Thursday, December 04, 2014

តំណាងប្រទេសជាង១៨ និងអង្គការដៃគូជាង២០ គាំទ្រការប្រកាសបង្កើត ICCព្រះវិហារ

អង្គ​ការ UNESCO និង អង្គការដៃគូជាង២០រួមជាមួយ ,សហគមន៍អ៊ឺរ៉ុប និងបណ្តា អង្គទូត​ប្រ​ទេស​​ជា​មិត្ត​ជាង១៨ បានសំដែងការគាំ​ទ្រការប្រកាសបង្កើត​ឡើង​ គណៈកម្មា ធិការ​សម្រប​សម្រួល​​អន្តរជាតិ​សម្រាប់​​​​ប្រាសាទ​ព្រះវិហារ។
       
គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះ​វិហារ (ICCព្រះវិហារ) បាន ប្រកាស​សមាសភាព​ជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៣  ខែធ្នូ ឆ្នំា២០១៤នេះ​ នៅសាល សន្និសិទ​អង្គរ ​នៃមជ្ឈ​មណ្ឌល​អាជ្ញា​ធរ​ជាតិ​អាប្សរា ខេត្តសៀមរាប ដើម្បីចូល​​រួមធ្វើសកម្មភាព ថែរក្សាការពារ សម្បត្តិ​វប្បធម៌មនុស្សជាតិ​ ដ៏មាន​តម្លៃ​លេច​​ធ្លោ​ជា​សកល​​របស់កម្ពុជាឲ្យបាន ស្ថិត​ស្ថេរគង់វង្ស។
សមាសភាពគណកម្មាធិការនេះដឹកនាំដោសសហប្រធានពីររូបគឺ លោកបណ្ឌិត Mohamed  Sameh ARM និងលោក បណ្ឌិត Hao Ping មកពីប្រទេសមហាអំណាចធំៗពី​នៅអាស៊ី​  គឺប្រទេសឥណ្ឌា និង​ប្រ​ទេសចិន។ រីឯសមាជិកនៃគណកម្មាធិការនេះ មានការចូលរួមពីបណ្តា ប្រទេសចំនួន​៩ក្នុងនោះ​ថៃក៏ជា​សមា​​ជិក១រូបផងដែរ។ តួនាទីនៃគណកម្មាធិការ នេះគឺជាអ្នក សម្របសម្រួលវាយតម្លៃ​ចំពោះ​អាទិ​​ភាព​ទាំង​ឡាយ មុននឹង​​អនុញ្ញាតឲ្យអនុវត្តន៍ នូវគម្រោងអ្វី មួយ។ ឯកឧត្តម​បណ្ឌិត​សភា​ចា​រ្យ​ សុខ ​អាន ​ឧបនាយក​រដ្ឋ​ម​ន្រ្តី​ ​រដ្ឋ​ម​ន្រ្តី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​យូ​ណេ​ស្កូមានប្រសាសន៍ថា ការប្រការ ជាផ្លូវការបង្កើតឡើង ​(ICCព្រះវិហារ) ថ្ងៃនេះ គឺអនុលោម​ទៅតាម​សេចក្តី​សម្រេច​របស់ UNESCO និងការ​​អនុម័ត​ពីក្រុមប្រឹក្សា​ប្រតិ​បត្តិ​របស់​អង្គការ​យូ​ណេ​ស្កូ​ កាលពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០១៤ កន្លងមក។ ​

ឯ.ឧបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា ការលេចរូបរៀងនៃគណកម្មាធិការ​នេះឡើង​ដោយសារតែមាន ការ​គាំទ្រដ៏មាន​ប្រសិទ្ធភាព​ ​ពី​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា​ និងបណ្តា​ប្រទេស​ជា​ច្រើនទៀតដូចជា​​ប្រទេស​បារាំង​ និង ​ប្រទេស​ជប៉ុន​​។ សហប្រធានទាំងពីររូប សុទ្ធតែបាន បង្ហាញពីការប្តេជ្ញាចិត្ត  ក្នុងការបំពេញកាតព្វកិច្ចដើម្បី​បុព្វ​ហេតុ​ចូលរួម  ​ជួយលើការងារអភិវឌ្ឍន៍ និងអភិរក្ស សម្បត្តិបេតិកភណ្ឌវប្បធម៌ ដ៏ល្បីល្បាញ នេះ​​ឲ្យបាន​ប្រសើ តាមរយៈការខិតខំ ជំនៈនូវឧបសគ្គទាំងឡាយ​ ក៏ដូចជាការ ខិតខំរិៈរកដំណោះ​ស្រាយចំពោះ​បញ្ហាប្រឈម​នានា  ក្នុងការរួមគ្នាគៀងគរប្រភពថវិកា និងបច្ចេកទេស ដើម្បីរៀបចំផែនការ​ ​គ្រប់​គ្រង​​ថែរក្សាការ​ពារឲ្យមាននិរន្តរភាព។


ជាទស្សនៈលើកឡើងពីតំណាងប្រទេសជាមិត្តនានា​ជាពិសេស ឯកអគ្គរាជទូតថៃក៏ដូចជា ឯកអគ្គ​រដ្ឋ​​ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានបង្ហាញពីការពេញចិត្ត និងស្វាគមន៍ ការបង្កើតឡើង គណកម្មាការ​​ICCព្រះវិហារនេះ  ដោយបានសន្យាថានឹងចូលរួមសហការ ដល់ការងារអភិរក្ស និងអភិវឌ្ឍន៍​ប្រា​សាទ​ព្រះវិហាររបស់ខ្មែរ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​ពីគ្នា​ទៅ​វិញទៅមក




No comments:

Post a Comment