Friday, December 05, 2014

មន្ត្រីអាជ្ញាធរអប្សរាអះអាងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ត្រូវបានបង្កើតជាលើកដំបូងនៅកម្ពុជា

អជ្ញាធរ​អប្សរា​ បានសម្ពោធ​បើកជា​ផ្លូវការ​ហើយ​នូវមជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​អង្គរ​ដើម្បី​លើក​កំពស់​ ការ​កសាង​ សមត្ថ​ភាព​ ធ​ន​ធាន​មនុស្ស លើមុខ​ជំនាញ​ឯក​ទេស​បេតិ​កភណ្ឌ​ នៅកម្ពុជា​ក្នុង​គោលដៅ​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការជាក់​ស្តែង​របស់​អង្គរ។

លោកស្រី​ ម៉ម ​វណ្ណរតន៍ ​ឧបការី​អាជ្ញាធរ​អប្សរា​ បានឲ្យ​ដឹងថា ​ការ​សម្រេច​បង្កើត​ឡើង​នូវ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​អង្គរ​នេះគឺឆ្លើយ​តប​ទៅ ​នឹង​អនុសា​សន៍​លើកឡើ​ងរប​ស់កិច្ច​ប្រជុំគ​ណកម្មា​ធិកា​របច្ចេក ទេស​លើ​កទី២៣ នៃ​ICC​ អង្គរ និងគំនិ​តផ្តួ​ចផ្តើម​របស់​ឯក​ឧត្តមប​ណ្ឌិត​សភា​ចារ្យឧ​បនាយក រ​ដ្ឋមន្ត្រី​ សុខ​​ អាន ដែលតែង​បានបង្ហាញ​អំពី​កង្វល់​នានាទាក់ទងនឹងបញ្ហាកង្វះខាត​ធនធានមនុស្ស សម្រាប់ថែ រក្សាការ​ពារ និងអ​ភិរក្សនូវស​ម្បត្តិបេតិ​កភណ្ឌ​វប្បធម៌ ទើប​បានជំ​រុញឲ្យមា​នកា​របង្កើ​ត នូវម​ជ្ឈម​ណ្ឌល នេះ​​ឡើង។  

វត្ថុ​បំណងសំ​ខា​ន់នៃកា​របង្កើ​តឡើ​ងនូវមជ្ឈម​ណ្ឌល​បណ្តុះ​​​​បណ្តាល​អង្គរនេះ គឺដើម្បីធ្វើកិច្ច​សហការជា មួយ​ក្រសួង​អប់​រំ យុវជន និងកីឡា  ក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បះ ក្នុងគោ​លដៅ​ពង្រឹ​ងការងា​រ បណ្តុះ​​បណ្តា​លអំ​ពីជំនា​ញ​បច្ចេ​កទេស​បេតិក​ភណ្ឌ​ដល់​បុគ្គ​លិក​ជំនាញ របស់​អជ្ញាធរ​អប្ស​រា រួមទាំង​អ្នក ពាក់ព័ន្ធ​ទាំង​ឡាយ ​ឲ្យគេទទួ​លបាន​​នូ​វ​ចំណេះ​​ដឹង វិធីសា​ស្ត្រ​ និងបច្ចេ​កទេស​ ក្នុងការកា​រ​ពារ ថែ​ទាំ និង​អភិរក្ស​សម្បត្តិ​បេតិក​ភណ្ឌ​ឲ្យបាន​ត្រឹម​ត្រូវល្អ​ក្នុងភាព​ច្បាស់​លាស់ ​និង​មាន​ការទទួល​ខុសត្រូវ​ខ្ពស់ ​ ដើម្បី​អាចទប់​ស្កាត់​បាន​ការ​បំផ្លិច​បំផ្លាញ​ទាំ​ងឡាយ​ទាំ​ងកត្តា​មនុស្ស ក៏ដូចជា​កត្តា​ធម្មជាតិមកលើ សម្បត្តិ​វប្បធម៌​របស់​ជាតិ​យើង ​។

លោក​ស្រី​បាន​គូស​បញ្ចាក់​ថា​ បើ​ទោះបី​មជ្ឈ​មណ្ឌល​នេះ​ទើប​បាន​បង្កើត​ឡើង​ជាលើក​ដំបូង​ក៏ពិ​តមែន​  ប៉ុន្តែមិន​មាន​ន័យថា​អជ្ញា​​​ធរអប្ស​រាក្នុងពេ​លកន្លង​ម​កនោះ​មិនបានគិតគូ​រ បណ្តុះប​ណ្តា​លចំ​ណេះ​ជំនាញ​ដល់​បុគ្គលិក​នោះទេ​ កិច្ច​ការនេះមា​នភាព​ចាំបាច់​ណាស់​ដែ​លទាមទា​រឲ្យអជ្ញា​ធរអប្ស​រាខិត​ខំ ជា​ប្រចាំ លើការ​ងារពង្រឹ​ង​សមត្ថ​ភាព​ឲ្យដល់​​មន្ត្រី​ និងបុគ្គ​លិករប​ស់ខ្លួន ​ដើម្បីគេអា​ចបំពេ​ញ​ភារកិច្ចក្នុ​ងការ ​កា​រពារ ​ថែរក្សា ​​និងអភិរក្ស​​ទ្រពស​ម្ប្បត្តិ​បេតិ​កភ​ណ្ឌវប្បម៌​របស់ជាតិ​ បាន​គង់វ​ង្សល្អ​ប្រកប​ដោ​ ប្រសិទ្ធ​ភាព។

លោ​កស្រី​រំពឹងថា​ បន្ទាប់ពី​មជ្ឈម​ណ្ឌលប​ណ្តុះបណ្តា​លអង្គរនេះ​ បានស​ម្ពោ​ធដា​ក់ឲ្យដំ​ណើ​រ​ការជាផ្លូវ ការ​ហើយ វាគឺ​​ជាផ្នែ​កមួយ​ដ៏​​មាន​សារៈសំខាន់សម្រាប់​​អាជ្ញា​ធរ​អប្ស​រាដែ​លអា​ចពង្រឹ​ក ​បាន​កាន់​តែ ប្រសើ​រឡើ​ងថែ​មទៀតក្នុង​ការ​ផលិត​​ធន​ធាន​មនុស្ស សម្រា​ប់ឆ្លើយ​តប ទៅ​នឹង​សេ​ចក្តី​ត្រូវ​ការចាំបាច់ នានាក្នុ​ងកា​រកា​រពា​រថែទាំ និងអភិ​រក្ស​បេតិកភណ្ឌ គឺមិន​ត្រឹ​ម​តែនៅក្នុងរង្វ​ង់ តំបន់​អង្គ​រប៉ុ​ណ្ណោះ​ទេ  ប៉ុន្តែ​អាច​ជួយបំ​ពេញ​ឲ្យនូវតម្រូវកា​ការពារសម្បត្តិ​បេតិកភ​ណ្ឌនៅគ្រ​ប់តំបន់ទូ​ទាំងប្រ​ទេស ទាំងក្នុង​តម្រូវ​ការ​បច្ចុ​ប្បន្ន ក៏ដូចក្នុង​ពេល​អ​នា​គត។
 
 
 




No comments:

Post a Comment