Monday, May 15, 2023

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ៣ គឺ ភូមិន្ទកសិកម្ម, កសិកម្មព្រែកលាប, កសិកម្មកំពង់ចាម

 CNV: 15 May, 2023


ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន កូនក្មួយ ដែលជាជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ!


ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានធ្វើពីធីឡើងវិញនៃការចែកសញ្ញាបត្រសម្រាប់និស្សិតក្នុងវិស័យកសិកម្មរបស់យើង។ ខ្ញុំនៅចាំបានថា មុនៗយើងធ្លាប់ទៅចែកសញ្ញាបត្រនិស្សិតនៅឯសាកលវិទ្យាល័យចំការដូង ហើយក៏បានបន្សល់ទុកនូវអគារមួយនៅទីនោះសម្រាប់ចែកសញ្ញាបត្រនិងការជួបជុំ ដែលកាលពីពេលនោះ ខ្ញុំនិងឯកឧត្តម ចាន់ សារុន បានធ្វើទុកជាអនុស្សាវរីយ៍។ យើងក៏ធ្លាប់មានការជួបជុំនិស្សិត-សិស្ស ដែលចេញពីសាលារាប់ទាំងសាលាព្រែកលៀបផងដែរ ប៉ុន្តែយើងអាក់ខានក្នុងមួយរយៈកាល ក្នុងនោះមានរយៈកាល កូវីដ-១៩ផង និងរយៈកាលដែលខ្លួនខ្ញុំមិនបានចែកផ្ទាល់។ ថ្ងៃនេះ ការទន្ទឹងរង់ចាំរបស់ខ្ញុំក្ដីនិងការទន្ទឹងរង់ចាំរបស់មន្ត្រីរាជការ ក៏ដូចជារបស់និស្សិតដែលបានសិក្សានៅទីនេះ ក៏បានមកដល់ដែលយើងជួបជុំគ្នានៅថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងវឌ្ឍនៈភាពនៃការបណ្ដុះបណ្ដាល​និស្សិតនៅទីនេះ។


(១) កសិកម្មជាស្នូលទ្រទ្រង់នៃកំណើនសេដ្ឋកិច្ចនិងសន្តិសុខស្បៀង


ថ្ងៃនេះ យើងចែកសញ្ញាបត្រដល់និស្សិត ៣ ២៧៩នាក់ ជាអ្នកបច្ចេកទេសកសិកម្មក្នុងនោះមាន បរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បសុវេជ្ជបណ្ឌិត, ថ្នាក់បណ្ឌិត។ យើងឃើញអត្រានៃនិស្សិតជាស្ត្រីមានចំនួនមិនច្រើនទេក្នុងវិស័យកសិកម្មនេះ។ ខ្ញុំគិតថានៅពេលខាងមុខនិស្សិតជាស្ត្រីនឹងមានចំនួនកើនឡើង ដែលអាចចូលរួមនៅក្នុងវិស័យកសិកម្ម។ ប្រហែលជាមានការគិតគូរខុសឆ្គងខ្លះអំពីអ្នកដែលត្រូវទទួលបាននូវការបណ្ដុះបណ្ដាល ដែលថាវិស័យកសិកម្មគិតតែដកស្ទូង។ វាមិនដូច្នេះទេ។ វិស័យកសិកម្មមានវិសាលភាពធំទូលាយខ្លាំងណាស់ … (រាប់បានដូចជា)កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ​ឬកសិទេស​ចរណ៍ឬក៏ស្អី … វិសាលភាពរបស់វាពិតជាធំ។ យ៉ាងណាក៏ដោយ យើងមាននិស្សិតជាស្ត្រីទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយនឹងក្លាយទៅអ្នក​ឯកទេសសម្រាប់វិស័យកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនៅតែជាវិស័យស្នូលទ្រទ្រង់នៃកំណើនសេដ្ឋកិច្ចនិង/ឬអាចនិយាយបានថាទ្រទ្រង់សន្តិសុខស្បៀងរបស់កម្ពុជា។


(២) ប្រទេសកាន់តែមាន ចំណែកចូលរួមនៃវិស័យកសិកម្មក្នុង ផសស កាន់តែតូច


ការរួមចំណែកនៃវិស័យកសិកម្ម(ក្នុងផលិតផលក្នុងស្រុកសរុប)របស់យើង មកដល់ពេលបច្ចុប្បន្ននេះមានក្រោម៣០% តែប៉ុណ្ណោះ។ ក្រៅពីនោះ វិស័យសេវានិងវិស័យឧស្សាហកម្មមានការរួមចំណែកក្នុងផលិតផលសរុបក្នុងស្រុកដោយចំនួនខ្ពស់ជាង។ ខ្ញុំគួរតែបញ្ជាក់ជូនអ្នកទាំងអស់គ្នាឱ្យបានជ្រាបថា នៅលើពិភពលោកនេះ ប្រទេសកាន់តែមាន ចំណែកចូលរួមនៃវិស័យកសិកម្មកាន់តែតូច។ ឧទាហរណ៍យើងពិនិត្យមើលអំពីការរួម​ចំណែកនៃវិស័យកសិកម្ម(ក្នុង ផសស នៃ) ប្រទេសជឿនលឿន ដូចជានៅសហរដ្ឋអាមេរិក, បារាំង, អាល្លឺម៉ង់, ជប៉ុន មានប្រមាណជាត្រឹម១% ឬក្រោម១% តែប៉ុណ្ណោះ។ ប៉ុន្តែ១% របស់គេ គេអាចចិញ្ចឹមប្រជាជន បាន ហើយអាចនាំចេញទៅក្រៅប្រទេសបានទៀតផង។ មុននេះ វិស័យកសិកម្មរបស់យើងបានគ្របដណ្ដប់មានរហូតទៅដល់ជាង៨០%។


(៣) កសិកម្មប្រែប្រួល ពីខ្វះអង្ករ ត្រូវនាំចូល ទៅនាំស្បៀងចេញទៅក្រៅប្រទេស


ទោះបីជា(វិស័យកសិកម្ម)មានការរួមចំណែកជាង៨០% នៃចំណែក ផសស (ក៏ដោយ) ប្រជាពលរដ្ឋរបស់យើងនៅតែខ្វះខាតស្បៀង។ បើគិតពីអត្រាចំនួនសរុបនៃផលិតផលសរុបរបស់យើង គឺ(ការរួមចំណែកនៃវិស័យ)កសិកម្មថយចុះ ប៉ុន្តែមិនមែនបានសេចក្ដីថាផលិតកម្មថយចុះទេ តែគឺដោយសារចំណែកក្នុងវិស័យសេវានិងវិស័យឧស្សាហកម្ម មានការរីកលូតលាស់ ធ្វើអោយវិស័យកសិកម្មមានចំណែកថយចុះ។ កសិកម្មនៅតែមានចំនួនច្រើនជាង។ (យើងបានធ្វើអោយ) កសិកម្ម (មានការប្រែប្រួល) តាំងពីដែលមុននេះយើងខ្វះអង្ករទទួលទាន ត្រូវនាំចូលឬត្រូវសុំពីគេ មកមានលទ្ធភាពនាំចេញស្បៀងចេញទៅក្រៅប្រទេសទៀតផង។ ត្រង់ចំណុចនេះ កុំគិតថាវិស័យកសិកម្មរួញតូចហើយបែរជាខ្វះខាត។ មិនមែនយ៉ាងដូច្នេះទេ។ សុំសម្លឹងមើលនិងសិក្សាឱ្យបានជ្រៅជ្រះ។ មានអ្នកខ្លះចូលចិត្តណាស់ ឃើញអត្រាវិស័យកសិកម្មរួញតូច(តាំងឆ្លៀតបរិហារដើម្បីទាញយកចំណេញ)។


(៤) ស្វាគមន៍សមាជិក/ជិកាគណបក្សនានាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា


ខ្ញុំមិនយល់ពីភាពល្ងង់ខ្លៅរបស់គេ។ គេគួរតែមានការចេះដឹងច្រើនជាងនេះ។ ដោយសារតែខ្វះការចេះដឹងនោះហើយ បានជាវាមិនដែលឈ្នះ។ វាតែងតែចាញ់។ វាស្ទើរតែជាប់គុកទៅទៀត … បើសត្រូវល្ងង់ ហ្នឹងស្រណុកយើង​ទៅវិញទេ … គ្រាន់តែប្រទេសដែលខ្លួនទៅនៅ សួរថាអត្រាចំណែកក្នុងវិស័យកសិកម្មមានប៉ុន្មានភាគរយ វាដឹងទេតើ។ ប៉ុន្តែវាធ្វើជាភ្លើ។ ទុកឱ្យភ្លើមួយជីវិតនឹងទៅស្រួល។ មេភ្លើវាបង្រៀនកូនឱ្យវាភ្លើដែរ។ ដល់ទៅអញ្ចឹង​ មានកម្លាំងឯណាមកទប់ទល់ជាមួយនឹងគណបក្សប្រជាជន និយាយតាមមួយបែបទៅ … ឥឡូវនេះកូនមិនសូវជាភ្លើទេ។ កូនដកខ្លួនមកចូលគណបក្សប្រជាជនហូរហែ។ មេកាន់តែធ្វើភ្លើ កូនគេអ្នកចេះដឹងដែរ គេដកខ្លួនចេញមកនៅជាមួយគណបក្សប្រជាជន … ស្វាគមន៍បងប្អូនសមាជិក/ជិកាគណបក្សនានា ដែលបានផ្ដាច់ខ្លួនហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំនៅតែបន្តស្វាគមន៍។ មានតែមនុស្សម្នាក់គត់ដែលខ្ញុំអត់យក។ ក្រៅពីនោះ ខ្ញុំយកទាំងអស់ ឱ្យតែប្រកាសផ្ដាច់ខ្លួនចេញពីអាជ្រុលនិយម …។


(៥) មិនខ្លាចចំណាយដើម្បីប្រមូលផ្តុំអ្នកបច្ចេកទេសកសិកម្មជាសេនាធិការរដ្ឋបាលថ្នាក់ក្រោមជាតិ


ថ្ងៃនេះ ខ្ញុំសូមថ្លែងការកោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាគ្រឹះស្ថានសិក្សាទាំង៣ ដែលបានខិតខំធ្វើការបណ្ដុះបណ្ដាល ធនធានមនុស្សក្នុងក្របខណ្ឌវិស័យកសិកម្ម គ្រប់កម្រិតតាំងពីបរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ នេះជាចំណែកនៃធនធានមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយថា ខ្ញុំធ្លាប់បានប្រកាសថាក្នុងមួយឃុំត្រូវផ្ដល់អ្នកបច្ចេកទេសមួយនាក់សម្រាប់ជួយដល់កសិករ ដោះស្រាយបញ្ហាបច្ចេកទេសកសិកម្ម។ ខ្ញុំធ្លាប់បានធ្វើការណែនាំនៅក្នុងពេលប្រជុំគណបក្សថា ឱ្យយកចិត្តទុកដាក់ទៅលើការរស់នៅរបស់អ្នកទាំងនោះ បូកជាមួយនឹងការគួបផ្សំកម្លាំងឱ្យបានធំ។ បើសិនយើងដាក់មួយឃុំមួយនាក់ ហើយធ្វើដាច់ដោយឡែកពីគ្នា ខ្វះការសហការគ្នា​ គឺយើងឃើញថាមនុស្សនេះតិចណាស់ ។ ឧទាហរណ៍ថាស្រុកមួយមាន១០ឃុំ យើងពង្រាយមួយឃុំម្នាក់ៗ តែនៅពេលដែលមានបញ្ហា ពួកគេប្រមូលផ្ដុំគ្នាភ្លាម កើតចេញជា១០ នាក់ ហើយបើសិនជាខេត្តមួយមាន១០ ស្រុក ពួកគេមាន១០០ នាក់ធ្វើជាសេនាធិការឱ្យថ្នាក់ដឹកនាំខេត្ត ឱ្យមន្ទីរកសិ​កម្មខេត្តនៅទីនោះ។ និយាយរួម រដ្ឋបាលថ្នាក់ក្រោមជាតិនឹងមានអ្នកបច្ចេកទេសក្នុងដៃ។ ដូច្នេះយើងអត់ខ្លាចនឹងការចំណាយសម្រាប់មន្ត្រីបច្ចេកទេសដែលត្រូវបញ្ជូនទៅ។


(៦) រៀបចំអ្នកក្សេត្រសាស្ត្រអោយបានត្រូវតាមតម្រូវការ ជួយជំរុញការអភិវឌ្ឍវិស័យកសិកម្ម


យើងបានដឹងថា មានមន្ត្រីកសិកម្មដែលបានចុះទៅជើងព្រៃ ៤នាក់ ក៏នឹងមកទទួលសញ្ញាបត្រនៅថ្ងៃនេះដែរ។ ចាន់ វឌ្ឍនាកា ដែលជាកីឡាករជម្រើសបាល់ទាត់ក៏បញ្ចប់ការសិក្សានៅថ្ងៃនេះដែរ … ពេលវេលាបានមកដល់ យើងនឹងជ្រើសរើស(និស្សិត)ឱ្យមានលក្ខណៈសមស្រប។ គ្រាន់តែជាការដាស់តឿន(តែប៉ុណ្ណោះ)។ អស់លោកពិតជាចេះហើយ។ ខ្ញុំក៏បានបញ្ជាក់ផងដែរថា តិចលោខណ្ឌចំការមនសុំមួយសង្កាត់មួយនាក់ដែរ។ មិនត្រូវទេ …​ មានកន្លែងខ្លះ ជាក្រុងនៅក្រៅរាជធានីឬក៏នៅជាយរាជធានីក៏មានកន្លែងដែលផលិតកម្មនិងមានការចិញ្ចឹមសត្វ។ ការនេះក៏ត្រូវរើសឱ្យត្រូវ។ កន្លែងខ្លះជាតំបន់កសិកម្ម ប៉ុន្តែតំបន់នោះគឺជាតំបន់ធ្វើវារីវប្បកម្មច្រើន។ អញ្ចឹងយើងត្រូវរើសជំនាញឱ្យសមស្របដាក់នៅចំកន្លែងដែលអ្នកបច្ចេកទេសយើងអាចជួយបាន។ តិចទៅយកអ្នកក្សេត្រសាស្ត្រខាងដំណាំអំពៅ យកទៅដាក់នៅកន្លែងដែលធ្វើស្រូវ វាដូចជាមិនទាន់ត្រូវ។ ផ្នែកក្សេត្រសាស្ត្រ មិនមែនរៀនតែពីការដំណាំអំពៅតែមួយមុខទេ។ គេចេះច្រើនជាងហ្នឹង។ នេះគឺជាចំណុចដែលយើងពន្លឿនការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ហើយក្នុងនោះការអភិវឌ្ឍផ្នែកនេះជាទិដ្ឋភាពរួមនៃការអភិវឌ្ឍន៍ជនបទ។


(៧) ផ្ទេរការអភិវឌ្ឍតាមបែបបើកទូលាយទៅការអភិវឌ្ឍបែបស៊ីជំរៅ


ខ្ញុំព្រះករុណាខ្ញុំគួរតែរំលឹកថា អនុសាសន៍របស់ខ្ញុំព្រះករុណាខ្ញុំ តាំងពីមុនមកគឺការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍន៍តាមបែបស៊ីជម្រៅវិញ។ ចំណុចនេះ អ្នកខ្លះក៏អាចនៅចាំបាន អ្នកខ្លះក៏មិនអាចចាំបាន អ្នកខ្លះក៏មិនដែលបានស្ដាប់ ដោយសារពេលដែលខ្ញុំប្រកាសអំពីគោលការណ៍នេះ និស្សិតខ្លះមិនទាន់កើតផងទេ ឬក៏កើត ក៏ប៉ុន្តែនៅអាយុតិចណាស់មិនទាន់យល់ដឹង។ អ្វីទៅដែលហៅថាការអភិវឌ្ឍន៍តាមបែបបើកទូលាយមកកាន់ការអភិវឌ្ឍន៍តាមបែបស៊ីជម្រៅ? ទម្លាប់កសិកររបស់យើងកាលពីដើមគឺប្រសិនបើមានមនុស្ស ៥ នាក់ ត្រូវមានដីមួយហិកតា អញ្ចឹងទេប្រសិនបើគ្រួសារនេះរាយទៅដល់ ១០នាក់ ត្រូវបន្ថែមដីឱ្យបាន ២ហិកតា ដល់ ១៥នាក់ ឱ្យបាន ៣ហិកតា។ អញ្ចឹងទេ បើយើងបន្តស្ថានភាពបែបនេះ ព្រៃឈើរបស់យើងនឹងកាត់ខ្ទេចខ្ទីទាំងអស់ រុករានទាំងអស់ ដើម្បីនឹងបម្រើឱ្យវិស័យកសិកម្ម។ ស្ថានភាពនេះវាមិនអាចទៅរួចទេ។ យើងត្រូវប្រើទិស។ ពិតមែនហើយ ចំនួនប្រជាពលរដ្ឋកាលពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ នៅសល់ជុំវិញ៥ លាននាក់ប៉ុណ្ណោះ។


(៨) កំណែទម្រង់ដីធ្លីឬកំណែទម្រង់សេដ្ឋកិច្ច មិនមែនជាបញ្ហាតូចតាច


នៅពេលយើងចាប់ផ្តើមផ្តល់កម្មសិទ្ធដីធ្លី ឬហៅថាកំណែទម្រង់ដីធ្លីបន្ទាប់ពីរបប ប៉ុល ពត ដែលយើងបានចែកដីឱ្យកសិករជាកម្មសិទ្ធ គេបានដឹង ហើយខ្ញុំក៏ធ្លាប់និយាយថាកំណែទម្រង់ដីធ្លីមិនមែនជារឿងតូចតាចទេ។ បើមិនផ្តើមចេញពីកំណែទម្រង់ដីធ្លីកសិកម្មក៏ទៅអត់រួចដែរ ហើយការអភិវឌ្ឍប្រទេសកម្ពុជានេះក៏ទៅមិនរួចដែរ។ និយាយតាមមួយបែប ខ្ញុំបានយកក្បាលទៅដូរជា​មួយការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ គឺការរំដោះប្រទេសក្នុងថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ (ខ្ញុំ)យកក្បាលទៅដូរជាមួយសន្តិភាព ដោយចូលទៅក្នុងតំបន់ខ្មែរក្រហម ធ្វើយ៉ាងម៉េចបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី។ ក្នុងបញ្ហាកំណែទម្រង់ដីធ្លីឬកំណែទំរង់ សេដ្ឋកិច្ចនិយាយជារួមគឺមិនមែនជាបញ្ហាតូចតាចទេ ហើលយក៏មានចរិតជាការយកក្បាល/ជីវិតទៅប្ដូរដែរ។ ជីវិតនយោបាយរបស់ខ្ញុំអាចនឹងត្រូវបញ្ចប់។


(៩) កម្លាំងសង្កត់ ៣


ខ្ញុំធ្លាប់បាននិយាយហើយថា មានកម្លាំងសង្កត់ ៣ មកលើខ្លួនខ្ញុំ ក្នុងពេលដែលខ្ញុំដឹកនាំកំណែទម្រង់នយោ​បាយនិងសេដ្ឋកិច្ច។ កម្លាំងសង្កត់ទី១ ផ្ទៃក្នុងខ្លួនឯងអត់យល់ទេ អ្វីទៅដែលហៅថាការចរចា? អ្វីទៅដែលហៅថាដំណោះស្រាយនយោបាយ ដើម្បីសន្តិភាព បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម? … ទន្ទឹមនោះ កងទ័ពវៀតណាមចូលមកជួយប្រទេសកម្ពុជា អមដោយជំនាញការវៀតណាម ក្នុងពេលដែលវៀតណាមអត់ទាន់ធ្វើកំណែទម្រង់នៅឡើយទេ។ វៀតណាមនៅធ្វើសហករណ៍ ក្នុងពេលដែលកម្ពុជាត្រូវប្តូរផ្តាច់រុញសេដ្ឋកិច្ចនេះឱ្យទៅជាសេដ្ឋកិច្ចឯកជន។ ប៉ុន្តែវៀតណាមបានគោរពនូវការចាត់វិធានការរបស់កម្ពុជា។ ឯកម្លាំងសង្កត់មួយទៀត ពេលនោះយើងទទួលជំនួយពីសូវៀតនិងអឺរ៉ុបខាងកើត ដែលហៅថា គណៈកម្មការកូមេកុង(Comecon)។ ពេលនោះក៏មិនទាន់មានកំណែទម្រង់។ អតីតសហភាពសូវៀត (ក៏មិនទាន់មានការ)កែទំរង់ដោយ ហ្គ័របាឆូវ គឺ បេរ៉េស្ត្រយការ (Perestroika) ឬ ក្លាស់ស្នូស្ត (Glasnost) នោះដែរ។ បើសិនពេលនោះខាងមូស្តូថា “បើទុក ហ៊ុន សែន គេនឹងឈប់ផ្តល់ជំនួយ” ខ្ញុំក៏នឹងទទួលរងគ្រោះដូចគ្នាជាមិនខានដែរ។


(១០) មិនដណ្តើមស្នាដៃអ្នកដទៃ សូមអ្នកដទៃកុំដណ្តើមស្នាដៃខ្ញុំ


អញ្ចឹងជីវិតរបស់ខ្ញុំនេះគឺជាជីវិតពោរពេញទៅដោយកំណែទម្រង់ ហើយសុទ្ធតែយកក្បាលទៅប្ដូរ។ ប្ដូរជាមួយនឹងការរស់ឡើងវិញរបស់ប្រទេស ប្ដូរនឹងសន្តិភាពសម្រាប់ប្រទេស ប្ដូរនឹងកំណែទម្រង់ទាំងឡាយ ជាពិសេសវិស័យសេដ្ឋកិច្ចក្នុងនោះមានចំណែកដីធ្លី។ នេះវាជារឿងជាក់ស្តែង។ ខ្ញុំមិនមានទម្លាប់ទៅដណ្តើមស្នា​ដៃ​របស់អ្នកណាទេ ប៉ុន្តែសុំអ្នកដទៃកុំដណ្តើមយករបស់ខ្ញុំទៅបានហើយ។ ខ្ញុំមិនដណ្តើមរបស់អ្នកដទៃ តែសុំអ្នកដទៃកុំដណ្តើមរបស់ខ្ញុំ។ និយាយតែការពិតទៅបានហើយ។ ខ្ញុំអត់និយាយឱ្យលើសពីហ្នឹងទេ។


(១១) រៀបចំក្រុមការងារចំពោះកិច្ចកែរដ្ឋធម្មនុញ្ញទទួលស្គាល់សេដ្ឋកិច្ចឯកជន


(អំពីការ)កែទម្រង់ដីធ្លី។ កាលពីនោះ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨១ ចែង(ថាមាន)ត្រឹមតែសេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចសមូលភាព។ អត់មានសេដ្ឋកិច្ចឯកជន។ អញ្ចឹងត្រូវធ្វើម៉េច? ជាសំណាងល្អ ពេលនោះ បង ជា ស៊ីម ធ្វើជាប្រធានរដ្ឋសភា បង ហេង សំរិន ធ្វើជាប្រធានរដ្ឋ ផ្តល់ឱកាសបង្កើតក្រុមការងារចំពោះកិច្ចមួយភ្លាមដើម្បីកែរដ្ឋធម្មនុញ្ញ។ ឆ្លងកាត់ការកែរដ្ឋធម្មនុញ្ញនោះ យើងបានចែកដីធ្លីជូនប្រជាជនឱ្យគាត់បង្កបង្កើនផល។ មុននោះ កសិករអត់លើកភ្លឺស្រែទេ ហើយក៏មិនដាក់ជីដែរ ដោយសារតែមិនច្បាស់ថាដីកន្លែងហ្នឹងគាត់ធ្វើតទៅទៀតបានឬអត់? ឬឆ្នាំក្រោយគេឱ្យអញទៅធ្វើកន្លែងផ្សេង? … បើនិយាយនៅទីក្រុងអត់មានអ្នកណាចេញលុយទៅជួសជុលផ្ទះទេ ព្រោះមិនដឹងផ្ទះហ្នឹងថ្ងៃណាគេយកវិញ? អញ្ចឹងទេ ខ្ញុំបានបញ្ជាក់នៅក្នុងសភាពេលនោះថា ប្រសិនបើយើងមិនផ្តល់កម្មសិទ្ធឱ្យប្រជាជនទេ ទីក្រុងរបស់យើងនឹងបាក់ខូច ព្រោះប្រជាជនមិនចេញលុយដើម្បីជួសជុលផ្ទះ។


(១២) ការអភិវឌ្ឍបែបស៊ីជំរៅ ទប់ស្កាត់ការបាត់បង់ព្រៃឈើសំរាប់កសិកម្ម


បន្ទាប់ទៅយើងបានដោះស្រាយដីធ្លីជូនប្រជាជន។ ខ្ញុំប៉ាន់ស្មានអញ្ចេះទៅចុះ នៅឆ្នាំ១៩៨៩ ពេលដែលយើងកែរដ្ឋធម្មនុញ្ញ ផ្តល់ឱកាសអោយមានកម្មសិទ្ធឯកជន យើងមានប្រជាជនប្រមាណជា៧ ឬ៨លាននាក់ … ប្រ​ហែលជាប៉ុណ្ណឹង។ អញ្ចឹង ដីធ្លីដែលយើងមានស្រាប់គឺគ្រប់គ្រាន់សម្រាប់ប្រជាជននៅពេលនោះ។ ប៉ុន្តែ មកដល់ថ្ងៃនេះ បើទោះបីមិនទាន់ធ្វើការអង្កេតឡើងវិញក៏ដោយ ចំនួនប្រជាជនបានឡើង(ដល់ប្រមាណ) ១៧លាននាក់។ ការកើនឡើងនៃចំនួនប្រជាជននេះហើយ ដែលតម្រូវឱ្យយើងត្រូវដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដើម្បីពួកគាត់មានឱកាសបង្កបង្កើនផល។ គ្មានការអភិវឌ្ឍណាមួយដែលមិនរីករិលប៉ះពាល់ទៅដល់បរិស្ថានទេ។ ក៏ប៉ុន្តែយើងមានវិធានការទប់ស្កាត់ការបាត់បង់ព្រៃឈើសម្រាប់វិស័យកសិកម្ម តាមរយៈការបង្វែទិសពីការអភិវឌ្ឍតាមរយៈការបើកទូលាយមកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ ដូចដែលខ្ញុំបានលើកឡើងពីខាងលើ។ កសិករយើងប្រជាជនយើងកាលពីមុននេះ បើមាន៥ នាក់ ត្រូវមានដី ១ហិកតា ១០នាក់ ត្រូវមាន ២ហិកតា។


(១៣) ដោះស្រាយទឹក ពូជមានទិន្នផលខ្ពស់ និងបច្ចេកទេស ធ្វើឱ្យកសិកម្មលូតលាស់


យើងប្តូរទស្សនៈនេះបានហើយ។ ពិតមែនថាមិនទាន់អស់ទាំងស្រុងទេ ប្រជាជននៅខ្វះដី ត្រូវការដីធ្លីបន្ថែម។ ប៉ុន្តែយើងត្រូវដោះស្រាយបញ្ហានេះតាមរយៈការបន្តការដោះស្រាយទឹក បង្កើនរដូវដាំដុះ ដោយដី១ ហិកតា ដែលធ្លាប់ចិញ្ចឹមបានត្រឹមមនុស្ស៥ នាក់ ត្រូវធ្វើឱ្យចិញ្ចឹមមនុស្សបាន២០ នាក់ ឬលើសពីនេះ តាមរយៈនៃការដោះស្រាយទឹក ដើម្បីឱ្យពួកគាត់ដែលធ្លាប់ធ្វើតែម្តង អាចធ្វើបាន២ ដង ឬ៣ដង។ ពូជ(ស្រូវយើង)ឈ្មោះអី? ពូជចុងក្រោយ(ដែលមានរយៈពេលដាំដុះ)៧៨ ថ្ងៃ។ (កង្រី)។ បើ ៧៨ថ្ងៃ យើងចំណេញពេលវេលា។ យើងថា៣ ដង ទៅចុះក្នុង១ ឆ្នាំ។ អញ្ចឹងដី១ ហិកតា ក្លាយទៅជា៣ ហិកតា។ ទន្ទឹមនឹងការដោះស្រាយទឹកយើងរកពូជល្អៗដែលផ្តល់ទិន្នផលខ្ពស់ បន្ថែមទៅដោយការដែលយើងត្រូវធ្វើប្រពលវប្បកម្ម ដើម្បីឱ្យទទួលផលកាន់តែច្រើន ការបញ្ជូលបច្ចេកទេសទៅក្នុងវិស័យកសិកម្មមានការចាំបាច់ណាស់ ដើម្បីធ្វើឱ្យមានការលូតលាស់ក្នុងវិស័យកសិកម្មរបស់យើង។


(១៤) និស្សិតធ្វើសារណាបញ្ចប់ការសិក្សា គប្បីសិក្សាបន្ថែមអំពីដីធ្លីដើម្បីកំណត់តំបន់ដាំដុះឱ្យសមស្រប


មិនមែនជាកិច្ចការដាច់ដោយឡែករបស់ក្រសួងកសិកម្មទេ ក៏ប៉ុន្តែជាកិច្ចការរួមរបស់ជាតិ ហើយវាគ្របដណ្តប់កសិករដែលកំពុងនៅទីជនបទ ហើយប្រើប្រាស់កម្លាំងសម្រាប់ការធ្វើ(ផលិតកម្ម)នៅលើផ្ទៃដីរាប់លានហិកតា។ យើងសិក្សាអំពីដីធ្លីរបស់យើង។ ចំណុចនេះ ពេលចែកសញ្ញាបត្រកាលពីជាង១០ ឆ្នាំមុន នៅឯសាលាចំការដូងជាមួយបង ចាន់ សារុន រដ្ឋមន្ត្រីកសិកម្មពេលនោះ ខ្ញុំបានផ្តល់មតិថា និស្សិតដែលបញ្ចប់ការសិក្សាចុះធ្វើសារណា គប្បីសិក្សាបន្ថែមអំពីដីធ្លី ដើម្បីយើងងាយកំណត់តំបន់ដាំដុះឱ្យវាសមស្រប។ កន្លែងខ្លះអត់មានទឹកទេ ប៉ុន្តែប្រជាកសិកររបស់យើងនៅតែធ្វើស្រូវដោយប្រវាស់ជាមួយនឹងមេឃ។ អញ្ចឹងយើងអាចផ្ទេអាផ្ទៃដាំដុះ ដែលធ្លាប់តែធ្វើស្រូវខ្វះទឹកនេះ ទៅជាធ្វើការដាំដំណាំផ្សេងដូចជា អំពៅ ដែលមានរោងចក្រផលិតស្ករសនៅទីនេះ ឬក៏ដាំអ្វីផ្សេងដែលវាផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចខ្ពស់ ហើយមិនព្រួយនឹងការខ្វះទឹក។


(១៥) យកចិត្តទុកដាក់ស្រាវជ្រាវ ផ្សារភ្ជាប់បច្ចេកទេស និងរៀបចំសមាគមន៍កសិករ


ក្រសួង(កសិកម្ម)ត្រូវបន្តការយកចិត្តទុកដាក់ទៅលើការស្រាវជ្រាវបច្ចេកទេស ហើយជម្រុញបច្ចេកទេសរបស់យើងភ្ជាប់ជាមួយកសិករ តាមរយៈការពង្រាយអ្នកបច្ចេកទេសកសិកម្មទៅជាប់ជាមួយនឹងកសិករ។ ក្រៅពីចំនួនមនុស្សដែលនឹងត្រូវបញ្ជូនចុះទៅគ្រប់ឃុំ យើងក៏នៅមានអ្នកបច្ចេកទេសដែលត្រូវចុះទៅបង្រៀនកសិករ អអំពីបច្ចេកទេសថ្មីៗ លើការដាំដុះ ការប្រើពូជ ក៏ដូចជាបញ្ហាទាក់ទិនជាមួយនឹងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការការពារជំងឺសត្វអីជាដើម។ ខ្ញុំគិតថា (យើងមាន)យន្តការនៅក្នុងក្រសួងកសិកម្មនេះ … ប៉ុន្តែយើងអាចបន្ថែមនូវបែបបទ បែបធ្វើអន្តរាគមន៍ និងចំណែកខ្លះ យើងក៏អាចនឹងបង្កើត/ជម្រុញនូវគំនិតផ្តួចផ្តើមដែរ។ ឧទាហរណ៍៖ ដូចជាសមាគមន៍កសិករ។ ពិតមែនហើយ ប៉ុល ពត វាធ្វើខុស នាំអោយប្រជាពលរដ្ឋខ្លាចសហករណ៍។ យើងមិនបាច់ហៅសហករណ៍ទេ។ យើងហៅសមាគមន៍កសិករក៏បាន។ កន្លែងណាអាចធ្វើបាន ធ្វើមុនទៅ។


(១៦) ទីផ្សារនិងទុនជាកត្តាជម្រុញការផលិតវត្ថុធាតុដើមនិងការកែច្នៃ


តួនាទីសហគមន៍កសិករសំខាន់ខ្លាំងណាស់ ក្នុងការតថ្លៃជាមួយឈ្មួញទៅលើទីផ្សារ។ កត្តាទីផ្សារនេះ មានតួនាទីធំណាស់ក្នុងការជម្រុញផលិតកម្ម។ រឿងនេះវាមានទំនាក់ទំនងគ្នាច្រើនណាស់។ កុំមើលវិស័យកសិកម្មត្រឹមតែថាជាការស្ទូងស្រូវ ច្រូតស្រូវ ឬក៏ដាំពោត កាច់ពោត ដាំថ្នាំ កាច់ថ្នាំ។ វាមានទំនាក់ទំនងគ្នា។ ទីផ្សារគឺជាកត្តាជម្រុញវិស័យកសិកម្ម … បើអត់មានទីផ្សារទេ ប្រជាកសិករអត់ផលិតដែរ។ ជាមួយគ្នានេះ វាក៏ទាក់ទងជាមួយនឹងដើមទុនទៀតផង។ ឧទាហរណ៍៖ សមាគមន៍ខ្នាតតូចមួយ ផលិតអ្វីមួយទាក់ទងនឹងវិស័យ​កសិ​កម្ម ទាំងការដាំដុះនិងការកែច្នៃរបស់ពួកគាត់។ ដូច្នេះ (តើគួររៀបចំ)អន្តរាគមន៍បែបណាចំពោះកសិករ ដើម្បីឱ្យកសិ​ករអាចមានកម្លាំងផលិត។ មិនគ្រាន់តែផលិតជាវត្ថុធាតុដើមទេ តែជម្រុញឱ្យគាត់ចេះកែច្នៃទៀតផង … ខ្ញុំគ្រាន់តែលើកជាត្រួសៗ ផ្តល់ជាក្របខណ្ឌការគិតគូឱ្យអ្នកទាំងអស់គ្នាជាអ្នកដឹកនាំ ឬក៏ធាតុចូលសម្រាប់ការសិក្សាបន្ថែមរបស់និស្សិតយើងតែប៉ុណ្ណោះ …។


(១៧) ចង់បញ្ជូនអ្នកជំនាញទៅសិក្សាពីលទ្ធភាពធ្វើដំណាំកសិកម្មនៅទីម័រឡេស្តេ


ថ្ងៃមុន ខ្ញុំបានជួបនាយករដ្ឋមន្រ្តី Timor-Leste។ មិនដឹងថាគាត់បន្តធ្វើនាយករដ្ឋមន្រ្តីទៀតឬអត់? ប៉ុន្តែ បើខ្ញុំគិតមើលទៅ Timor-Leste ទោះបីអ្នកណាឡើងធ្វើនាយករដ្ឋមន្រ្តីក៏ដោយ ទំនាក់ទំនងជាមួយកម្ពុជាគឺនៅតែល្អ។ កម្ពុជាបានប្រឹងប្រែងដើម្បីបញ្ចូល Timor-Leste ទៅជាសមាជិករបស់អាស៊ានទី១១។ បើទោះបីពេលនេះ(នៅជាសមាជិក)សង្កេតការណ៍ក៏ដោយ ក៏ប៉ុន្តែ Timor-Leste បានចូលប្រជុំថ្នាក់កំពូលទាំងអស់ហើយ។ ខ្ញុំបានសន្យាជាមួយអតីប្រធានាធិបតីនិងជាអតីតនាយករដ្ឋមន្រ្តីរបស់ Timor-Leste (Xanana Gusmão) ដែលមកចូលរួមបើក ស៊ីហ្គេម ហើយក៏បានជួបនាយករដ្ឋមន្រ្តីបច្ចុប្បន្ន នៅឯប្រទេសឥណ្ឌូនេស៊ីថា “ខ្ញុំចង់បញ្ជូនអ្នកជំនាញការមួយក្រុមទៅជួយសិក្សា(អំពីស្ថានភាពដីផលិតកម្ម)ក្នុងប្រទេស Timor-Leste ដែលមានដីប្រមាណជា២៧ ភាគរយធ្វើកសិកម្មបាន។ ក្រៅពីនោះគឺភ្នំ។ អញ្ចឹងយើងត្រូវ(ជួយគាត់សិក្សា)មើល តើ Timor-Leste គួរធ្វើអ្វី? ស្រូវឬក៏ធ្វើអំពៅ ឬក៏ធ្វើអ្វីផ្សេង។ អ្វីៗគាត់នាំចូលពីក្រៅ។


(១៨) អាចអោយទីម័រឡេស្តេប្រមូលទិញ ធ្វើឃ្លាំងស្តុក កិនស្រូវ នាំទៅប្រទេស និងជួយបច្ចេកទេសកសិកម្ម


យើងអាចជួយ Timor-Leste តាម២ របៀប។ របៀបទី១ ផ្តល់ឱកាសឲ្យគាត់វិនិយោគមកកាន់ទីនេះ ធ្វើជាម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកនិងរៀបចំបណ្តាញប្រមូលទិញ រួចហើយផ្គត់ផ្គង់អង្ករចូល Timor-Leste ដោយមានស្ថេរភាព។ ខ្ញុំបានប្រាប់ពួកគាត់ថា អត់មានប្រទេសណាមួយផ្តល់ឱកាសបែបនេះសម្រាប់ការវិនិយោគ ១០០ ភាគរយ ឲ្យរៀបចំជាម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក បណ្តាញប្រមូលទិញ ហើយនាំទាំងអង្ករ ទាំងចុងអង្ករ ទាំងកន្ទក់ ទាំងអង្កាម ទៅចិញ្ចឹមសត្វនៅ Timor-Leste (នោះទេ)។ ឯក្រៅពីនោះ យើងអាចជួយ Timor-Leste ទៅលើបច្ចេកទេសទាក់ទងនឹងវិស័យស្បៀងនិង/ឬវិស័យកសិកម្ម។ ថ្ងៃ២១ (ឧសភា)នេះ Timor-Leste នឹងមានការបោះឆ្នោត(សភា ដែល)អាចនឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តី។ ប្រធានាធិបតីមានអាណត្តិមួយផ្សេង។ និយាយរួមប្រធានាធិបតី Timor-Leste ចាត់ទុកយើងជាមិត្តភក្តិដោយសារយើងបានខិតខំជួយចំពោះគាត់។


(១៩) គ្មានអ្នកណាស្គាល់អ្នកក្រជាងអ្នកក្រ


ខ្ញុំបាននិយាយជាមួយពួកគាត់ថា “គ្មានអ្នកណាស្គាល់អ្នកក្រជាងអ្នកក្រទេ”។ កម្ពុជាមានលទ្ធភាព អញ្ចឹងកម្ពុជាជួយ។ ទៅប្រទេសគុយបា យើងក៏អាចនាំពូជស្រូវ៧៨ ថ្ងៃ។ ផលិតពូជជូនដល់គុយបាដើម្បីឲ្យគាត់ប្រើប្រាស់ពូជរយៈពេលខ្លី។ បើសិនជាថាស្រាវជ្រាវត្រូវហើយ គឺគាត់អាចផលិតបានច្រើនដង អាចផ្គត់ផ្គង់ទៅដល់ប្រជាជនគុយបា។ ហ្នឹងគឺថាមិនទាន់គិតទៅដល់ប្រទេសហ្គីណេ កូណាគ្រី ដែលខ្ញុំបានសន្យាចំពោះអ្នកជំ​នាញ​ការថាចង់ជួយវិស័យកសិកម្ម។ ប៉ុន្តែ(យើងមិនអាចធ្វើបាន) ដោយសារប្រទេសនេះជួបរដ្ឋប្រហារម្តងហើយម្តងទៀត។ អ្នកសន្យាមុន ធ្លាក់រពុយអស់អញ្ចឹងទៅ។ គេចាប់ខ្លួនអញ្ចឹងទៅ។​ អញ្ចឹងទេ យើងទុកវាមួយអន្លើ។ ប៉ុន្តែយើងអាចធ្វើបានជាមួយនឹងគុយបា។ យើងអាចធ្វើបានជាមួយ Timor-Leste។


(២០) កសិករចងក្រងគ្នា មិនដណ្តើមគ្នាលក់ បង្កើនកម្លាំងតថ្លៃ ជំរុញផ្សារលក់ដុំនិងលក់រាយ


ងាកមកខាងយើងវិញ យើងនៅមានបញ្ហាច្រើនដែលទាក់ទងនឹងបច្ចេកទេសដែលបន្តស្រាវជ្រាវ។ ខ្ញុំលើកទឹកចិត្តឲ្យមានការស្រាវជ្រាវ និងរៀបចំយន្តការដើម្បីឆ្លើយតបជាមួយនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ រាប់ទាំងការរៀបចំសមាគមកសិករដើម្បីធានាថាពួកគាត់អាចចងសម្ព័ន្ធភាពជាមួយគ្នា ហើយតថ្លៃកុំឲ្យឈ្មួញបង្អាប់។ រឿងស្រូវចុះថ្លៃ វាមានរឿងរបស់វាដែរ។ វាផ្តើមចេញពីខ្វះកម្លាំងតថ្លៃ ដោយសារកសិករយើងនៅ​រាយប៉ាយ។ ឃើញស្រូវអញ្ចឹង ឈ្មួញឲ្យអ្នកនេះមួយគីឡូ១០០០(រៀល)។ អ្នកហ្នឹងបាន១០០០ ទៅ។ អ្នកនោះចង់លក់ដែរនៅសល់តែ៩៥០។ អញ្ចឹងវាដេញថ្លៃចុះ វាអត់មានដេញថ្លៃឡើង។ ផលិតកម្មកសិកម្មរបស់យើងគឺទៅអត់រួច។ ខ្លះលក់ទាំងអាទទឹកទៅបណ្តោយ។ អញ្ចឹងធ្វើឲ្យឈ្មួញបង្អាប់ថ្លៃបន្ថែម។ ប្រសិនបើយើងចងក្រងគ្នាបាន កុំដណ្តើមគ្នាលក់ អញ្ចឹងគឺតថ្លៃដើម្បីផលប្រយោជន៍ទាំងសងខាង។ សំរាប់ឈ្មួញក៏អ្នកឯងទទួលបានផលប្រយោជន៍ ឯខាងខ្ញុំក៏បានទទួលផលប្រយោជន៍។ នៅមានច្រើនទៀត … គួរពិនិត្យមើលអំពីបញ្ហារៀបចំកម្លាំងរបស់កសិករទៅលើការផលិតនិងបញ្ហាទីផ្សារ។ ជំរុញលើកទឹកចិត្តឲ្យមានទីផ្សារលក់ដុំ លក់រាយ។ នៅភ្នំពេញក៏មានកន្លែងសម្រាប់កសិករយកបន្លែបង្ការមកដាក់លក់ ហើយមានអ្នកដែលចង់វិនិយោគផ្សារសម្រាប់ទទួល ទិញផលិតផលរបស់កសិករ …។


(២១) បន្តវិនិយោគលើទឹកស្រោចស្រប់ ដើម្បីផ្ទៃដីដាំដុះមួយហិកតាក្លាយជាពីរឬបីហិកតា


ចំណុចនេះ បកត្រឡប់មកវិញ វានៅក្នុងប្រធានបទស្តីអំពីការអភិវឌ្ឍការផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅកាន់ការអភិវឌ្ឍបែបស៊ីជម្រៅវិញ។ ការដោះស្រាយទឹកត្រូវតែបន្តធ្វើដើម្បីឲ្យកសិករយើងគឺអាចធ្វើស្រូវបានច្រើនដង។ អតីតប្រធានធនាគារអភិវឌ្ឍអាស៊ី មានការឆ្ងល់ នៅពេលជិះឧទ្ធម្កាចក្រជាមួយគ្នាពីភ្នំពេញទៅបន្ទាយមានជ័យ ដែលខ្ញុំចង្អុលចុះទៅក្រោមថា “នេះជាសក្តានុពលដែលនៅសេសសល់របស់ខ្ញុំ”។ នៅខាងក្រោមសុទ្ធតែជញ្ច្រាំងស្រូវ។ គាត់បង្ហាញអំពីអារម្មណ៍ងឿងឆ្ងល់ ហេតុអ្វីជញ្ច្រាំងស្រូវវានៅជាសក្តានុពល។ ខ្ញុំថា “កសិករខ្ញុំទើបនឹងធ្វើបានម្តង។ ប្រសិនបើខ្ញុំដោះស្រាយទឹកបាន ប្រជាកសិករនឹងធ្វើបាន២ ដង ឬ៣ ដង។ អញ្ចឹងមួយហិកតារបស់ខ្ញុំ ក្លាយទៅជា២ ហិកតា ឬ៣ ហិកតា។ ហ្នឹងហើយជាសក្តានុពល”។ ការពិតប្រទេសរបស់យើងគឺដូច្នេះ។ យើងត្រូវបន្តវិនិយោគទៀតសិនលើបញ្ហាទឹក(ស្រោចស្រប់)នេះ។ មានទឹកហើយ បើមិនកែទម្លាប់ទាក់ទងនឹងការប្រើប្រាស់ពូជល្អ ទិន្នផលខ្ពស់ វិធីដាំដុះឲ្យបានល្អ ក៏នៅតែទៅមិនរួច។ មានផលិតផលហើយ តែបើខ្វះទីផ្សារក៏នៅតែទៅមិនរួច។ អញ្ចឹងទេ វាមានសំណុំបញ្ហារបស់វាពីក្បាលដល់ចុងជើង។


(២២) ចង់អោយកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី


យើងមិនមែននិយាយតែពីស្រូវទេ។ មុខដំណាំច្រើនណាស់។ ខ្ញុំចង់(អោយកម្ពុជា)ក្លាយ ជាអធិរាជចន្ទីនៅលើពិភពលោក។ អាចក្លាយជាការពិតទៅលើរឿងនេះ។ យើងពិនិត្យមើលស្វាយចន្ទីស្ងួតស្រស់ បើខ្ញុំមិនច្រឡំទេ ពេលដែលខ្ញុំនិយាយក្នុងសន្និបាតកសិកម្ម ហើយបន្ទាប់ពីការមើលពិព័រណ៍នៅឯ​កំពង់ធំ នៅបុណ្យទន្លេ។ ប្រទេសកូឌីវ័រ ដែលផលិតបានច្រើនជាងគេ បានត្រឹមតែ១ លានមួយសែនតោនទេ។ មកដល់ពេលនេះ យើងផលិតបាន១ លាន១ សែន៨ ម៉ឺនតោន ​ក្នុងពេលដែលស្វាយចន្ទីមួយចំនួនមិនទាន់ផ្តល់ផ្លែផ្កាទេ។ នៅសល់ដីច្រើនណាស់ដែលអាចដាំស្វាយចន្ទីបាន។ ស្វាយចន្ទីហ្នឹងគេត្រូវការ។​ ទីផ្សារក៏មាន។ ទៅ​ត្រង់ណាក៏ដោយ គេដាក់ស្វាយចន្ទីនៅមុខឲ្យយើង។ យើងកែឆ្នៃបានខ្លួនឯងមួយចំនួនហើយ។ យើងត្រូវជំរុញការកែឆ្នៃតទៅទៀតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍស្វាយចន្ទីពេលខាងមុខ។


(២៣) បើថ្លៃដើមផលិតខ្ពស់ជាងការនាំចូលមកផ្គត់ផ្គង់ក្នុងស្រុក ការប្រកួតប្រជែងនៅតែជាចំណោទ


ក្រៅពីនោះ ខ្ញុំក៏សុំរំលឹកទាក់ទិននឹងការជំរុញលើកទឹកចិត្តការដាំដុះ ការចិញ្ចឹមឲ្យមានតម្លៃដើមថោកជាង ដើម្បីប្រកួតប្រជែង។ នេះគឺជាចំណុចគន្លឹះមួយដែលត្រូវដោះស្រាយ។ បើសិនជាកសិករយើងផលិតនៅតែមានតម្លៃខ្ពស់ ការប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារជាមួយប្រទេសដទៃ ដែលយើងត្រូវនាំចូលមកផ្គត់ផ្គង់ក្នុងស្រុក ដែលវាថោកជាងផលិតក្នុងស្រុកវានៅតែជាបញ្ហា។ អញ្ចឹងសុំបន្តរួមគ្នា។ មិនមែនគ្រាន់តែក្រសួងកសិកម្មត្រូវធ្វើទេ វាមានក្រសួងពាក់ព័ន្ធដទៃទៀត រាប់ទាំងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ រាប់ទាំងធនាគារ ដែលត្រូវធ្វើនៅលើរឿងនេះ។ ធ្វើយ៉ាងម៉េចឲ្យការផលិតរបស់យើងមានតម្លៃដើមថោក ដែលគាត់អាចមានផលចំណេញការផលិតនេះ។ បន្ថែមលើនោះ យើងមានភាពប្រកួតប្រជែងជាមួយនឹងមុខទំនិញដែលត្រូវនាំចូល។


(២៤) ក្នុងក្របខណ្ឌ AFTA, WTO, RCEP មិនអាចរារាំងលំហូរទំនិញចូលបានទេ


សព្វថ្ងៃមានមុខទំនិញមួយចំនួននាំចូលមកដែលយើងមិនអាចនឹងរារាំងបានទេ។ យើងស្ថិតនៅក្នុងក្របខណ្ឌ AFTA ហើយ ក៏ស្ថិតក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយបន្តទៅទៀតគឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP។ ទាល់តែការផលិតរបស់យើងមានគុណភាព ហើយតម្លៃវាទាប។ អញ្ចឹងវាអាចកាត់បន្ថយនូវការនាំចូល ហើយប្រើប្រាស់អ្វីដែលយើងមាននៅក្នុងស្រុក។ បើមិនអញ្ចឹងការប្រកួតប្រជែងរបស់យើង ​ប្រកួតប្រជែងក្នុងស្រុក លក់ក៏វាមិនដាច់ ព្រោះគេត្រូវការទំនិញដែលថ្លៃថោកជាង។ ការនាំចេញក៏យើងនាំចេញទៅមិនឈ្នះគេ។ ដូចជាឥឡូវ យើងនាំចេញទៅហ្វីលីពីន ទៅឥណ្ឌូនេស៊ី គេថាអង្ករយើងថ្លៃជាងអង្ករថៃនិងអង្ករវៀតណាម។ គេអត់ទិញអង្ករយើង។ អញ្ចឹងទេ ទាល់តែយើងសិក្សាទាំងអស់គ្នា ធ្វើការទាំងអស់គ្នា(អំពីបញ្ហានេះ)។ អស់លោកច្បាស់ជាបានដឹង បានយល់អំពីបញ្ហានេះហើយ តែខ្ញុំគ្រាន់តែរំលឹក …។​


(២៥) រឿងដំណាល “បូញមាត់ បត់ដុំដៃ”


ថ្ងៃនេះនៅជានិស្សិត បន្ទាប់ទៅនឹងក្លាយខ្លួនជាអ្នកមានការងារធ្វើ។ អ្នកខ្លះក៏អត់មានការងារធ្វើ ត្រូវរៀនបន្ថែម ក៏ត្រូវមានការយល់ដឹង មិនមែនត្រូវតែយល់ដឹងតែមេដឹកនាំទេ។ ប្រជាជនទាំងមូល ប្រទេសទាំងមូលមានយល់ដឹង ទើបអាចទៅរួច។ ព្រះតេជព្រះគុណរៀនកសិកម្មប្រហែលជាខិតខំដាំដើមឈើ ប្រហែលជាមិនទៅចិញ្ចឹមត្រីទេមើលទៅ ព្រោះគេមិនឲ្យចិញ្ចឹម។ ព្រះតេជព្រះគុណមិនធ្វើវារីវប្បកម្ម ប៉ុន្តែមិនអីទេ ព្រះតេជព្រះគុណ បើសិនជាកន្លែងហ្នឹងមានស្រះ ព្រះតេជព្រះគុណប្រលែងកូនត្រី ថ្ងៃសីល៍ ថ្ងៃអី គេយកអណ្តើកទៅព្រលែង គឺព្រលែងចោលនៅក្នុងហ្នឹងទៅ។


កាលពីដើមខ្ញុំព្រះករុណាខ្ញុំ នៅវត្តទឹកល្អក់។ គេយកអណ្តើក យកអីមក។ និយាយពីអណ្តើកសំបូរ កាលពីជំ​នាន់ហ្នឹង។ ម្តុំហ្នឹងសុទ្ធតែទឹក។ សងខាងវត្តគេយកអណ្តើកមកព្រលែងពេញហ្នឹង។ កូនសិស្សលោកមិនដែលប៉ះពាល់អណ្តើកទេ ប៉ុន្តែបើត្រីឡើងអាហ្នឹងវាច្បាស់ហើយ។ តែភ្លៀងមកត្រីវាចាប់ផ្តើមឡើងកាត់ផ្លូវ ​ហើយចុះក្មេងវត្តវាដែលចេះទុក។ លោកតើដែលមិនកាត់ក ប៉ុន្តែលោកធ្វើអត់ដឹងដែរ។ ស្អែកឡើងឆាន់។ រឿងហ្នឹងវាអញ្ចឹង ព្រះតេជព្រះគុណ នៅឲ្យតែស្ងៀមទៅ។ អាំងក៏ដោយ ស្ងោរក៏ដោយ ចៀនក៏ដោយ នៅឲ្យស្ងៀមទៅ ទុកឲ្យគេធ្វើ។ និយាយអញ្ចឹងថាលើកទឹកចិត្តឲ្យសម្លាប់សត្វ ប៉ុន្តែព្រះតេជព្រះគុណ រាល់ថ្ងៃឆាន់សាច់តើ។ ព្រះតេជព្រះ​គុណ​រាល់ថ្ងៃឆាន់ត្រីដែរតើ … ខ្ញុំដំណាលរឿងមួយ បានតែជ្រុលនិយាយហើយ។ យើងកុំបច្ចេកទេសឬនយោ​បាយពេក។ និយាយរឿង “បូញមាត់ បត់ដុំដៃ”។


ឪពុកខ្ញុំព្រះករុណាខ្ញុំ គាត់និយាយតាំងពីខ្ញុំព្រះករុ​ណាខ្ញុំនៅតូច រហូតដល់ពេលខ្ញុំព្រះករុណាខ្ញុំ ធ្វើនាយករដ្ឋមន្ត្រី មុនពេលដែលគាត់មរណកាលទៅ ត្រឹមតែមួយឆ្នាំអីគាត់ក៏នៅតែនិយាយពាក្យបូញមាត់បត់ដុំដៃ។ អ្វីទៅបូញមាត់បត់ដុំដៃ? មានរឿង២។


រឿងទី១ ជីដូនជីតានេះ ចាស់ៗពីរនាក់នេះ គាត់ទៅវត្ត។ មុនពេលដែលគាត់ទៅវត្តហ្នឹងភ្លៀងធ្លាក់ពីយប់។ ត្រឡប់មកពីវត្តវិញ គាត់ឃើញត្រីរ៉ស់ ត្រីក្រាញ់ វាឡើងមក វាចុះទៅទឹកវិញអត់ទាន់។ មកដល់ផ្ទះ គាត់ប្រាប់ចៅរបស់គាត់ថា “ចៅ!តាយាយភ្លេចសាជី”។ ពីដើមគេមានសាជីគ្របចង្ហាន់។ ទៅដល់ ចៅរកសាជីមិនឃើញ ទៅឃើញត្រីរ៉ស់ ត្រីក្រាញ់ ត្រីអណ្តែង។ ចាប់យកមកអាំង ស្ងោរជូនយាយតាពិសារទៅ។ ហ្នឹងរឿងមួយទៅ។ ​អត់ធ្វើខ្លួនឯងទេ ហើយក៏អត់ប្រាប់ថា ចៅហ្អែងទៅចាប់ត្រីនៅកន្លែងនេះទេ។ ប្រើពាក្យថា ភ្លេចសាជីនៅហ្នឹង។


រឿងមួយទៀត មានលោកព្រះសង្ឃ ៣ អង្គ​ និមន្តមកក្នុងខែប្រាំងរបៀបហ្នឹង ខែប្រាំងអញ្ចឹង ក៏ជួបនូវត្រពាំងមួយ​សុទ្ធតែត្រី ព្រោះទឹកវាគោក។ ព្រះសង្ឃធ្វើជាភ្លេចឆ័ត្រនៅហ្នឹង។ ដាក់ឆ័ត្រចោលនៅហ្នឹង រួចហើយក៏មកដល់វត្ត ប្រាប់កូនសិស្សថា អាត្មាភ្លេចឆ័ត្រនៅហ្នឹងត្រពាំងខាងត្រង់ណាៗអញ្ចឹងទៅ។ កូនសិស្សទៅ ឃើញឆ័ត្រផង ឃើញត្រីនៅក្នុងត្រពាំងផង ក៏កាច់កយកមកគ្មានសល់។ ស្អែកឡើងព្រះតេជព្រះគុណទាំង៣ អង្គ បូកនឹងព្រះសង្ឃក្នុងវត្ត បានឆាន់ត្រីហ្នឹង ស្ងោរក៏មាន អាំងក៏មាន ស្រេចតែគេធ្វើឲ្យ។ ឪពុករបស់ខ្ញុំព្រះករុណាខ្ញុំ ចូលចិត្តនិយាយរឿងប្រវត្តិ។ ជួនកាលផ្តល់ជាគតិលោក បានជាសញ្ញាណខ្លះតាំងពីតូចតាំងពីដើមអញ្ចឹងមក។


(២៦) ហ្សែនផ្តល់អោយកូនខ្លាំងគួរសម អាចក្លាយជានាយករដ្ឋមន្ត្រីជំនួស


ប៉ុន្តែធម្មតាអាហ្នឹងហ្សែនទេ។ បើថាហ្សែនរបស់ជីដូនជីតា ឪពុកម្តាយរបស់ខ្ញុំព្រះករុណាខ្ញុំ ហ្សែនហ្នឹងខ្លាំងៗណាស់។ ឥឡូវហ្សែនខ្ញុំព្រះករុណាខ្ញុំ​​ ក៏ផ្តល់ឲ្យកូនបន្តខ្លាំងគួរសមដែរ។ ប្រហែលអនាគតអាចក្លាយជានាយករដ្ឋមន្ត្រីជំនួសខ្ញុំព្រះករុណាខ្ញុំក៏មិនដឹងដែរ។ ខ្ញុំព្រះករុណាខ្ញុំក៏មិនមែនរស់នៅបាន១០ ឆ្នាំ៥ ដងទៀតទេ។ ម្សិលមិញទៅរាប់បាត្រ។ ម្សិលម្ង៉ៃចូលទៅថ្វាយព្រះពរព្រះមហាក្សត្រដែលព្រះអង្គខួប៧០ ព្រះវស្សា យាងចូល ៧១។ អញ្ចឹងប្រារព្ធពិធីនៅក្នុងព្រះបរមរាជវាំង សមាជិកសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីកងកម្លាំងប្រដាប់អាវុធ និងបណ្តាខេត្ត ​រាជធានី ចូលថ្វាយព្រះ​ពរ។ ម្សិលមិញចូលទៅរាប់បាត្រ​ ដល់លាលោកចេញមកវិញ … ថាអញ្ចេះព្រះអង្គចាំឆ្នាំ ២០៦២ ទូលបង្គំសុំលាទៅមុន។ ឯ ២០៦៣ ចាំព្រះអង្គយាង។ អញ្ចឹងបានសេចក្តីថានៅ៤០ ឆ្នាំទៀត … ទម្រាំដល់ឆ្នាំ ២០៦២ … ពេលហ្នឹងខ្ញុំត្រូវមានអាយុគ្រប់១០០ ប៉ុន្មាននោះ។ អញ្ចឹងព្រះករុណាលោកប្អូនខ្ញុំមួយឆ្នាំ ហើយហ្លួងម៉ែក៏នៅក្បែរហ្នឹងដែរ។ “ទូលបង្គំទៅរៀបចំមុន” ខ្ញុំទូល។ គាប់ជួនណាស់ រឿងត្រង់នេះទៀត ឪពុកខ្ញុំព្រះករុណាខ្ញុំ ប្អូនព្រះករុណាបិតាមួយឆ្នាំ។ ឆ្នាំទៅនេះ ជាខួប១០ ឆ្នាំនៃការសោយទីវង្គតរបស់ព្រះករុណាបិតា ហើយជាខួប១០០ ឆ្នាំរបស់ព្រះករុណាបិតាប្រសូត។ ដល់០២ កក្កដា ២០២៣ នេះ ជាខួប១០ ឆ្នាំនៃមរណភាពរបស់ឪពុកខ្ញុំព្រះករុណាខ្ញុំ ហើយក៏ជាខួប១០០ ឆ្នាំនៃថ្ងៃកំណើតរបស់គាត់ដែរ។


(២៧) ត្រកូល ហ៊ុន ជាត្រកូលការពារស្តេច ការពាររាជបល្ល័ង្គ ការពាររាជានិយម


តាមតគ្នាអញ្ចឹង។ សុំអ្នកទាំងឡាយកុំថា យី!ទៅប្រៀបធៀបអីខ្លួនជាមួយស្តេច។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែជាអ្នកការពារស្តេចតែប៉ុណ្ណោះ។ បើអ្នកណាចង់ប្រមាថចង់អី ពួកអ្នកឯងត្រូវរំលងសពរបស់ត្រកូល ហ៊ុន ទៅ។ ហ្នឹងនិយាយអ្នកឯងចូលចិត្តនិយាយត្រកូល ខ្ញុំក៏និយាយត្រកូលដែរ។ ត្រកូល ហ៊ុន មិនមែនមានតែម្នាក់ មានតែ ហ៊ុន សែន ទេ។ នៅមនុស្សច្រើនណាស់។ ត្រកូល ហ៊ុន មួយនគរ។ អ្នកដែលគាំទ្រត្រកូល ហ៊ុន សម្រាប់ការបន្តធ្វើនាយករដ្ឋមន្ត្រី ឬក៏អនាគតនាយករដ្ឋមន្ត្រីនៅកម្ពុជានោះ។ បើអ្នកឯងនិយាយពីត្រកូល ខ្ញុំក៏និយាយពីត្រកូលឲ្យអ្នកឯងបានដឹងដែរ។ ត្រកូលនេះ មិនមែនជាត្រកូលក្បត់ស្តេចទេ។ ត្រកូលនេះគឺជាត្រកូលការពារព្រះមហាក្សត្រ ត្រកូលការពាររាជបល្ល័ង្គ ត្រកូលការពាររាជានិយម។ ខ្ញុំបានរួមចំណែកក្នុងការនាំមកវិញនូវរបបរាជានិយម ហើយឥឡូវគឺជាកំលាំងតែមួយគត់ដែលធំជាងគេ ក្នុងការការពាររបបរាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ។ អ្នកត្រូវយល់ នេះគឺជាត្រកូលការពារ មិនមែនត្រកូលក្បត់ទេ។ មានអ្នកខ្លះត្រកូលក្បត់ ដល់៣ ជំនាន់នោះ។ ថ្នាក់ដល់ជេរព្រះមហាក្សត្រ អំពាវនាវឲ្យព្រះមហាក្សត្រឲ្យចុះចេញពីតំណែង …។


ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ជាមួយនឹងកោតសរសើរវឌ្ឍនភាពនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាគ្រឹះស្ថានសិក្សាទាំង ៣ គឺសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ អបអរសាទរចំពោះជ័យលាភីទាំងអស់ដែលទទួលសញ្ញាប័ត្រនៅថ្ងៃនេះ។


(២៨) មិនលក់សំបុត្រ មិនលក់សិទ្ធផ្សព្វផ្សាយ មិនយកប្រាក់កាតព្វកិច្ច ជាការសម្រេចចិត្តត្រូវ


ឥឡូវនេះ … ដូចជានៅសល់ត្រឹមតែ២ ថ្ងៃទៀត ការប្រកួតស៊ីហ្គេមនឹងត្រូវបានបញ្ចប់។ វាជាពេលវេលានៃថ្ងៃបុណ្យរបស់ប្រជាជាតិខ្មែរទាំងមូល។ កម្ពុជាកំពុងធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមដ៏ជោគជ័យ។ យើងមិនមែនគិតទៅរឿងបញ្ហាឈ្នះចាញ់ជ្រុលហួសហេតុពេកទេ។ អ្វីដែលយើងគិតធំបំផុត គឺការធ្វើម្ចាស់ផ្ទះដែលផ្តល់ឲ្យភ្ញៀវមកកាន់ប្រទេសរបស់យើង ទទួលបានសេចក្តីសុខនិងការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។ ខ្ញុំបានសំរេចចិត្តត្រូវ … នៅត្រង់ថា មិនលក់សំបុត្រទាំងសំរាប់ប្រជាពលរដ្ឋ ទាំងសំរាប់អ្នកគាំទ្រ មិនលក់សិទ្ធផ្សព្វផ្សាយទៅបរទេស ហើយក៏មិនយកប្រាក់ដែលជាកាតព្វកិច្ចចែងក្នុងលក្ខន្តិកៈស៊ីហ្គេម។ យើងចំណាយប្រមាណ៧ លានដុល្លារថែមលើការស្នាក់នៅរបស់កីឡាករ កីឡាការិនី មកពីបណ្តាប្រទេស និងការហូបចុករបស់គាត់។ ខ្ញុំបានទទួលនូវការអរគុណពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ដែលខ្ញុំទើបនឹងបញ្ចប់នៃការប្រជុំក្នុងប៉ុន្មានថ្ងៃមុននេះ។


(២៩) ធ្វើម្ចាស់ផ្ទះស៊ីហ្គេមខុសពីម្ចាស់ផ្ទះប្រជុំអាស៊ាន


ការប្រកួតកំពុងបន្ត។ ខ្ញុំពិតជាមានការអរគុណនិងកោតសរសើរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំរឿងនេះ … តាំងពីធ្វើស្តាតមរតកតេជោ រហូតមកដល់ពេលនេះ។ នៅត្រឹមល្ងាចថ្ងៃទី១៧ យើងនឹងបិទ។ ខ្ញុំសូមបញ្ជាក់ ការធ្វើស៊ីហ្គេមពិបាកជាងការធ្វើម្ចាស់ផ្ទះប្រជុំអាស៊ានច្រើនដង។ ការប្រជុំអាស៊ានគឺយើងលំ​បាកការពារមេដឹកនាំ និងពិបាកលើបញ្ហាខ្លឹមសារនៃឯកសារដែលត្រូវអនុម័ត។ ប៉ុន្តែយើងក៏បានធ្វើជោគជ័យនៅក្នុងឆ្នាំ២០២២។ ឯចំពោះការធ្វើម្ចាស់ផ្ទះស៊ីហ្គេម មិនពិបាកអំពីខ្លឹមសារទេ ប៉ុន្តែអ្វីដែលជាការលំបាកគឺប្រ​ទេសមួយមានកីឡារាប់រយ រាប់ពាន់នាក់ អមដោយអ្នកគាំទ្រ រាប់រយ រាប់ពាន់នាក់ មកជាមួយ។ ដូច្នេះវិធានការសន្តិសុខ សណ្តាប់ធ្នាប់ គឺត្រូវបានប្រកាន់យក សម្រួលឲ្យមនុស្សទាំងអស់បានទទួលសេចក្តីសុខ និងដោយគ្មានរអាក់រអួលណាមួយ។ ​


(៣០) អ្នកអោយគោលការណ៍ អ្នកដឹកនាំអនុវត្ត និងអ្នកដោះស្រាយថវិកាស៊ីហ្គេម


កម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសនគរបាល អាវុធហត្ថ … ចូលទៅក្នុងស្តាត មានកម្លាំងកងទ័ព ដើម្បីជួយ ព្រោះប្រើប្រាស់ត្រឹមតែសិល្បៈនិងកីឡាករ វាមិនគ្រប់ទេ។ កម្លាំងកងទ័ពត្រូវចូលទៅក្នុងទីនោះប៉ុន្មានពាន់នាក់នោះ។ អញ្ចឹងទេ បានជាខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាមួយយន្តការនៃការអនុវត្តដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែជាអ្នកបើកនិងឲ្យគោលការណ៍ … ហើយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គឺជាអ្នកសេដ្ឋកិច្ចដ៏ពូកែ រដ្ឋមន្ត្រីហិរញ្ញវត្ថុដ៏ពូកែ។ គាត់មិនអាចច្បិចយកត្រឹមតែថវិកាឆ្នាំ ២០២៣ នេះទេ គាត់បង្កកថវិកា៤ ឆ្នាំ មួយឆ្នាំបង្កក៣០ លាន។ អញ្ចឹងបានជាយើងមានប្រាក់សម្រាប់ចំណាយ១១៨ លាន។ អ្នកខ្លះគេស្រែកពីក្រៅថា មិនយកលុយទៅចាយលើស្អីផ្សេងទេ ម៉េចក៏ធ្វើស៊ីហ្គេម? ពេលដែលយើងមិនធ្វើ គេថាយើងហ្នឹងគឺអន់។ ដល់យើងធ្វើ គេថាយើងចាយលុយខ្ជះខ្ជាយ រាប់ទាំងមិនយកលុយពីបរទេស។


(៣១) ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាកាតព្វកិច្ចរដ្ឋសមាជិកអាស៊ាន


ខ្ញុំគួរតែបញ្ជាក់ថា “ស៊ីហ្គេមគឺជាកាតព្វកិច្ចរបស់រដ្ឋសមាជិកអាស៊ាន”។ អ្នកឯងត្រូវយល់។ បើភ្លើណាស់ គួរតែទៅរៀនបន្ថែមដើម្បីឲ្យវាបាត់ភ្លើ។ ហោចណាស់ទៅរកវត្តរបស់អាខ្មៅឲ្យវាស្រោចទឹកទៅ … វាជាកាតព្វកិច្ចរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែល២ ឆ្នាំម្តង ត្រូវប្តូរវេនគ្នាដើម្បីធ្វើ​។ ២០ ឆ្នាំក្រោយ កម្ពុជាត្រូវធ្វើស៊ីហ្គេមម្តងទៀត ហើយបើសិន Timor Leste គាត់ធ្វើ គឺយើងត្រូវរង់ចាំ ២២ឆ្នាំទៀត ទើបបានធ្វើស៊ីហ្គេម។ ពេលហ្នឹង ទោះបីខ្ញុំមិនធ្វើជានាយករដ្ឋមន្រ្តីក៏ប៉ុន្តែខ្ញុំអាចនៅមើលស៊ីហ្គេមលើកទី២ ព្រោះ២០ ឬ២២ឆ្នាំទៀត ខ្ញុំពិតជាមិនទាន់ងាប់ទេ។ ជឿចុះ។ មនុស្សនៅ​​វាយកូនហ្គោលបាន … ល្ងាចមិញបញ្ជូនក្លិបទៅឲ្យ​កូនសិស្សខ្ញុំ ពីរនាក់ក្បាលទំពែកទាំងពីរ។ មួយនោះបង្ហាត់ទៅ រៀនគ្រូជាមួយគ្នាតាំងពីនៅ Varadero ប្រទេស Cuba ទៅរៀនជាមួយគ្នា។ ត្រឡប់មកវិញ មួយនៅតែដាំទឹកតែរហូត បង្ហាត់​​​ម៉េចក៏មិនចេះ។


កូនសិស្សមួយនេះគឺបង្ហាត់គ្រាន់បើ ប៉ុន្តែមិនទាន់ចេះមុំ។ ម្សិលមិញត្រឡប់ពីវាយមកវិញ បាយរួចហើយ ទៅមើលក្លិបហ្នឹងបញ្ជូនក្លិបទៅឲ្យ។ ស្អែកវាយទៀត ពីរថ្ងៃវាយម្ដងៗ ដើម្បីឲ្យបែកញើស។ កម្លាំងវាយប៉ុណ្ណឹងវាមានទៅនេះអី។ ឥឡូវអា៤៩ដីក្រេ អាចវាយបានដល់ទៅ១០០ យ៉ាដ ឡើងវិញ។ កាលពីមុន ខ្ញុំប្រើតែ ៥៦ដឺក្រេ ខ្ញុំវាយបាន ១០០ ទៅ ១១០ ទៅហើយ ប៉ុន្តែឥឡូវកុំវាយហួសហេតុពេក ព្រោះកម្លាំងយើងវាចាស់ហើយ។ ពីមុនខ្ញុំវាយខ្លាំងណាស់ដែកហ្នឹង ហើយគ្មាននរណាវាយដែកត្រង់ជាងខ្ញុំទេ។ ឥឡូវចាប់ផ្ដើមត្រង់វិញហើយៗកៀកៗ ទង់ហ្នឹង។ អាមួយនោះចាំតែយកលុយទៅ។ សន្យាមួយទង់១០០ ពាក់កណ្ដាល៣០០ អានៅមួយចំអាម៥០០។ ឥឡូវបើសិនចង់កែលក្ខខន្តិកៈ សូមគេកែនៅក្នុងហ្នឹងព្រោះលេងអញ្ចឹង។ លោកឯងវាយ driver ឆ្ងាយក៏ឆ្ងាយទៅ ក៏ប៉ុន្តែស៊ីសងចុងក្រោយអ្នកណាវាយចូលឡូមុន។ រឿងវាតែប៉ុណ្ណឹង។


អត់ទៅណាឆ្ងាយទេ ខ្ញុំនៅលេងក្បែរផ្ទះហ្នឹងទេ។ លេងហើយ ត្រឡប់មកវិញចុះហត្ថលេខាលើឯកសារ ឬមុនទៅ ចុះហត្ថលេខាលើឯក​សារហើយ បានទៅវាយ។ ហាត់ប្រាណ។ មិនដឹងយ៉ាងម៉េច មនុស្សប្រុសនៅស្រុកខ្មែរយើងនេះ ឥឡូវហ្នឹងពោះធំទាំងអស់គ្នា។ មើលគ្រាន់អង្គុយខាងមុខហ្នឹង​ ពោះធំគឺថា ខ្ញុំគីឡូហ្នឹងដូចមិនខ្ពស់ទេ តែពោះធំនោះធំ មិនដឹងយ៉ាងម៉េច។ ពីដើមពោះតូចសោះ ហើយពូជនេះដូចជាមិនមែនពូជ(ពោះធំ)។ ឪពុកខ្ញុំពោះអត់ធំទេ។ ជីតាខាងម្ដាយទេដែលមានក្បាលពោះ ហើយខ្ញុំកំពស់ ១ម៉ែត្រ៧០ ឯគាត់ជិត១ម៉ែត្រ៩០ … ពូជនេះខ្ពស់ៗ​។


(៣២) ស្ដាដមរតកតេជោជាមរតកតជំនាន់ សំរាប់ប្រកួតកីឡាជាតិ/តំបន់និងលំហែកាយ


ស៊ីហ្គេមគឺជាកាតព្វកិច្ចដែលចៀសវាងមិនបាន។ អ្នកឯងជាសមាជិករបស់អាស៊ាន អ្នកឯងមានកាតព្វកិច្ចត្រូវធ្វើ អ្នកឯងអត់ត្រូវមកនិយាយថាខ្ជះខ្ជាយ។ យើងបានសុំពន្យារគេម្ដងហើយម្ដងទៀត ខ្ញុំបានប្រាប់ទៅប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន សុំយោគយល់ដល់ខ្ញុំ ពេលនោះខ្ញុំត្រូវការទុន ត្រូវការថវិកាដើម្បីពន្លឿនសេដ្ឋកិច្ចប្រទេស​ខ្ញុំសិន។ ខ្ញុំត្រូវការធ្វើផ្លូវថ្នល់ ធ្វើស្ពាន ធ្វើប្រឡាយទឹក ធ្វើមន្ទីរពេទ្យ ធ្វើសាលារៀន។ អតីតប្រធានា​ធិបតីឥណ្ឌូនេស៊ី Susilo Bambang គាត់ថា ត្រូវណាស់ៗ។ ពេលដែលយើងមានលទ្ធភាពយើងធ្វើ។ សូមបញ្ជាក់ណា មូលដ្ឋានដែលយើងមានវាទៅជាមរតកសម្រាប់តកូនតចៅតជំនាន់។ ស្ដាដមរតកតេជោដែលចិនជួយកសាង១៥០លានដុល្លារ រួចពីហ្នឹងទៅមិនមែនវាយចោលទេ។ កន្លែងនោះនឹងក្លាយទៅជាកន្លែងប្រកួតកីឡាក្នុងចំណោមជាតិ។ យុវជនរបស់យើង និងតំបន់ដែលមានការប្រកួតដទៃទៀត ហើយជាកន្លែងលំហែកាយ និងអាចមានទេសចរចូលទៅសម្រាកនៅកន្លែងនោះថែមទៀត។ យើងគួរតែត្រូវដឹងគុណចំពោះព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គកសាងស្ដាដអូឡាំពិកទុកឲ្យយើង។ បើទោះបីពួកខ្មែរក្រហមនិងរបបលន់ នល់ ធ្វើយ៉ាងម៉េចក៏ដោយ ក៏មូលដ្ឋាននេះនៅសំខាន់បម្រើឲ្យការប្រកួតស៊ីហ្គេមក្នុងរយៈពេលកន្លងទៅនេះ …។


(៣៣) ប្រជាជន៨០% ក្ដុកក្ដួលចំពោះព្រឹត្តិការណ៍ស៊ីហ្គេម ខ្លះស្រក់ទឹកភ្នែកដោយមោទនភាពជាតិ


នេះជាចំណុចដែលយើងត្រូវមើលឃើញ។ អ្នកទើសគឺវាទើសរហូត។ អ្ហែងទើសម្នាក់ឯងនោះទៅ។ ខ្ញុំគិតថា មនុស្សប្រហែលជា ៨០% ដែលក្ដុកក្ដួល នៅពេលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងការបើកស៊ីហ្គេម។ អ្នកខ្លះស្រក់ទឹកភ្នែក ប៉ុន្តែមិនមែនស្រក់ទឹកភ្នែកដោយសារគេធ្វើបាបទេ ស្រក់ទឹកភ្នែកដោយសារមោទនភាពជាតិ។ នេះមិនមែនរបស់ ហ៊ុន សែន ឬមិនមែនរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជន តែគឺជារបស់មនុស្សទាំងអស់គ្រប់គ្នា។ គណបក្សនយោបាយណាស្វាគមន៍ ក៏ស្វាគមន៍ទៅ។ អ្នកខ្លះគេមិនហ៊ានស្វាគមន៍ទេ ព្រោះតែស្វាគមន៍ទៅវាបានពិន្ទុមកគណបក្សប្រជាជន។ អញ្ចឹងគេមិនហ៊ានស្វាគមន៍ទេ។ បើមកដល់ថ្នាក់កម្រិតត្រឹមហ្នឹងមិនហ៊ានស្វាគមន៍ដែរគឺវាចប់ហើយ … សូម្បីតែ CNN ក៏យកទៅផ្សាយ។ ចៅស្រី ប៊ូ សំណាង ដែលរត់ក្រោមទឹកភ្លៀងធ្លាក់ ហើយរត់រហូតទៅដល់ទី។ ខ្លះគេទៅដល់ទីហើយ អ្នកខាងក្រោយគេដើរទៅ តែនេះរត់ទាល់តែជុំ។ ខ្ញុំក៏ជួយ១ម៉ឺនដុល្លារទៅ។ ពីឥណ្ឌូនេស៊ីពិភាក្សាជាមួយភរិយាថាជួយក្មេងទៅ។ ឃើញឆ្លើយតបមកថា ចៅយកទៅផ្គត់ផ្គង់គ្រួសារនិងការរៀនសូត្របន្ថែម។ យើងឃើញភាពអំណត់របស់ក្មេងស្រីមួយនេះ។


(៣៤) កម្ពុជាកំពុងឈរលំដាប់ទី៤ នៃចំនួនមេដាយមាសស៊ីហ្គេម


កីឡាយើងអត់ដែលបានឈានមកដល់ដំណាក់កាលនេះទេ និយាយឲ្យពិត។ ពីដើម យើងឈរលំដាប់ទី៨ ជួនកាលទី៩ នៅតែលើប្រ៊ុយណេមួយទេ។ ឡាវក៏នៅពីលើយើង។ ក្នុងប៉ុន្មានថ្ងៃដំបូងយើងនៅទី១ បន្ទាប់ទៅយើងមកទី២ បន្ទាប់ទៅយកមកទី៣ ឥឡូវយើងមកទី៤។ តែទី៤ ខាងមេដាយមាសទេណា ដោយសារឥណ្ឌូនេស៊ីលើសមេដាយមាសយើង២។ មេដាយសរុបគឺតិចជាងយើង។ គ្រោងការរបស់ខាងអ្នករៀបចំការប្រកួតនេះ កម្ពុជាត្រឹមឈរលេខ៤ ឬលេខ៥។ ថ្ងៃនេះ បើសិន​ជាគ្មានការប្រែប្រួលទេ កម្ពុជានឹងនៅឈរលេខ៤ ដែលមុននេះធ្លាប់តែឈរលេខ៩ ឬលេខ៨ ប៉ុណ្ណឹងអស់ហើយ។ ឥឡូវកម្ពុជាអាចឈរលេខ៤។ ខ្ញុំគិតថា ហ្វីលីពីន និងសិង្ហបុរី ដែលនៅពីក្រោមយើង មិនអាចមានមេដាយលើសពីយើងទេ។ បើសិនជាថ្ងៃនេះ យើងមានលទ្ធភាពដណ្ដើមមេដាយមាសឲ្យបានលើសឬស្មើឥណ្ឌូនេស៊ី យើងអាចឡើងទៅលេខ៣វិញ ក៏ប៉ុន្តែវាលំបាក។ ជាលើកដំបូងក្នុងប្រវត្តិកីឡាខ្នាតអូឡាំពិក ត្រូវទទួលបាននូវមេដាយមាសគឺកីឡាហែលទឹកនិងរត់ប្រណាំង ដែលមុននេះយើងមិនដែលមានមេដាយមាសទេ …។


(៣៥) មិត្តភ័ក្តិចាកចេញដោយគ្មានរឿងអ្វីទាំងអស់ ជាជោគជ័យ ១០០%


រឿងឈ្នះរឿងចាញ់ បានមេដាយប៉ុន្មាន ចាត់ទុកថា​វាជាមោទនភាពមួយនៅក្នុងដំណើរការនៃការឈានឡើងនៃវិស័យកីឡារបស់កម្ពុជា ដែលខ្លូនមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះជិតតែនឹងជោគជ័យ។ ខ្ញុំនិយាយថាជិតជោគជ័យ វាពិតហើយ មិត្តភក្ដិចាកចេញពីកម្ពុជាដោយគ្មានរឿងអ្វីទាំងអស់។ នោះហើយគឺជាជោគជ័យ១០០%។ ប៉ុន្តែ ទន្ទឹមនឹងម្ចាស់ផ្ទះដែលជិតជោគជ័យនេះ យើងក៏ទទួលជោគជ័យផ្នែកការប្រកួត ដោយកីឡាករ/ការិនីរបស់យើងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបាននូវមេដាយមាស។ យើងបានមេដាយមាស៦៥ ឥណ្ឌូនេស៊ី៦៨។ អញ្ចឹងយើងចាញ់ឥណ្ឌូនេស៊ី៣។ តែបើមេដាយទូទៅ គឺយើងដូចជាឈ្នះឥណ្ឌូនេស៊ីទៅវិញ។ គេមិនរាប់អាហ្នឹងទេ គេរាប់មេដាយមាស … ​ខ្ញុំបានប្រាប់ទៅ Jokowi គាត់ថា​គាត់នៅដាច់ឆ្ងាយ។ ខ្ញុំថា ចុងក្រោយនេះ ជាកីឡាដែលកម្ពុជាគ្មានលទ្ធភាព។ អញ្ចឹងគាត់ឡើងដល់ ៦៨ យើងនៅ ៦៥ ដដែល។ ជាសរុប ឥណ្ឌូនេស៊ីមានមេ​ដាយទើប ២០៩ ទេ ឯយើង ២២៩។ យើងមានមេដាយសរុបច្រើនជាងឥណ្ឌូនេស៊ីដល់ទៅ២០។ ប៉ុន្តែ គេយកមេដាយមាសសំខាន់ … ប៉ុណ្ណឹងគឺល្មមសមរម្យហើយ។ មេដាយយើងមិនដែលមានមេដាយមាសដល់ប៉ុណ្ណឹងទេ។ ជួនកាលបាន៩ ជួនកាលបាន១០ ហើយតិចជាងហ្នឹងផង ហើយសរុបមេដាយទៅ ៣០ ឬ ៤០។ ឥឡូវយើងមានមេដាយដល់ជាង២០០។


(៣៦) ប្រតិភូកីឡាសប្បាយរីករាយ ប្រជាពលរដ្ឋចេះមើលកីឡា ការផ្សព្វផ្សាយទៅក្រៅប្រទេស ដូរឥរិយាបថពីពង្រាយទៅសំអាតសំរាម ជាមោទនភាពធំជាងគេ


មេដាយរឿងមួយហើយ តែអ្វីដែលខ្ញុំមានមោទនភាពធំជាងគេគឺរឿងកីឡាករ/ការិនី ប្រតិភូកីឡាទាំងអស់ មកពីគ្រប់ទិសទីទាំងអស់ មកសប្បាយរីករាយនៅទីក្រុងភ្នំពេញ។ ប្រជាជនកម្ពុជាទូទៅគឺចេះមើលកីឡា។ ខ្លះ​មកពីខេត្ត ចេញពីមើលកន្លែងនេះ ទៅមើលកន្លែងនោះ ព្រោះកន្លែងប្រកួតយើងច្រើន។ ស្ដាដមរតកតេជោ ស្ដាតអូឡាំពិក កន្លែងសន្និបាតជ្រោយចង្វារ អេអន២ អេអន៣ ១២កន្លែងនៅភ្នំពេញ បូកនឹងខេត្តព្រះសីហនុ ខេត្តកែប និងកំពត និងសៀមរាប។ ប្រជាពលរដ្ឋសប្បាយ ហើយក្រៅពីនោះគាត់បានមើលតាមការរៀបចំរបស់អាជ្ញាធរ ដែលខ្ញុំសប្បាយរីករាយដែលអាជ្ញាធររៀបចំយ៉ាងល្អ គឺមើលដូចអ្នកនៅភ្នំពេញដែរ។ ខ្មែរយើងនៅបរទេសក៏បានមើលតាមអនឡាញពីក្រៅប្រទេស ពីព្រឹត្តិការណ៍នានាដែលមាននៅក្នុងស្រុក។ យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់មកជួយធ្វើការសម្អាតយ៉ាងភ្លឹង ហើយប្រជាជនភ្នំពេញក៏ដូចជាទីកន្លែងប្រកួតទាំងអស់ ប្រជាជនបានផ្លាស់ប្ដូរឥរិយាបថពីការពង្រាយសំរាមទៅជាការបោសសំរាម ស្អាតទាំងអស់គ្នា កម្ពុជាស្អាត កម្ពុជាទទួលភ្ញៀវបានល្អ។


(៣៧) គោលដៅស៊ីហ្គេមនៅកម្ពុជា គឺមិត្តភក្ដិក្នុងអាស៊ាននិងលើពិភពលោកស្គាល់កម្ពុជា


ខ្ញុំសប្បាយរីករាយ ដែលយើងបានធ្វើកិច្ចការជាកាតព្វកិច្ច។ ដែលខ្ញុំប្រើពាក្យ ជាការងារ​កាតព្វកិច្ច។ អ្នកឯងមិនយល់ អ្នកឯងត្រូវរៀនយល់។ បើចង់ធ្វើជាសមាជិកអាស៊ាន អ្នកត្រូវមានសមត្ថភាពដើម្បីនឹង(ធ្វើស៊ីហ្គេម) ទោះបីអ្នកឯងសុំពន្យារពេល ក៏ប៉ុន្តែអ្នកឯងមិនអាចបំភ្លេចកាតព្វកិច្ចដែលត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមបានទេ។ កម្ពុជាត្រូវត្រៀមរៀបចំខ្លួនសម្រាប់២២ឆ្នាំ ឬ២៤ឆ្នាំក្រោយ ធ្វើម្ចាស់ផ្ទះស៊ី​ហ្គេមសាជាថ្មីម្ដងទៀត ដោយកសាងមូលដ្ឋានសម្រាប់ការប្រកួតនិងត្រៀមរៀបចំទីកន្លែងសម្រាប់ការប្រកួត។ យើងមានភូមិកីឡា យើងមានសណ្ឋា​គារដាក់សុទ្ធតែផ្កាយ៤ ផ្កាយ៥ ឯណោះ ឱ្យកីឡាករ/ការិនី សម្រាកមកពីបណ្ដាប្រទេសនានា។ គេពេបជ្រាយថា អ្នកឯងក្រប៉ុណ្ណឹងហើយ មិនយកលុយពីគេទេ។ លុយយកមកចាយអស់។ ខ្ញុំទទួលស្គាល់ ខ្ញុំមិនធ្វើសត្រូវជាមួយនឹងលុយទេ ក៏ប៉ុន្តែអ្វីដែលជាគោលដៅដែលកម្ពុជាចង់បានមិនមែនលុយទេ គឺធ្វើឱ្យមិត្តភក្ដិទាំងឡាយបានស្គាល់កម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌអាស៊ានខ្លួនឯងទេ គឺប្រទេសនានានៅលើពិភពលោក។ បន្ទាប់ពីហ្នឹងចលនាមកលេងក្នុងប្រទេសរបស់យើងនឹងមានចំនួនកាន់តែច្រើន។


(៣៨) មិនគិតថ្លៃចូលទស្សនាអង្គរវត្តសម្រាប់កីឡាករកីឡាការិនីអាស៊ាននិងគ្រូបង្វឹក


ខ្ញុំក៏សូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នកកីឡា កីឡាករ កីឡាការិនី បន្ទាប់ពីការប្រកួតហើយ គេចង់ទៅមើលអង្គរវត្ត សូមកុំឱ្យមានការលក់សំបុត្រ ឱ្យចូលមើលអង្គរវត្តដោយឥតគិតថ្លៃទៀត។ សូមគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ក្រសួងវប្បធម៌ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ គឺកុំលក់(សំបុត្រ)។ ក្រែងគេចង់ទៅមើលអង្គរ។ ប៉ុន្តែអនុញ្ញាតឱ្យតែកីឡាករ កីឡាការិនីទេ។ អ្នកគាំទ្រ អត់ទេ។ សុំលក់សំបុត្រដូចគ្នាអញ្ចឹងដែរ។ តែអ្នកកីឡា គ្រូបង្វឹក យើងអត់យកប្រាក់នៅទីនេះ យើងក៏អត់យកប្រាក់នៅទីនោះដែរ។ កម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែបេះដូងធំណាស់។


យើងមិនមែនធ្លាប់ធ្វើតែប៉ុណ្ណឹងទេ យើងធ្លាប់ហ៊ានធ្វើពលីកម្មដែលធំជាងហ្នឹងទៅទៀត តើអ្វី? នាវា វេសស្ទើដាម (Westerdam) ដែលប្រទេសនានាមិនឱ្យចូល តែយើងអនុញ្ញាតឱ្យចូល សង្គ្រោះប្រជាជនលើនោះរាប់ពាន់នាក់ ដែលមិនខ្លាចជំងឺឆ្លងដល់ក្នុងប្រទេសខ្លួន។ ខ្ញុំហ៊ានទៅចាប់ដៃមនុស្សជាង ២០០នាក់។ ថ្ងៃនោះ ចំថ្ងៃទិវានៃក្ដីស្រលាញ់ផង មកជូនផ្កាមួយទង។ ចាប់ដៃ។ ខ្លះថតរូប selfie ជាមួយគ្នា មកដល់ថ្ងៃនេះ ខ្ញុំមិនទាន់ងាប់ផង។ អញ្ចឹងទេ ត្រូវបើកចិត្តឱ្យទូលាយ ហើយមើលឃើញផលប្រយោជន៍វែងឆ្ងាយរបស់ប្រទេសជាតិ។ នេះជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ។


ខ្ញុំគិតថា ខ្ញុំពុំមានពេលគ្រប់គ្រាន់ដើម្បីនឹងនិយាយនៅពេលដែលខ្ញុំប្រកាសបិទស៊ីហ្គេមទេ។ ខ្ញុំសូមនិយាយឱ្យហើយ។ ខ្ញុំអរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ថោង ខុន, ឯកឧត្តម ហង់ជួន ណារ៉ុន ក៏ដូចជាសហការីរបស់គាត់ តាំងពីការចាប់ផ្ដើមកសាងស្ដាត រហូតដល់ពេលនេះ។ អរគុណនិងកោតសរសើរចំពោះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក្នុងការទំលាក់ថវិកាដោយគ្មានការចំបាច់ណាមួយអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី គ្រាន់តែប្រគល់មកឱ្យខ្ញុំចុះហត្ថលេខា បង្កកថវិកា ១ឆ្នាំប៉ុន្មានៗ ដើម្បីបម្រើការប្រកួត។ យើងចាយតែ ១១៨លានដុល្លារទេ ក្នុងពេលដែលប្រទេសនានាធ្វើ(ស៊ីហ្គេម) ចាយមិនតិចជាង ២០០លានដុល្លារទេ។ ប្រទេសខ្លះចាយដល់ ៤០០លានដុល្លារ។ យើងចាយត្រឹមតែ ១១៨លានដុល្លារ។ អរគុណ និងកោតសរសើរចំពោះកងកម្លាំងរក្សាសណ្ដាប់ធ្នាប់ទាំងអស់ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរក្សាសន្ដិសុខដ៏ល្អ។ អរគុណចំពោះប្រជាពលរដ្ឋ ធ្វើជាម្ចាស់ដ៏ល្អ ជាពិសេសនៅរាជធានីភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ កែប និងកំពត ដែលបានធ្វើជាម្ចាស់ផ្ទះដ៏ល្អ។ អរគុណចំពោះយុវជនស្ម័គ្រចិត្ត ដែលបានមកចូលរួមសម្រួលកិច្ចការទាំងឡាយ ដោយភាពញញឹមជាមួយភ្ញៀវ អ្នកចេះអង់គ្លេសសម្រួលជួយជូនភ្ញៀវ។ អរគុណសិល្បករ សិល្បការិនីទាំងអស់ ដែលបានចូលរួមសំដែងឥតខ្ចោះ ពេលដែលចលនាមនុស្សនិងចលនាផ្នែកឌីជីថល វាទៅស៊ីចង្វាក់គ្នាខ្លាំងណាស់។ វាស៊ីចង្វាក់គ្នា ហើយអត់មានដាច់កន្លែងណាមួយទេ។


ខ្ញុំគិតថា ព្រឹត្តិការណ៍នេះ នឹងមានភាពអស្ចារ្យថែមទៀត ជាមួយនឹងពេលបិទខាងមុខនេះ។ អរគុណចំពោះក្រុមហ៊ុន ហ្សងមាស ដែលបានផលិតចម្រៀង ៣បទ បម្រើឱ្យស៊ីហ្គេម។ ឧកញ៉ា អ៊ឹង ឆៃងួន បានបញ្ជូនមកឱ្យខ្ញុំ នៅ​ព្រឹកថ្ងៃទី ០៥។ ពេលនោះ ខ្ញុំនៅឯកំពង់ចាមទេ។ ដល់ទៅពិនិត្យរួចហើយ ខ្ញុំក៏បង្ហោះតាម Telegram របស់ខ្ញុំបញ្ចេញទៅតែម្ដង។ អរគុណចំពោះឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានធ្វើបទចម្រៀង “ស្រលាញ់អ្វីដែលខ្មែរមាន” ដែលនឹងសំដែងនៅថ្ងៃបិទ។ ប៉ុន្តែមានក្មេងពាលមួយនោះ វាទៅជេរ ព្រាប សុវត្ថិ ថាច្រៀងបទអីមួយនោះ។ ឃើញវាបង្ហោះប៉ុន្មានម៉ោងមុននេះ។ ខ្ញុំមើលប៉ុន្តែខ្ញុំមិនស្ដាប់ទេ។​ អានេះអត់ស្គាល់អ្វីដែលហៅថា សិល្បៈ។ អញ្ចឹងបានវាអញ្ចឹង។ សូម្បីប្រពន្ធរបស់វា ក៏គេលែងក្បាលវាចោលដែរ។ អានេះក្រយៅជាប់គុក … អស់ពីជេរ ហ៊ុន សែន ជេរ ព្រាប សុវត្ថិ … ហ្អែងបានពិន្ទុល្អហើយ ជេរចំកំពូលអ្នកចម្រៀងតែម្ដង។ សិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺបានចូលរួមរៀបចំ។


(៣៩) ប្រជាជនកម្ពុជារំភើបនិងមានមោទនភាពចំពោះព្រឹត្តិការណ៍បើកស៊ីហ្គេម


ថ្ងៃនោះ សម្លេងប្រកាសបើក(ស៊ីហ្គេម)របស់ខ្ញុំ មិនសូវជាល្អទេ។ ដោយសារខ្ញុំមានភាព ដូចថា នឹកអតីតកាលដ៏កំសត់ ដែលចូលមកដល់ភ្នំពេញ វាអត់មានអីស៊ីសោះ វាពិបាក ប៉ុន្តែ ហេតុអ្វីថ្ងៃហ្នឹង មានអញ្ចឹង។ ធ្វើឱ្យខ្ញុំរំជួលចិត្ត។ តែខ្ញុំរំជួលចិត្ត ទឹកភ្នែកខ្ញុំចាប់ផ្ដើមស្រក់ ហើយតែចាប់ផ្ដើមស្រក់ សម្លេងខ្ញុំនិយាយគឺផ្សេងហើយ … នេះជាការរំភើបចិត្ត។ ដែលសប្បាយជាងគេ គឺប្រជាជនយើងក៏ចាត់ទុកកម្មវិធីហ្នឹងជារបស់ខ្លួន ក៏រំភើបក្នុងចិត្តថា ជាតិសាស្រ្តរបស់ខ្លួន គឺមានមោទនភាពបែបនេះ។ ថ្ងៃនេះ ទី១៥, ថ្ងៃទី ១៦ ប្រកួតតែស្អែកមួយថ្ងៃទៀតទេ។ មេដាយមាសយើង ប្រហែលចប់ត្រឹមហ្នឹងហើយ ព្រោះប្រកួតខ្នាតធំៗ នៅប្រទេសដែលប្រកួតប្រជែងគ្នាហ្នឹងមាន ភីលីពីន ឥណ្ឌូនេស៊ី វៀតណាម ថៃ ប៉ុណ្ណឹង ឯក្រៅពីនោះ គឺយើងអស់ប្រភេទកីឡា ដែលយើងអាច(ដណ្ដើមមេដាយមាស) ប៉ុន្តែជួនកាល អាចមានលទ្ធភាពដែរ បាន១ បាន២ អីទៀត ចេះតែយក សន្សំប្រាក់កាសក៏យក មាសក៏យក ប្រាក់ក៏យក សំរិទ្ធក៏យក។ ដូចខ្ញុំបញ្ជាក់អញ្ចឹង កុំសម្លឹងតែលើបញ្ហាមេដាយ ត្រូវសម្លឹងមើលការគ្រប់គ្រងការប្រកួតមួយ ដែលផ្ដល់នូវចំណងមិត្តភាពឱ្យទៅប្រជាជនអាស៊ាន ដែលហៅថា អាស៊ានជាសហគមន៍តែមួយនោះ។ អញ្ចឹងទេ ការដែលខ្ញុំមិនយកលុយ ក៏មានគោលដៅច្រើនណាស់។ ក្នុងហ្នឹង គោលដៅ អាស៊ានគឺជាសហគមន៍តែមួយ។ ថ្ងៃក្រោយ ត្រង់ប្រទេសដទៃរៀបចំយ៉ាងម៉េច គឺរឿងរបស់គេ ក៏ប៉ុន្តែ កម្ពុជាគឺបានធ្វើនូវកិច្ចការងារនេះ តាមចក្ខុវិស័យការគិតគូររបស់ខ្លួន ដែលជាការរួមចំណែកសមាហរណកម្មប្រជាជនអាស៊ាន។ ​ខ្ញុំសូមអរគុណជាមួយនឹងប្រទេសនានាទាំងអស់ ដែលបានបញ្ជូនកីឡាករ កីឡាការិនី និងផ្ដល់ការគាំទ្រមកដល់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ។ ខ្ញុំសូមផ្ញើជូនអរគុណចំពោះប្រជាជនចិន ជាពិសេស ចំពោះឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីង​ នូវការអរគុណ​ដែលឯកឧត្តម ក៏ដូចជាប្រជាជនចិន បានផ្ដល់ជាអំណោយនូវស្ដាតដ៏ស្រស់ស្អាត និងរឹងមាំ ប្រកបដោយសោភ័ណ្ឌភាព ដែលជាឱកាស​ឱ្យកម្ពុជាមានមុខមាត់ក្នុងការបើកស៊ីហ្គេមឆ្នាំ ២០២៣ នេះ។ មិនភ្លេចនឹងអរព្រះគុណចំពោះព្រះករុណា ព្រះបិតា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានទុកជាកេរ្ដិ៍មរតក ដែលពេលនេះ កូនចៅយកធ្វើជាកន្លែងនៃការប្រកួតស៊ីហ្គេម បន្ទាប់ពី ៦៤ឆ្នាំមុន ដែលព្រះអង្គបានធ្វើនៅទីនោះ។ អរព្រះគុណចំពោះព្រះមហាក្សត្រ និងហ្លួងម៉ែ។ ហ្លួងម៉ែបានផ្ញើជាសារសម្លេង ព្រះសុវណ្ណីមកកោតសរសើរចំពោះរាជរដ្ឋាភិបាល។ អ្វីៗទាំងអស់ជារបស់ប្រជាជាតិខ្មែរ តាំងពីព្រះមហាក្សត្រ រហូតដល់ប្រជាជនធម្មតា ដែលជាទីមោទនភាព។ សង្ឃឹមថា យើងនឹងបញ្ចប់ដោយជោគជ័យ ជាមួយគ្រប់យ៉ាង គឺសុវត្ថិភាព។


អំណោយ


ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកជូននិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មាន ៣២៧៩ អង្គ/នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៥ម៉ឺនរៀល។ ជូននិស្សិតជនពិការ ៣នាក់៖ បុរស២នាក់ នារីម្នាក់ ថវិកា ១លានរៀលបន្ថែមទៀត។ ជូនសាស្រ្តាចារ្យ និងបុគ្គលិកចំនួន ៨២៩នាក់ ក្នុងម្នាក់ៗ ថវិកា ១០ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យភូមិន្ទកសិកម្ម ១០លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន​ ៣លានរៀល។


ដោយសារតែយើងយកឈ្នះកូវីដ-១៩ ហ្នឹងហើយ បានជាយើងជួបជុំគ្នា ដោយគ្មានការភ័យខ្លាច។ បើសិនជាយើងមិនដកចេញទាន់ពេល​ នូវវិធានការណ៍បញ្ឈប់ការធ្វើតេស្ដក្នុងការជួបជុំទេ ប្រហែលជាអត់មានអ្នកចូលទៅកន្លែងស៊ីហ្គេមទាន់ពេលទេ ព្រោះរវល់រុកច្រមុះ(តេស្ដរកកូវីដ-១៩)សិន​។ មិនដឹងត្រូវចាយប៉ុន្មានលានដុល្លារ​ទេ លើ(ឧបករណ៍)តេស្ដរកកូវីដ-១៩នេះ។ គិតមើល ឧបករណ៍ធ្វើតេស្ដហ្នឹង វាថ្លៃមិនថោកឯណា។ នៅស្ដាដមរតកតេជោ ចូលម្ដង ៦ម៉ឺននាក់ជាង។ អញ្ចឹងត្រូវតេស្ដទាំង ៦ម៉ឺននាក់ រួចហើយអ្នកដែលចូលទៅមើលកន្លែងនេះកន្លែងនោះត្រូវតេស្ដទាំងអស់។ យើងដកអាហ្នឹងចេញ។ ការជួបជុំនេះ អ្នកណាចង់ពាក់ម៉ាស់ក៏ពាក់ទៅ មិនពាក់ក៏ហីទៅ។ យើងត្រួតត្រាបានអាហ្នឹង វាជាជោគជ័យមួយសម្រាប់បើកដំណើរការទាំងអស់ វិស័យសេដ្ឋកិច្ចសង្គម។ រោងកុន ពីដើមរក្សាគម្លាត ពាក់ម៉ាស់ ឥឡូវមិនបាច់ទេ។ តែក្រសួងសុខាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ទៅលើការវិវត្តនានា ព្រោះដំណាក់កាលប្រែប្រួលនៃអាកាសធាតុនេះ វាបង្កើតឡើងនូវជំងឺបែបនេះបែបនោះ នៅប្រទេសនេះប្រទេសនោះ យើងក៏ត្រូវតាមដានដោយការប្រុងប្រយ័ត្ន។ ចុងបញ្ចប់ ជាមួយនឹងការអបអរសាទរចំពោះជោគជ័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សាទាំង ៣កន្លែង ដែលទទួលការបណ្ដុះបណ្ដាល ជាមួយនឹងការអបអរសាទរចំពោះជ័យលាភីទាំងព្រះសង្ឃ គ្រហស្ថ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ និងជូនពរ៖ ប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងជ័យលាភីទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមអរគុណ៕


**********

Selected Comments Samdech Techo Hun Sen,
Conferring diplomas to three higher agricultural education institutions – Royal Agriculture University, Prek Leap Agriculture College, Agriculture College of Kampong Cham

[Unofficial Translation]

-----------------

CNV: 15/05/2023


(1) Agriculture is the core of economic growth and food security


Today we distribute diplomas to 3,279 students as agricultural technicians […] we see that the number of female students is not large in the agricultural sector. I think that in the future, there will be a large number of female students to participate in agriculture or the agricultural sector […] (such as) agro-industry, agribusiness or agro-tourism or whatever […] the scope of it is really huge. Nevertheless, we have a few female graduates today and will become specialists for agriculture in the Kingdom of Cambodia, which remains the core sector supporting economic growth and/or, in other words, supporting Cambodia’s food security […]


(2) Agriculture evolved from lack of rice to export food abroad


The share of the agricultural sector (in GDP) to date is just under 30%. In addition, the service and industrial sectors contributed to higher GDP. In this world, the richer the country is, the smaller share of the agricultural sector would be […] previously, our agricultural sector covered more than 80% (of GDP) […] but our people were still short of food […] (we have changed) agriculture from before when we lacked rice (for consumption) that we had to import or ask (from well off countries/organizations) to be able to export food abroad. At this point, do not think that agriculture is shrinking and lacking. It is not so […] what is extensive development in comparison with intensive development? […]


In the past, a family of five people would need one hectare of land (to grow rice for consumption) […] if we continue like this, our forests will be cut down to serve the agricultural demand […] seeing the rate of agriculture (share in GDP) shrinking some people like to (defame the Royal Government to make a political profit) […] that their leaders are unclever, their followers who are intelligent detached themselves and joined the CPP […] I continue to welcome them. There is only one person I will not accept. Other than that one, I take them all as soon as they declare secession from extremist […]


(3) Mobilize agricultural technicians as sub-national administrative staff


I have announced that we must provide each commune an agricultural extension worker/technician to help farmers solve agricultural technical problems […] if we delegate only one agricultural extension worker/technician per commune and work separately, there is a lack of cooperation […] (we needed to address this issue so that), the sub-national administration will have technicians on hand. We are not afraid of the cost for the technical staff to be sent. We need to select the ones with appropriate skills […] avoiding sending the sugarcane agronomist to work in the rice field. It seems not right. Agriculture is not just about growing sugarcane. They know more than that. This is where we accelerate the development of agriculture, and the development of this sector is an overall aspect of rural development […]


(4) Land reform or economic reform is not a small issue


When we started giving land ownership, or so-called land reform, after the Pol Pot regime, […] I used to say that land reform was not a trivial thing. There are three pressures on me as I lead political and economic reforms. The first pressure force was within internal realm that does not understand about negotiation or what is the so-called political solution for peace, national unity, and ending the war […] meanwhile, the Vietnamese troops who came to help Cambodia, accompanied by Vietnamese experts, while Vietnam had not yet reformed […] at the time when Cambodia needs to turn its economy into a private economy, Vietnam respected Cambodia’s action. Another pressing force at that time was while still receiving help from the Soviets and Eastern Europe, CMEA, that was not yet undergoing reforms. The former Soviet Union (also not yet) reformed by Gorbachev’s Perestroika or Glasnost. If the Moscow side says, “If Hun Sen is left to go on with what he is doing, they will stop providing aid,” I will suffer the same ill fate […]


(5) Intensive farming development to prevent deforestation for agriculture


(About) Land reform. The 1981 Constitution stated that there were only state and collective economy entities. There is no private economy entity. What were we going to do? Fortunately, at that time, Chea Sim was the President of the National Assembly, Heng Samrin was the President, we immediately gave the opportunity to form a working group to amend the Constitution. Through the amendment of the constitution, we distributed the land to the people […]In 1989, we amended the Constitution to allow private ownership. At that time, we had a population of about 7 million […] to this day, although not yet re-surveyed, the population has increased (to approximately) 17 million people. It is this increase in population that requires us to address their land requirement issues so that they have the opportunity to grow crops. No development that does not degrade the environment. However, we have measures to prevent deforestation for agriculture by shifting from development through extensive to intensive farming development […]


(6) Terms-end thesis should study land to determine appropriate crop cultivation


Along with water management, we must work on (research and experiment to achieve new) rice seed varieties that provide high yield, in addition to our intensive agricultural practice efforts to get more yields, the introduction of technology into agriculture is essential to advancement of the agricultural sector […] when handing out diplomas more than 10 years ago at Chamkar Dong (Agricultural) School … I suggested that graduate students should learn more about land so that we would be able to identify suitable planting areas. Some places have no water, but our farmers still grow rice depending on the sky. We can transfer the cultivated area with insufficient water for other crops such as sugarcane, which has a sugar factory here or something that provides high economic benefits, and do not worry about water shortage […]


(7) Market and capital – driving force for raw material production and processing


The role of the farming community is very important in bargaining with traders on the market. This market factor plays a very big role in boosting production […] the market is a factor that stimulates the agricultural sector […] without a market, farmers do not produce. It also deals with capital […] (we must prepare) what kind of intervention for farmers so that farmers can have productive force. Not only produce as raw material, but encourage them to learn how to process […] encourage farmers in their cultivation and breeding with competing principal costs […] in the market framework with other countries […] how to make production cheap that they can profit from the production in addition to competing with imported goods […]


(8) May send experts to study the feasibility of agricultural crops in Timor-Leste


I promised the former President and former Prime Minister of Timor-Leste (Xanana Gusmão) who came to the SEA Games, and I met the current Prime Minister in Indonesia. I told them “Cambodia wants to send a team of experts to help study (about agricultural feasibility) in Timor-Leste, where about 27 percent of the land can be agricultural […] (Cambodia) can help Timor-Leste in two ways. The first is to give the country the opportunity to invest in Cambodia in rice miller, warehouse and set up a collection network and supply rice to Timor-Leste stably. I told them no country offers such an opportunity for a 100 per cent investment […] in addition, we can help Timor-Leste with techniques related to food and/or agriculture […] I said to them, “No one knows the poor better than the poor.” Cambodia has the ability, so Cambodia helps. To Cuba, we can also export the 78-days rice seeds […]


(9) Lowering production costs to compete with imported goods


I remind you this point to encourage cultivation, animal husbandry and aquacultural practices to cost cheaper to compete. This is a key point to address. If our farmers still produce at a high price, competition in the market framework with other countries (will still be difficult) […] imported goods will still be cheaper than domestic production. It is still a problem […] not only the Ministry of Agriculture that has to do this job, there are other relevant ministries include the Ministry of Economy and Finance, banks […] (we must figure out) how to make our production cheap to profit from […] we are in competition with imported goods. Nowadays, there are some imported goods that we cannot prevent. We are within the framework of AFTA, the World Trade Organization and, further, RCEP […] as long as our production has good quality and of low price, we can reduce imports and use what we have locally […]


(10) The Hun family protects the king, the throne, and the monarchy


Some (in the opposition) like to talk about family. I am talking about the family now, too. The Hun family is not just Hun Sen. There are a lot of people throughout the Kingdom […] who support the Hun family for the continuation of the post of Prime Minister or the future Prime Minister in Cambodia, […] this family is not the one that betrays the king. This family is the one that protects the king, protects the throne, protects the monarchy. I contributed to the restoration of the monarchy and we are now the single largest force in defending the monarchy, defending the throne, defending the king. You need to understand […]


(11) Tickets-free, advertising rights free, no obligation fees – right decisions


In just two days, the 32nd SEA Games will be over. It is the time for the whole Khmer nation to celebrate. Cambodia is hosting a successful SEA Games. We do not think too much of winning or losing. What we think about the most is the hosting that gives our guests the happiness and warm welcome of the Cambodian people. I made the right decision […] not to sell tickets for the (Cambodian) people or for the fans, not to sell the rights to advertise abroad, and not to charge obligation fees under the SEA Games statutes. We spend about USD 7 million more on the accommodation of athletes from other countries and their diet. I have has thanks from the Heads of State and Government of the ASEAN countries, who just concluded the meeting a few days ago […]


(12) 80% of Cambodians moved with tears of pride hosting SEA Games


About 80% of (the Cambodian) people are moved when they see a great event at the opening of the SEA Games. Some shed tears, not tears of torturing, but tears of national pride. This pride does not belong to Hun Sen or to the Royal Government or the CPP, but to everyone […] we used to be ranking at eighth, sometimes the ninth – only above Brunei […] Now we come fourth […] winning or losing a few medals is considered a pride in the process of advancing the sport of Cambodia, […] however, when friends leave Cambodia with no incidents, that is 100% success […] it is the goal that Cambodia wants, not money. We wanted friends – not only within ASEAN itself, but other countries in the world – to know Cambodia […] if athletes, after the tournaments wanted to visit Angkor Wat, please let them see for free […]


(13) Cambodians excited and proud of the opening ceremony of the SEA Games … Do not look at the SEA Games only on winning medals. Need to look at managing a game that provides friendship to the people of ASEAN, or we called ASEAN as a single community. The fact that I do not charge money has many goals. One of them – ASEAN is a single community. How other countries organize it is up to them. Cambodia has done this work from the perspective of its own thinking as a contribution to the integration of the people of ASEAN. I thank all the countries that sent athletes and provided support to Cambodia as hosts. I would like to send a message of gratitude to the Chinese people, especially to His Excellency President Xi Jinping, for donating a strong and beautiful stadium for Cambodia to have a good reputation at the opening of the 2023 SEA Games …

No comments:

Post a Comment