Monday, May 15, 2023

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា



(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ 


សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមានរយៈពេល៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរបុត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ស្ថិតក្នុងឱកាសដ៏មហាវិសេសវិសាល នៃខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ដ្រនេះ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងនូវមនោសញ្ចាតនារំភើបរីករាយចូលរួមអបអរសាទរ និងជូនពរ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ពិសេសនិវត្តន៍ជននគរបាលជាតិទាំងអស់ ក៏ដូចជាក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅប្រកបដោយសុភមង្គល។

ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ត្រីនគរបាលជាតិដែល មានជំងឺរបួស ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬ គេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលមកជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងសហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ សម្រេចបាននូវវឌ្ឍនភាពការងារជាច្រើន ដោយបានសហការប្រកៀកស្មាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ស្របពេលដែលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ យុទ្ធនាការការពារធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលនៅបឹងទន្លេសាប ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ពិសេសការប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងខណៈពេលដែលការងារពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការកែលម្អ និងការដោះស្រាយសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានលើកកម្ពស់ និងប្រតិបត្តិជាប់ជាប្រចាំដូចភ្លៀងរលឹម។

កងកម្លាំងនគរបាលជាតិក៏បានបំពេញតួនាទីជាសេវាករបម្រើនូវសេវាតម្រូវការចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានក្លាយជាចលករប្រកបដោយថាមពលក្នុងការជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាគោលនយោបាយជាតិដ៏សំខាន់សម្រាប់គាំទ្រ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងសហគមន៍ទូទាំងប្រទេស។ ក្រៅពីការអនុវត្តភារកិច្ចស្នូលខាងលើ កងកម្លាំងនគរបាលជាតិបានរួមចំណែកយ៉ាងសស្រាក់សសំ ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រកប ដោយឆន្ទៈមុតស្រួច និងស្មារតីអង់អាចក្លាហាន។

ស្នាដៃលេចធ្លោ និងត្រូវបានកត់សម្គាល់ក្នុងឆ្នាំ២០២២ កន្លងទៅនេះបានស្តែងឲ្យឃើញតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការចាត់វិធានការការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានសុវត្ថិភាពទាំងស្រុងដោយបានរួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាង សកម្មផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាគោលការណ៍បទបញ្ជា វិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបានរួមចំណែកយ៉ាងធំធេងធ្វើឲ្យសង្គមកម្ពុជាមានការរីកចម្រើនប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ខាងក្រោមនេះ ជាសាររបស់សម្ដេចក្រឡាហោម ស ខេង៖





No comments:

Post a Comment