Monday, February 23, 2015

សម្តេចតេជោប្រតិកម្ម នឹងការរិះគន់រាជដ្ឋាភិបាល ជុំវិញការមិនពន្យារ ទិដ្ឋាការដល់ លោក អាឡិចហ្សង់ដ្រូ

ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ​នៅថ្ងៃទី ​២៣ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥​នេះ សម្តេច​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ បាន​រិះគន់​ចំពោះ​អ្នក​នយោ​បាយ​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែលបាន​រំខាន​ដល់​ព្រះមហាក្សត្រ​ ដោយ​សរសេរ​លិខិត​សុំអន្ត​រាគមន៍​ ហើយ​ធ្វើ​ការ​អត្ថា​ធិប្បាយ​ហួស​ហេតុ​ពេក​ ដើម្បី​ឲ្យលោក​ អាឡិច​ហ្សង់​ដ្រូ ​ហ្គន់​សា​ឡេស ​ដេវិត​សិន​ បន្ត​ការ​រស់​នៅ​ប្រទេស​កម្ពុជា។
ការ​ប្រតិកម្ម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ ចំពោះ​អ្នក​នយោបាយ ​និង​អង្គការ​សង្គម​ស៊ីវិល​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិលមួយ​ចំនួន និ​ង​អ្នក​នយោបាយ​បាន​​រិះគន់​រដ្ឋាភិបាល​ចំពោះ​ ការមិន​ព្រម​ពន្យា​ទិដ្ឋាការ ឲ្យជន​ជាតិ​អេស្ប៉ាញ​ លោក ​អាឡិច ដែល​ជា​អនុ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​​នេះ ​ដោយ​សម្តេច​បាន​លើក​ឡើង​ថា ​សូម​ពិចារណា ឡើង​វិញ​ចំពោះ​ករណី​នេះ​ ព្រោះ​គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ប្រជាជន​ខ្មែរ​នោះ​ទេ។
សម្តេច បានថ្លែងថា «មិន​ថា​ជន​បរទេស​បំពាន​ទេ ជនជាតិខ្មែរ​បំពាន​ក៏ត្រូវ​តែ​មាន​ទោសដែរ។  អំណាច​រដ្ឋ ម្យ៉ាងទៀត​ ប៉ុន្តែ​សង្ឃឹម​ថា​រឿងអស់ទាំងនេះ ត្រឹម​តែ​រដ្ឋមន្រ្តី​មហា​ផ្ទៃ ​ដោះស្រាយ​បាន​ហើយ។ គេ​ទៅ​រំខាន​ដល់​ព្រះ​មហាក្សត្រ​ណោះ​»
ចំពោះ​រឿងនេះ​ សម្តច​បានលើក​ឡើងថា ​ត្រឹម​តែ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ហើយ។ សម្តេចបានបន្ត​ទៀតថា រដ្ឋាភិបាល​បាន​កំពុង​តែ​ទាក់​ទង​ទៅ​​ស្ថាន​ទូត​អេស្ប៉ាញ ដើម្បី​​ឲ្យ​លោក​អាឡិច​ចេញ​ទៅ​ក្រៅ​ប្រទេស​តាមសម្រួល​។
សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា​ជា​​រដ្ឋអធិប​តេយ្យ​មួយ ហើយ​ប្រសិន​បើ​​ជន​បរទេស​ និង​ប្រជាជន​ខ្មែរ​ណា​បំពាន គឺ​ត្រូវ​តែ​មានទោស ហើយសម្តេចបន្តថា​ករណីនេះ កំពុង​តែ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់ ដែល​អាច​នឹង​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ និង​ត្រូវ​ចូល​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​បញ្ជាក់​ថា​«​ គេ​សុខចិត្ត​ឲ្យ​នៅ​រហូត​ដល់​អស់ទិដ្ឋាការ។ អញ្ចឹង​យើង​ចេញ​ទៅ​សិន​ទៅ រួចហើយ​ចាំ​សុំត្រឡប់​មកវិញ វា​ទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យ​កាន់​តែ​អាក្រក់)។ តែ​គេ​បណ្តេញចេញ​ហើយ​ វាត្រូវ​ចូលក្នុង​បញ្ជីខ្មៅ។ វា​ចប់​ហើយ។ អាហ្នឹង​ហើយ​គេថា​ចង់​ជ្រុល»
សម្តេច​តេជោ​ ហ៊ុន ​សែន​ បាន​ស្នើឲ្យ​ លោក ​អាឡិច​ ចេញពី​ប្រទេស ​មួយ​រយៈ​ពេល​សិនទៅ​ ហើយ​កុំនៅ​បង្ក​ បញ្ហា​ក្នុង​ប្រទេស​កម្ពុជា​ទៀត។​ សម្តេច​នាយក​រដ្ឋមន្រ្តី​បន្តថា​ ក្នុងករណី​អាឡិច​នេះ​ ទុក​ឲ្យក្រសួង​មហាផ្ទៃ​ជា​អ្នក​ចាត់ការ ​កុំថា​ឡើយ ​ជន​បរទេស​សូម្បី​តែខ្មែរ​ ក៏ត្រូវ​មាន​ទោស​ដែរ​ ហេតុ​នេះ​ហើយ​សូម​ឲ្យ​អង្គការ​ មួយ​ចំនួន​ក៏ដូចជា​អ្នក​នយោបាយ​ កុំ​ធ្វើការ​អធិប្បាយ​ហួស​ហេតុ​ពេក៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment