Friday, December 05, 2014

សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី ១៩៩៧នាក់



សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៤ខែធ្នូ  ឆ្នាំ២០១៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត១៩៩៧នាក់មកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ

បន្ទាប់ពី លោកណុបនរិន្ទនាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី រាយការណ៍ឱ្យដឹងពីចំនួនជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក៏ដូចជាការខិតខំរបស់វិទ្យាស្ថានរួចមកវិទ្យាស្ថានសម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តលើកទឹកចិត្តជំរុញឱ្យមានការយកចិត្តទុកដាក់អភិវឌ្ឍកសាងធនធានមនុស្សឱ្យកាន់តែរីកចំរើនទាំងបរិមាណនិងគុណភាពព្រោះថាធនធានផ្នែកខួរក្បាលនេះគឺសូម្បីតែនៅក្នុងរបបប៉ុល ពត ដែលគេអាចដកហូតនូវកម្មសិទ្ធិទ្រព្យសម្បត្តិអាយុជីវិតរបស់មនុស្ស តែគេមិនអាចដកហូតនូវចំណេះដឹងខាងបញ្ញាខួរក្បាលរបស់មនុស្សបានទេក្នុងន័យនេះ សម្តេចបានជំរុញឱ្យបន្តការខិតខំក្នុងការបណ្តុះបណ្តាលតទៅទៀត

ទាក់ទងនឹងគម្លាតនៃការអភិវឌ្ឍធនធានមនុស្សនិងការអភិវឌ្ឍប្រទេសជាតិដែលពាក់ព័ន្ធនឹងអតុល្យភាពដូចដែលសម្តេចធ្លាប់បានលើកឡើងរួចមកហើយនោះ ក្នុងបញ្ហានេះសម្តេចតេជោក៏បានបញ្ជាក់ថាប្រទេសរបស់យើងសព្វថ្ងៃ គឺកំពុងតែបង្កើតនូវវប្បធម៌នៃការសន្ទនាដែលត្រូវជាប្រធានបទនៃការពិភាក្សារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិជាពិសេសរវាងសម្តេចផ្ទាល់ ជាមួយនឹងឯកឧត្តមសមរង្ស៊ី គឺការខិតខំបង្កើតនូវវប្បធម៌នៃការសន្ទនានៅក្នុងសភាជាច្រើនដងដែលបាននិយាយអំពីបញ្ហានេះជាមួយគ្នាហើយថ្ងៃមុនសម្តេចក៏បានលើកឡើងអតុល្យភាព១២យ៉ាងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយបញ្ហានេះ ឯកឧត្តមសមរង្ស៊ីក៏បានសរសេរសំបុត្រមួយ មកសម្តេចដោយគាំទ្រចំពោះការលើកឡើងនូវអតុល្យភាព១២យ៉ាងនោះ។
ប៉ុន្តែឯកឧត្តមសមរង្ស៊ីក៏បានលើកនូវអតុល្យភាពចំនួនពីរទៀតនោះគឺទី១​.គម្លាតរវាងអ្នកមាននិងអ្នកក្រទៅលើបញ្ហាទ្រព្យសម្បត្តិនិងទី២​.គឺគម្លាតរវាងធនធានធម្មជាតិនិងការធ្វើអាជីវកម្មការលើកឡើងបន្ថែមនូវបញ្ហាពីរចំណុចទៀតនេះ សម្តេចក៏បានយល់ស្របនិងបានសរសេរសំបុត្រជូនឯកឧត្តមសមរង្ស៊ីវិញផងដែរ

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះលើកឡើងថា ការបង្កើតនូវវប្បធម៌សន្ទនាគឺជំនួសឱ្យការដើរជេរគ្នានៅតាមចិញ្ចើមផ្លូវដែលប៉ុន្មានថ្ងៃនេះគេបានទៅស្រែកជេរនៅកន្លែងមួយចំនួនសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបន្តថាការចេះតែដើរស្រែកជេរបែបនេះប្រយ័ត្នសម្លេងភាគច្រើនគេបុកទំលាក់នោះសម្តេចតេជោបន្តថាគេឱ្យធ្វើជាអនុប្រធានសភាប្រធានសភាគឺកុំភ្លេចតួនាទីរបស់ខ្លួនព្រោះប្រធានសភាអនុប្រធានសភានោះជាអ្នកសម្របសម្រួលរវាងបណ្តាអ្នកតំណាងរាស្ត្រ គឺមិនមែនឱ្យអ្នកឯងដើរតែជេរគេនោះឡើយហើយបើចង់ផ្តល់យោបល់ទៅលើបញ្ហាអ្វី  គឺតាមរយៈប្រធានក្រុមអ្នកតំណាងរាស្ត្រនោះ ហើយប្រធានក្រុមអ្នកតំណាងរាស្ត្រយកមកជជែកជាមួយនាយករដ្ឋមន្ត្រី ជាមួយប្រធានក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបន្តលើកឡើងអំពីការដោះស្រាយគម្លាតរវាងអ្នកមាននិងអ្នកក្រ គឺយើងមិនអាចធ្វើតាមប៉ុលពតបំផ្លាញចោលអ្នកមានឱ្យទៅជាក្រ ដូចគ្នាទាំងអស់គឺមិនអាចទេដូច្នេះវិធីដោះស្រាយបញ្ហានេះ មានវិធានការច្រើនរាប់ទាំងបញ្ហាប្រយុទ្ធប្រឆាំងអំពើពុករលួយការរំលោភអំណាចការបំពានទៅលើទ្រព្យសម្បត្តិរដ្ឋទ្រព្យសម្បត្តិអ្នកដទៃដើម្បីធ្វើមានធ្វើបានគឺយើងត្រូវខិតខំធ្វើម៉េចឱ្យប្រជាពលរដ្ឋរបស់យើងបានទទួលពីការអភិវឌ្ឍនោះ ក្នុងនោះ សម្តេចនៅតែចាត់ទុកថាការកាត់បន្ថយគម្លាតខាងបញ្ញាគឺជាតម្រូវការសំខាន់ព្រោះការកាត់បន្ថយគម្លាតខាងទ្រព្យសម្បត្តិគឺវាមិនងាយទេប៉ុន្តែការកាត់បន្ថយគម្លាតខាងខួរក្បាលអាចងាយនឹងធ្វើបានដូច្នេះ សម្តេចនៅតែបន្តការលើកទឹកចិត្តជំរុញអភិវឌ្ឍផ្នែកធនធានខួរក្បាលនេះ


 
 


No comments:

Post a Comment