Friday, December 05, 2014

ICC ព្រះវិហារកំណត់យកគោបុរៈទី៥ជាគម្រោងអាទិភាពមុនគេសម្រាប់ការងារជួសជុល

គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះ​វិហារ (ICCព្រះវិហារ) យល់​ស្រប​ ​​​​កំណត់យកគោបុរៈទី៥ នៃប្រាង្គប្រាសាទព្រះវិហារ​ ដាក់ជាគម្រោងអាទិភាព ដើម្បីរៀប​​ចំជួសជុលបន្ទាន់។
តាមការបញ្ជាក់ពីឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការណៈ​រដ្ឋមន្ត្រីបានឲ្យដឹងថា លទ្ធផល​​នៃ​​​កិច្ច​​​ប្រ​ជុំ​​លើក​​​ទី១​ ​​របស់​​​គណៈ​​​កម្មាធិការ​​​សម្រប​​សម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះ​វិហារ (ICCព្រះវិហារ) បានសំដែងទស្សនៈជាឯកច្ឆ័ន​យល់ស្រប់ដាក់​គោបុរៈទី៥ ទៅក្នុងគម្រោងអាទិភាព​ចាំ​បាច់​ ក្នុងការរៀបចំ ជួស​ជុលស្តារឡើងវិញមុនគេ បន្ទាប់ពីពិនិត្យឃើញថា ស្ថានភាពនៃគោ​បុរៈ​ទី៥នេះកំពុង​ទទួល​រងនូវ​ភាព​ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរស្ទើរតែរលំទៅហើយ នោះ។
​យោងតាម ការសិក្សាលើលក្ខណៈបច្ចេកទេសនៃគម្រោងជួសជុល ពីអ្នកជំនាញការរបស់​គណៈ​កម្មា​ធិ​ការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះ​វិហារ(ICC​ព្រះវិហារ) បានវាយតម្លៃ​ថាទុន​សម្រាប់​​​ប្រើ​ប្រាស់ក្នុងដំណើរការជួសជុល​គោ​បុរៈទី៥នេះគ្រោងចំណាយទឹ​​ប្រាក់​​ប្រហែលចន្លោះពី​១លាន៨សែន​ ទៅ​២​លាន​ដុល្លារសហរដ្ឋអាមេរិកសម្រាប់រយៈពេលអនុវត្ត៥ឆ្នាំ។ អង្គប្រជុំបាន​ជំរុញឲ្យណៈ​កម្មា​ធិការ​ថ្នាក់​ជាតិ  រៀបចំ​ផែន​ការបច្ចេកទេស  ចងក្រងឯកសារនានា និងគម្រោងថវិកាសម្រាប់បំរើឲ្យកិច្ច​ការ​ការពារ អភិរក្ស​ ការជួសជុលឡើងវិញ ពិសេស​គោ​បូរៈទី៥នេះធ្វើឲ្យបានចប់សព្វ​គ្រប់ឆាប់រហ័សដើម្បី​ស្វែងរក​ប្រភពធានធាន​និងកំណត់ពេលវេលាឲ្យបានជាក់់លាក់ដើម្បីផ្តើមដំណើរការការងារ។
ចំពោះគម្រោងជួសជុល​គោ​បុរៈផ្សេងៗទៀត​ក៏​បាន​វាយតម្លៃរួចរាល់ផងដែរក្នុងនោះ​​គោបុរៈ​​​ទី១តាមផែន​ការ​​គ្រោអនុ​វត្ត​​​ រយៈពេល១៥ឆ្នាំ ​ក្នុងទំហំទឹកប្រាក់ ប្រមាណ​ជាង៥លាន​ដុល្លារ អាមេរិក​។ ​គោ​បុរៈទី៣ ​ត្រូវ​ប្រើ​ប្រាស់រយៈពេលជួសជុលក្នុងចន្លោះពី៣​ទៅ៥​ឆ្នាំ  គ្រោង​​ចំណាយ​​ថ​វិការ​ប្រមាណ​ជាង២លាន ៥​សែន​ដុល្លារ​។ និងគម្រោងជួសជុលស្រះទឹកនៅគោ​បុរៈ​​ទី៤ គ្រោងនឹចំណាយទឹកប្រាក់៣លាន ៥​សែន​ដុល្លារ​​អាមេរិក​ ក្នុងរយៈពេល៣ឆ្នាំ។​
ត្តម​បណ្ឌិតសភាចារ្យ  សុខ  អាន ឧបនា​យ​រដ្ឋមន្ត្រី  និងជាប្រធានបេតិកភណ្ឌ​​ជាតិ​ម្ពុជា និង​​ត្តម បណ្ឌិ Mohamed​ Sameh សហប្រធាន គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះ​វិហារ ​(ICC​ ព្រះវិហារ) បានថ្លែងក្នុងវេទិការតុមូល នៅទីលានជល់ដំរីនារាត្រីថ្ងៃទី០៣  ខែធ្នូ ថា លទ្ធផល​នៃ​ជំនួ​ប​ប្រជុំ​ដំបូនេះគណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះ​វិហារ ​បានផ្តោត ការយកចិត្ត​ទុក​​ដាក់​មុនគេនោះ គឺជំរុញការផ្សព្វផ្សាយ នូវព័ត៌មាន អំពីគម្រោង​នៃការ​អភិ​រក្ស​ និង​ការជួសជុល​ប្រា​សាទ​ព្រះវិហាររួមជាមួយទំហំទឹកប្រាក់ដែលត្រូវប្រើប្រាស់ ដើម្បីឲ្យបណ្តាប្រទេសស្ថាបនិកនិងប្រទេ​ស​ជាមិត្តដែល​គាំទ្រ ICCព្រះវិហារនេះ បានជ្រាប់ដើម្បីគេ ជួយគៀងគរថវិកា
ឯកឧត្តម​បានឲ្យដឹងថា ICCព្រះវិហារ នេះមាតួនាទីសំខាន់ណាស់ មិនត្រឹមតែជួយដល់ការងារគ្រប់​គ្រង​ប៉ុណ្ណោះទេ ប៉ុន្តែ​​​ណៈ​ម្មាធិការអន្តរជាតិមួយនេះ​គឺជាអ្នកជួយក្នុងការគៀងគរថវិកា ​និងការសិក្សា​អំពី​បច្ចេកទេស សម្រាប់ការ​ងារអភិ​រក្ស ជួសជុល និង​ការអ​ភិវឌ្ឍប្រាសាទព្រះវិហារ បានយ៉ាងពេញលេញ​។ហើយអ្វីជាសារៈប្រយោជន៍​ធំទទួលបានពីការអភិរក្ស​ និងអភិវឌ្ឍន៍​ប្រាសាទព្រះវិហារនេះ ​​គឺប្រជាពល​រដ្ឋ​កម្ពុជាដែល​រស់នៅក្នុងតំបន់នេះ​ទទួល​បាន​អត្ថ​​ប្រយោជន៍​ជាច្រើន ពីគម្រោងអភិវឌ្ឍន៍​ទាំង​​ឡាយ  ​អាចជួយលើក​ស្ទួជីវភាពរស់នៅរបស់ពួកគាត់​ឲ្យ​កាន់តែរីកចំរើនប្រសើរថែមទៀត។ ឯកឧត្តម​ក៏បានអំពាវ​នាវ​​ឲ្យ​​ប្រជាពលរដ្ឋចូលរួមជួយថែរក្សា កុំ​កាប់​បំ​ផ្លាញព្រៃឈើខិតខំ​ចូល​រួមដាំ​កូន​ឈើបន្ថែម ជួយថែ​រក្សា​បរិ​ស្ថាន​នៅជុំវិញតំបន់នេះឲ្យបានល្អ​  ពិ​សេសប្រភេទសត្វស្លាប់  មាន​​​ត្រយ៉ង​យក្សត្មាតត្រូវខិត​ខំ​ជួយ​ថែ​រក្សាការពារឲ្យបានគង់ង់​ព្រោះវាអាចជួយបង្កើនការទាក់ទាញ​​ទេស​ចរណ៏​បន្ថែមទៀតនៅក្នុង​តំបន់​នេះ


No comments:

Post a Comment