Tuesday, November 07, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យអចលនទ្រព្យមិនមែនជាប់គាំងតែនៅកម្ពុជាទេ តែគឺនៅទូទាំងពិភពលោក

 


សម្ដេចធិបតីមហាបវរ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា យើងទទួលស្គាល់ថា វិស័យអចលនទ្រព្យនៅកម្ពុជាជាប់គាំង ប៉ុន្តែគឺមិនមែនមានតែនៅកម្ពុជានោះទេ ពោលគឺវិស័យនេះបាននិងកំពុងដើរថយក្រោយនៅទូទាំងពិភពលោក។


សម្ដេចធិបតីបានបន្តទៀតថា បើតាមយើងសង្កេតមើល វិបត្តិអចលនទ្រព្យហាក់កើតមានជាសកលនៅរៀងរាល់ ១០ ឆ្នាំម្ដង ពោលវាជាវដ្ដឡើងចុះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាកម្មករ-កម្មការិនី និងនិយោជិត តាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។


ទោះយ៉ាងណា សម្ដេចធិបតីបានគូសបញ្ជាក់ថា សម្ដេចបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធរួចហើយ ហើយសម្ដេចនឹងដាក់ចេញនូវគោលនយោបាយថ្មីដើម្បីជួយដល់វិស័យឯកជនក្នុងគ្រាលំបាក នៅថ្ងៃទី ១៣ ខែវិច្ឆិកា ខាងមុខ ដើម្បីដោះស្រាយភាពជាប់គាំងនេះ៕

No comments:

Post a Comment