Monday, February 23, 2015
ពិធីចែកសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង
ពិធីចែកសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
លោក ALEJANDRO ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃនេះ
នៅរសៀលថ្ងៃទី ២៣
ខែកុម្ភៈ ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានអនុវត្តច្បាប់អន្តោប្រវេសន៍ដោយចាប់ឃាត់ខ្លួន លោក ALEJANDRO ដែលទិដ្ឋាការរបស់គាត់ហួសសុពលភាពនៅថ្ងៃ
ទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។ លោក ALEJANDRO គឺជាសកម្មជន
ការពារព្រៃឈើនៅតំបន់ជាយអារ៉ែង ដែលក្រុមសកម្មជនរបស់អង្គការមាតាធម្មជាតិរបស់
លោក ALEJANDRO
ដែលគេបង្កើតឡើងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានចាត់ទុក
លោក ថាជាវីរៈជនការពារព្រៃឈើដ៏សកម្មមួយនៅក្នុងប្រទេសកម្ពុជា ហើយពេលនេះត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួននៅតំបន់ក្បែរផ្សាររាត្រី
និងបានបញ្ជូនទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ។
ពេលនេះគឺសកម្មជនរួមទាំងអង្គការក្រៅរដ្ឋាភិបាល
អង្គការសិទ្ធិមនុស្ស ក្រុមអ្នករត់ម៉ូតូឌុប ហើយនិងអ្នករត់ទុកៗ កំពុងតែប្រមូលគ្នា
ដើម្បីទៅទាមទារការពារ លោក ALEJANDRO ហើយបានសុំឲ្យរាជរដ្ឋាភិបាលដោះលែង
លោក ALEJANDRO
ត្រឡប់មកវិញ ហើយសុំរាជរដ្ឋាភិបាលផ្តល់ទិដ្ឋាការទៅដល់
លោក ALEJANDRO ដើម្បីបានបន្តការពារតំបន់អារ៉ែងនៅខេត្តកោះកុងក្នុងប្រទេសកម្ពុជាបន្តទៀត។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
នៃក្រសួងមហាផ្ទៃចុះថ្ងៃទី ២០ ខែកុម្ភៈ
ឆ្នាំ២០១៥ បានជម្រាបទៅលោក ALEJANDRO ថា សុពលភាពនៃទិដ្ឋាការពន្យារការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់លោកលេខ
EI00850241 ដែលមានសុពលភាព ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ ត្រូវផុតកំណត់នៅថ្ងៃទី២០
ខែកុម្ភៈ ឆ្នាំ២០១៥នេះ ហើយសមត្ថកិច្ចកម្ពុជាមិនបានពន្យារការស្នាក់នៅរបស់លោកបន្តទៀតឡើយ។
គួរបញ្ជាក់ថា លោក ALEJANDRO
ជាអនុប្រធានអង្គការ បានប្រព្រឹត្តខុសទៅនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ
ដោយបានធ្វើសកម្មភាពរារាំងការគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់អាជ្ញាធរខេត្តកោះកុង
តាមរយៈការញុះញង់ប្រជាជនឲ្យចូលរួមបិទផ្លូវសាធារណៈ
មិនឲ្យក្រុមការងារចុះទៅជួបប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ ឃុំប្រឡាយ
និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។ សកម្មភាពល្មើសនេះ ត្រូវបានលោក ALEJANDRO ទទួលសារភាពតាមរយៈ
លិខិតសុំអភ័យទោសសរសេរផ្ទាល់ដៃជាភាសាខ្មែរ ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៤។
អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃ តម្រូវឲ្យលោក ALEJANDRO ចាកចេញពីព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃពុំមានគោលការណ៍ហាមឃាត់លោក
ALEJANDRO ក្នុងការចូលមកព្រះរាជាណាចក្រកម្ពុជាវិញនោះទេ
ប្រសិនបើគាត់បានបំពេញបែបបទ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
ដូចជនអន្តោប្រវេសន៍ដ៏ទៃទៀត ស្របតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
កាលពីព្រឹកមិញនេះដែរ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា
«មិនថាជនបរទេសបំពានទេ ជនជាតិខ្មែរបំពានក៏ត្រូវតែមានទោសដែរ។ អំណាចរដ្ឋ ម្យ៉ាងទៀត ប៉ុន្តែសង្ឃឹមថារឿងអស់ទាំងនេះ
ត្រឹមតែរដ្ឋមន្រ្តីមហាផ្ទៃ ដោះស្រាយបានហើយ។ គេទៅរំខានដល់ព្រះមហាក្សត្រណោះ»។
សម្តេចតេជោ
នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យមួយ ហើយប្រសិនបើជនបរទេស
និងប្រជាជនខ្មែរណាបំពាន គឺត្រូវតែមានទោស ហើយសម្តេចបន្តថាករណីនេះ កំពុងតែធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់
ដែលអាចនឹងនាំឲ្យមានការបណ្តេញចេញ និងត្រូវចូលបញ្ជីខ្មៅរបស់រដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា« គេសុខចិត្តឲ្យនៅរហូតដល់អស់ទិដ្ឋាការ។ អញ្ចឹងយើងចេញទៅសិនទៅ រួចហើយចាំសុំត្រឡប់មកវិញ
វាទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យកាន់តែអាក្រក់)។ តែគេបណ្តេញចេញហើយ
វាត្រូវចូលក្នុងបញ្ជីខ្មៅ។ វាចប់ហើយ។ អាហ្នឹងហើយគេថាចង់ជ្រុល»។
សម្តេចតេជោ
ហ៊ុន សែន បានស្នើឲ្យ លោក អាឡិច ចេញពីប្រទេស មួយរយៈពេលសិនទៅ ហើយកុំនៅបង្ក
បញ្ហាក្នុងប្រទេសកម្ពុជាទៀត។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា ក្នុងករណីអាឡិចនេះ
ទុកឲ្យក្រសួងមហាផ្ទៃជាអ្នកចាត់ការ កុំថាឡើយ ជនបរទេសសូម្បីតែខ្មែរ ក៏ត្រូវមានទោសដែរ
ហេតុនេះហើយសូមឲ្យអង្គការ មួយចំនួនក៏ដូចជាអ្នកនយោបាយ កុំធ្វើការអធិប្បាយហួសហេតុពេក៕
អត្ថបទ៖
ច័ន្ទ ទេវី
សម្តេចតេជោ ស្នើឲ្យមានការពិនិត្យការងារថែមម៉ោងរបស់កម្មករតាមរោងចក្រ
នៅព្រឹកថ្ងៃច័ន្ទ
ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សម្តេចបានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងការងារ
និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ពិនិត្យមើលការធ្វើការថែមម៉ោងរបស់កម្មការិនីនៅតាមរោងចក្រនានា
ដើម្បីធានាថាការងារថែមម៉ោង ត្រូវបានគោរពតាមច្បាប់ និងមិនប៉ះពាល់ដល់សុខភាពរបស់កម្មករ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅថ្ងៃនេះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាជាតិ
កម្ពុជាដើម្បីស្រ្តី និងក្រសួងការងារ ឲ្យពិនិត្យការងារថែមម៉ោងនេះ ដោយសារសម្តេចសង្កេតឃើញថាកម្មករចូលចិត្តធ្វើការងារថែមម៉ោង
ហើយការងារថែមម៉ោងនេះមិនគោរពទៅតាមច្បាប់ការងារ និងកំពុងប៉ះពាល់ដល់សុខភាពរបស់កម្មករ។
សម្តេចបន្តថាតាមច្បាប់ការងារ ការងារថែមម៉ោងអាចធ្វើទៅបានក្នុងរយៈពេល២ម៉ោងតែប៉ុណ្ណោះ
តែកម្មករខ្លះធ្វើទៅដល់៤ម៉ោង។ លោកបន្តថាភាគីរោងចក្រត្រូវការកម្មករធ្វើការងារថែមម៉ោង
ស្របពេលដែលកម្មករចង់ធ្វើការងារថែមម៉ោង ដើម្បីរកលុយបន្ថែមនឹងប្រាក់ឈ្នួលអប្បបរមា១២៨ដុល្លារ។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា«នៅពេលប្រជុំក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
ខ្ញុំករុណាខ្ញុំក៏ឲ្យអនុសាសន៍ទៅក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី
ហើយក្រសួងការងារ ឲ្យធ្វើការបញ្ចុះបញ្ចូលទាំងកម្មករ កម្មការិនី
និងទាំងថៅកែរោងចក្រ ឲ្យប្រយ័ត្នប្រយែងនឹងការធ្វើការថែមម៉ោង»។
សម្តេចនាយករដ្ឋមន្រ្តីបន្តអំពាវនាវឲ្យកម្មការិនីគិតគូពីបញ្ហា
ធ្វើការថែមម៉ោងនេះ និងតែត្រូវយល់ដឹងពីផលលំបាកលើបញ្ហាសុខភាពទៅថ្ងៃក្រោយ។
សម្តេចក៏បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើបញ្ហាទាំងនេះផងដែរ។
គួរបញ្ជាក់ថា
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីជំរុញឲ្យកម្មករកម្មការិនីកម្ពុជារស់នៅក្នុងជីវភាពសមរម្យ
តាមរយៈការតំឡើងប្រាក់បៀរវត្ស សមរម្យ ប្រចាំឆ្នាំ ការគិតគូរពីការចំណាយប្រចាំថ្ងៃ
ដូចជាទៅលើថ្លៃអគ្គិសនី ថ្លៃទឹក និងថ្លៃផ្ទះជួល ក៏ដូចជាការគិតគូរផងដែរពីបញ្ហាសុខភាពរបស់កម្មករ៕
អត្ថបទ៖ ច័ន្ទ ទេវី


សម្តេចតេជោ៖ ខ្ញុំមិនបានលូកដៃក្នុងកិច្ចការតុលាការទេ
សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សំណុំរឿងឪពុក-ម្តាយ
របស់លោកឧកញ៉ា ថោង សារ៉ាត់ សម្តេចមិនបានរំលោភអំណាចតុលាការនោះឡើយ ហើយសម្តេចស្នើឲ្យ អ្នករិះគន់សម្តេចទៅពិនិត្យឡើងវិញ
ពីទំនាក់ទំនងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ
ធ្វើឡើងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៃសកលវិទ្យាល័យជាតិគ្រប់គ្រង
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
បន្ទាប់ពីសម្តេចតេជោ
បានមានប្រសាសន៍ជុំវិញករណី ការអនុវត្តច្បាប់របស់តុលាការក្រុងភ្នំពេញលើសំណុំរឿងឃាតកម្មលើ
ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ មានការរិះគន់មួយចំនួនទៅលើសម្តេចថា
បានបំពានលើអំណាចតុលាការក្នុងរឿងដោះលែងឱពុក-ម្តាយ ឧកញ៉ា ថោង សារ៉ាត់ ដែលនាំឲ្យមានការដកតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ។
ថ្មីៗនេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសម្តែងការព្រួយបារម្ភចំពោះការដក តំណែង អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ
លោក អាំង មាលតី បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីស្នើសុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមស៊ើបអង្កេតសំណុំរឿងដោះលែងឪពុក-ម្តាយ
ឧកញ៉ា ថោង សារ៉ាត់ ឡើងវិញជាបន្ទាន់។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
មានប្រសាសន៍ថាអ្នកខ្លះថាសម្តេចល្អ តែអ្នកខ្លះថា សម្តេចកំពុងតែបំពានអំណាចតុលាការ។ សម្តេចបានបដិសេធនឹងការចោទប្រកាន់នេះ
ដោយស្នើឲ្យពិនិត្យទំនាក់ទំនងរវាងអំណាចទាំងបី ដោយសម្តេចបានបញ្ជាក់ថាអំណាចទាំងបីមានទំនាក់ទំនងជាមួយគ្នា
មិនអាចដាច់ពីគ្នាបានទេ។
សម្តេច
នាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា វាជារឿងប្រសើរមួយ ដែលចាប់សេះមកវិញ
ក្រោយពេលសេះរួចចេញពីក្រោល។ សម្តេចបានរិះគន់សង្គមស៊ីវិល
និងអំពាវនាវកុំឲ្យតាំងខ្លួន«អង្គុយលើក្បាលរាជដ្ឋាភិបាល»។ សម្តេចបន្តថាសង្គមស៊ីវិលមួយចំនួនកំពុងតែតាំងខ្លួនខ្ពស់ជាងអំណាចរដ្ឋសភា
រដ្ឋាភិបាល និងតុលាការ។ សម្តេចបានចាត់ទុកថា ការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួន
គឺជាការប្រើអំណាចហួសហេតុលើរាជដ្ឋាភិបាល ដែលមានទំនាក់ទំនងជាមួយអង្គតុលាការ៕
អត្ថបទ៖ ច័ន្ទ ទេវី សម្តេចតេជោប្រតិកម្ម នឹងការរិះគន់រាជដ្ឋាភិបាល ជុំវិញការមិនពន្យារ ទិដ្ឋាការដល់ លោក អាឡិចហ្សង់ដ្រូ
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង
នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ចំពោះអ្នកនយោបាយ
និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានរំខានដល់ព្រះមហាក្សត្រ
ដោយសរសេរលិខិតសុំអន្តរាគមន៍ ហើយធ្វើការអត្ថាធិប្បាយហួសហេតុពេក
ដើម្បីឲ្យលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន បន្តការរស់នៅប្រទេសកម្ពុជា។
ការប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែន ចំពោះអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិលមួយចំនួន
និងអ្នកនយោបាយបានរិះគន់រដ្ឋាភិបាលចំពោះ ការមិនព្រមពន្យាទិដ្ឋាការ ឲ្យជនជាតិអេស្ប៉ាញ
លោក អាឡិច ដែលជាអនុប្រធានអង្គការមាតាធម្មជាតិនេះ
ដោយសម្តេចបានលើកឡើងថា សូមពិចារណា ឡើងវិញចំពោះករណីនេះ ព្រោះគ្មានបរទេសណាស្រឡាញ់ខ្មែរជាងប្រជាជនខ្មែរនោះទេ។
សម្តេច បានថ្លែងថា «មិនថាជនបរទេសបំពានទេ ជនជាតិខ្មែរបំពានក៏ត្រូវតែមានទោសដែរ។ អំណាចរដ្ឋ ម្យ៉ាងទៀត ប៉ុន្តែសង្ឃឹមថារឿងអស់ទាំងនេះ
ត្រឹមតែរដ្ឋមន្រ្តីមហាផ្ទៃ ដោះស្រាយបានហើយ។ គេទៅរំខានដល់ព្រះមហាក្សត្រណោះ»។
ចំពោះរឿងនេះ
សម្តចបានលើកឡើងថា ត្រឹមតែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោះស្រាយបញ្ហានេះបានហើយ។
សម្តេចបានបន្តទៀតថា រដ្ឋាភិបាលបានកំពុងតែទាក់ទងទៅស្ថានទូតអេស្ប៉ាញ
ដើម្បីឲ្យលោកអាឡិចចេញទៅក្រៅប្រទេសតាមសម្រួល។
សម្តេចតេជោ
នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យមួយ ហើយប្រសិនបើជនបរទេស
និងប្រជាជនខ្មែរណាបំពាន គឺត្រូវតែមានទោស ហើយសម្តេចបន្តថាករណីនេះ កំពុងតែធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់
ដែលអាចនឹងនាំឲ្យមានការបណ្តេញចេញ និងត្រូវចូលបញ្ជីខ្មៅរបស់រដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា« គេសុខចិត្តឲ្យនៅរហូតដល់អស់ទិដ្ឋាការ។ អញ្ចឹងយើងចេញទៅសិនទៅ រួចហើយចាំសុំត្រឡប់មកវិញ
វាទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យកាន់តែអាក្រក់)។ តែគេបណ្តេញចេញហើយ
វាត្រូវចូលក្នុងបញ្ជីខ្មៅ។ វាចប់ហើយ។ អាហ្នឹងហើយគេថាចង់ជ្រុល»។
សម្តេចតេជោ
ហ៊ុន សែន បានស្នើឲ្យ លោក អាឡិច ចេញពីប្រទេស មួយរយៈពេលសិនទៅ ហើយកុំនៅបង្ក
បញ្ហាក្នុងប្រទេសកម្ពុជាទៀត។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា ក្នុងករណីអាឡិចនេះ
ទុកឲ្យក្រសួងមហាផ្ទៃជាអ្នកចាត់ការ កុំថាឡើយ ជនបរទេសសូម្បីតែខ្មែរ ក៏ត្រូវមានទោសដែរ
ហេតុនេះហើយសូមឲ្យអង្គការ មួយចំនួនក៏ដូចជាអ្នកនយោបាយ កុំធ្វើការអធិប្បាយហួសហេតុពេក៕
អត្ថបទ៖
ច័ន្ទ ទេវី
Friday, February 20, 2015
Media advisory Oral order Prohibiting the Publication of Photographs and images of a witness
The Extraordinary Chambers in the Courts of Cambodia (ECCC) wishes to inform representatives of media that the following oral order was issued today by Trial Chamber President Nil Nonn:
“The Chamber has granted protective measures for witness 2-TCW-944, including non-disclosure of his address and not making his image available to the public. In covering this trial, the media are ordered not to publish any photographs or images of the witness, regardless of when they were taken.”
This means that photographs and images of the witness taken outside of the courtroom or elsewhere (including archival footage) are subject to restrictions in the above-mentioned order. The prohibition on publishing photos or images does not include the distorted/pixelated images in the trial broadcast provided by the ECCC.
A video recording of the pronouncement of the oral order is available on the ECCC website:


Subscribe to:
Posts (Atom)