Wednesday, February 26, 2014

ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន សម្ពោធ​បើក​ការ​ថត​ខ្សែភាព​យន្ត​ភាគ​ខ្នាត​ធំ រឿង“ឥទ្ធិពល​នៃស្នេហ៍”

ខ្សែភាពយន្តភាគ​ចិនខ្នាត​ធំមាន​ចំណង​ជើងថា “ឥទ្ធិពល​នៃស្នេហ៍” ដែល​ត្រូវ​នៅ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា និង​សាធារ​ណៈ​រដ្ឋប្រជា​មានិត​ចិន ត្រូវ​បាន ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង លោក​ជំទាវ សម្ពោធដាក់ឲ្យ​ចាប់​ផ្តើម​ថត នាព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៤។

ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន បានចាត់​ទុកការ​ថតខ្សែ​ភាពយន្ត​ភាគខ្នាត​ធំ រឿង“ឥទ្ធិពល​នៃ​ស្នេហ៍” ជាការ​រួមចំណែក​យ៉ាង​ធំក្នុង​ការជួយ​លើក​កំពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ដែល​វិស័យនេះ​មានចំណូល​ប្រមាណ ១៥ % នៃផសស (GDP) បាន​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​សេដ្ឋកិច្ច​កម្ពុជា។ ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន បាន​មានប្រសា​សន៍ថា ខ្សែ​ភាព​យន្ត​នេះ នឹង​បង្កើន​នូវ​សមាន​ចិត្ត​រវាង​ប្រជាជន​ចិន និង​ប្រជាជន​កម្ពុជា ជាពិសេស​គឺមាន​ឥទ្ធិពល​លើវិស័យ​ទេសចរណ៍​បន្ថែម​ទៀត ក្នុង​ពេល​ដែល​កម្ពុជា និង​ចិន មានការ​ហោះ​ហើរ​ត្រង់​ជាមួយ​គ្នារួម​ហើយ។
ជាមួយ​និងការ​ទទួលស្គាល់​ថាខ្សែភាព​យន្ត​ភាគចិនខ្នាតធំ​មាន​ចំណង​ជើង​ថា “ឥទ្ធិពល​នៃស្នេហ៍”  នឹងជួយ​រួម​ចំណែក​លើក​កម្ពស់​វិស័យទេស​ចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យដឹង​ថា​ ឆ្នាំ២០១៣ កន្លង​មក​នេះ មានភ្លៀវ​ទេសចរណ៍​ចំនួន ៤៦ ម៉ឺននាក់​មក​ទស្សនា​ប្រទេស​កម្ពុជា តាមការ​ព្យាករណ៍​តួរលេខនឹង​កើន​ដល់ ៨០ ម៉ឺន​នាក់ នៅក្នុង​ឆ្នាំ២០១៥ ខាង​មុខ​នេះ។ លោក​ជំទាវ ពូ ចានគួ ឯកអគ្គ​រដ្ឋទូត នៃ​សាធារ​ណៈ​រដ្ឋ​ប្រជាមានិត​ចិនប្រចាំ​នៅ​កម្ពុជា ក៏បាន​មាន​ប្រសាសន៍​វាយ​តម្លៃថា ខ្សែភាព​យន្ត​ភាគ​ចិន​ខ្នាតធំ​មាន​ចំណង់​ជើង​ថា “ឥទ្ធិពល​នៃ​ស្នេហ៍” នឹងធ្វើ​ឲ្យប្រជាជន​ចិន និង​កម្ពុជា កាន់តែ​យល់ដឹង​អំពី​វប្បធម៌ ប្រពៃណី​គ្នាទៅវិញ​ទៅម​ក ពិសេស​ការ​វាយ​តម្លៃ​ខ្ពស់រ​បស់ប្រជាជន​ចិន ចំពោះ​ទឹកអង្គរ​ដ៏បវរ​រុងរឿង​របស់​កម្ពុជា។

សូមបញ្ជក់​ថាខ្សែភាព​យន្តភាគចិ​នខ្នាតធំ​មានចំណង​ជើងថា “ឥទ្ធិពល​នៃស្នេហ៍” ជាខ្សែភាពយន្ត​ខ្នាតធំ​បែបម​នោសញ្ជេត​នា មានចំ​នួន ៣០ ភាគ ផលិតដោយ​ផលិត​កម្ម Beijing Jinyi Celebration Cultural Promotion Co,Ltd។ ខ្សែភាព​យន្តបង្ហាញ​ពីឥទ្ធិពល​នៃស្នេហារ​វាងគូរស្នេហ៍​មួយ​គូរ ដែល​តួរ​សម្តែង​មកពី​ប្រទេស​ចិន គឺ​លោក Huang Hai Bo ជាតួ​ឯក​ប្រុស និង អ្នកនាង Zhang Jing Chu ជាតួ​ឯកស្រី​ដ៏ល្បី​របស់​ប្រទេស​ចិន។ ខ្សែភាព​យន្ត​នេះឆ្លុះ​បញ្ជាំង​ពីជីវិត​យុវវ័យ​ពោល​ពេញដោយ​ឧបសគ្គ នឹង​ដំណោះ​ស្រាយ​ក្នុងការ​រស់​នៅ និង​ជីវិត​ស្នេហា នៅក្នុង​សង្គម ដែលមានកា​រអភិវឌ្ឍ ដ៏ឆាប់​រហ័ស។ ខ្សែភាពយន្ត​ដែល​មាន ៣០ភាគ​នេះ ក្នុង​នោះមាន​១០ ភាគ​ត្រូវថត​នៅ រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។

ពិធីសម្ពោធ​ការចាប់​ផ្តើមថត​ខ្សែភាព​យន្តភាគ​ខ្នាតធំ រឿង“ឥទ្ធិពល​នៃស្នេហ៍” ប្រារព្វ​ធ្វើនៅសណ្ឋាគារ​ណាហ្គា​វើល ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ លោកជំទាវ ពូ ចានគួ ឯកអគ្គរដ្ឋទូត នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិនប្រចាំ​នៅ​កម្ពុជា ជាអធិបតី និងការ​ចូលរួម​ពី លោក ម៉ា មីងឆាំង អគ្គលេខា​ធិការមជ្ឈ​មណ្ឌល​ចិន-អាស៊ាន លោកស្រី យន់ ហ៊ួយ ប្រធាន​ផលិកម្ម Beijing Jinyi Celebration Cultural Promotion Co,Ltd លោក តាន់ស្រ៊ី បណ្ឌិត ឆេន លីប គង់ CEO នៃណា​ហ្គា​វើល ព្រមទាំង​អ្នក​ដឹកនាំ និង​តារា​សម្តែង រួមទាំងភ្ញៀវ​កិត្តិយស​ជាតិ ​និងអ​ន្តរជាតិ​ជាច្រើន​រូបទៀត។

No comments:

Post a Comment