ​អប្សារា​បានសហការ​យ៉ាង​ល្អ ជាមួយគណកម្មាធិការសម្របសម្រួលអន្តរជាតិICCអង្គរ លើ​​​ការងារ​អភិរក្ស​និង​​អភិវឌ្ឍន៏រមនីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រតំបន់អង្គរទទួលបានជោគជ័យ​លើ​ការ​ងារ​របស់​ខ្លួនចាប់​តាំង​ពីឆ្នាំ១៩៩២ដែលប្រាសាទអង្គរវត្តត្រូវបានចុះក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌពិភពលោក រហូតមកដល់បច្ចុប្បន្ននេះ។
លោក Taleb Rifai បានលើកឡើងថា ការដាក់​បញ្ចូលតំបន់​រមនីយដ្ឋាន​បេតិកភណ្ឌ​អង្គរ ទៅក្នុង​បញ្ជីបេតិកភណ្ឌ​សម្បត្តិវប្បធម៌ពិភពលោក មិនត្រឹមតែ​សម្រាប់​អ្នក​ទេសចរណ៏​មកទស្សនានៅ​តំបន់អង្គរ​ប៉ុណ្ណោះទេ  ប៉ុន្តែជាការ​ផ្តល់​នូវតម្លៃជា​សាកល​ដល់​សម្បត្តិបេតិកភណ្ដ​វប្បធម៌ដ៏ថ្កើងថ្កាន​មួយដែល​ជា​អច្ឆរិយៈ​សម្បត្តិវប្បធម៌​គ្មានពីរ​របស់​មនុស្សជាតិនៅលើពិភពលោកយើងនេះ   ​​ដែលត្រូវ​ទាមទាឲ្យយើង​ទាំងអស់គ្នា​រួម សហការ​ជួយ​ថែរក្សាការពារនិងអភិរក្ស​ឲ្យបាន​ គង់​វង្ស​យូអង្វែងដើម្បី​ទុកជា​មរតក​ដល់អ្នកជំនាន់ក្រោយមិនត្រឹមតែ បានស្គាន់នោះទេ ប៉ុន្តែថែមទាំង​ទទួល​បានផល​ប្រយោជន៏ នៃលំហូរថវិការចូលជាតិតាមរយៈទេសចរណ៏វប្បធម៌នេះដ៏សន្ធឹកសន្ធាប់ទៀរផង។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី  រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការ​គណ:​រដ្ឋមន្ត្រី និងក្នុងនាម​ជា​ប្រធាន​រៀបចំសន្និសិទពិភព​លោកស្តីពីទេសចរណ៍​និងវប្បធម៌​មានប្រសាសន៍ថារាជរដ្ឋា​ភិបាលកម្ពុជាបានខិតខំ​ដោយ​​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការធ្វើ​កិច្ច​សហការយ៉ាងល្អនិងជិតស្និទជាមួយគណកម្មាធិការសម្របសម្រួល​អន្តរជាតិ​ICC​អង្គរ ទាំងក្នុងពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន លើការអភិរក្សនិងងភិវឌ្ឍន៏​តំបន់រមណីដ្ឋានអង្គររហូត​មកដល់​ពេល​នេះ មានរយៈពេល២២ឆ្នាំហើយ ជាមួយ​និងការ​ទទួលបាន លទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់លើការងារ​អភិរក្ស​​​និងអភិវឌ្ឍ​សម្បត្តិ​បេតិក​ភណ្ឌវប្បធម៌អង្គរនេះ។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាល បានយក​ចិត្តទុក​ដាក់ខ្ពស់បំផុត លើការងារថែទាំ និងអភិរក្ស​ប្រាង្គ​ប្រាសាទនានា ដោយបា​ន​រៀបចំ​នូវផែនការគ្រប់គ្រងវិស័យទេសចរណ៍ ដើម្បីបញ្ជៀសនៃលំហូភ្ញៀវទេសចរណ៍​មិន​ឲ្យមានការប្រមូលផ្ដុំ ធ្វើឲ្យមានការកកស្ទះ នៅតាមប្រាសាទនិមួយៗឡើយ។
ឯកឧត្តម មានប្រសាសន៏ទៀតថា តាមរយៈ​ការរៀប​ចំនូវ​សន្និសិទ​ពិភពលោក​ស្តីពីទេស​ចរណ៏និង​វប្បធម៌ដែល​កម្ពុជា​ធ្វើជាម្ចាស់ ផ្ទះនាពេល ​នេះ ​បាននាំមក​នូវការ​ជួបជុំគ្នា ជាលើកដំបូង រវាងរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីវប្បធម៌  មកពីបណ្តា ប្រទេស ចំនួន ៩៩ នៅលើពិភពលោក ដើម្បីផ្លាស់ប្ដូទស្សៈនឹង ស្វែងយល់​អំពីស្ថាន​ភាពពិត នៃការ​អភិវឌ្ឍរីក​ចំរើននៅប្រទេសកម្ពុជា លើផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសលើវិស័យទេសចរណ៍ និងវប្បធម៌​នេះតែ​ម្តង។ ហើយតាម​រយៈសន្និសិតនេះ បណ្តាប្រទេសនានានៅលើពិភពលោក​អាចពង្រឹងទំនាក់ទំនង រវាងទេស​ចរណ៍ និងវប្បធម៌ជាមួយគ្នាបានកាន់​តែខ្លាំងក្លាថែមទៀត ក្នុងភាព​ជាដៃគូ​ដែលផ្តល់ ផលប្រយោជន៍ ឲ្យគ្នា​ទៅវិញ​ទៅមក។ ក្នុងនាម​រាជរ​ដ្ឋាភិបា​លកម្ពុជា​ឯកឧត្តម បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការប្រឹងប្រែងអភិវឌ្ឍន៏ទេសចរណ៏ វប្បធម៌​នេះ​បន្ថែមទៀត ដោយខិតខំកែច្នៃនូវសក្តានុពល ដែលកម្ពុជាមាន ដើម្បីទាញ​យកផល​ប្រយោជន៏​សម្រាប់ប្រ​ទេសជាតិ​និងប្រជាជន​កម្ពុជាទាំងមូល​ពីទេសចរណ៏វ​ប្បធម៌​ដ៏សម្បូរ បែបរបស់កម្ពុជា។

No comments:

Post a Comment