Tuesday, November 07, 2023

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាកម្មករ-កម្មការិនី និង និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ

ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៧  ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និងនិយោជិត ចំនួន   ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១ រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១១ រោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤  រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២  រោងចក្រកេសកាតុង ចំនួន  ២  រោងចក្រផលិតចំណីសត្វ ចំនួន ២ រោងចក្រផលិតថ្មម៉ាប ចំនួន ១ រោងចក្រកែច្នៃស្បែក ចំនួន ១ រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១ រោងចក្រដេរស្បែកជើង ចំនួន ១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១ រោងចក្រជ្រលក់ក្រណាត់ ចំនួន ១ រោងចក្រផលិតអេប៉ុង ចំនួន ១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។

នេះ គឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ  និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



No comments:

Post a Comment