នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្វាគមន៍អ្នកទាំងឡាយដែលផ្តាច់ខ្លួនពីអ្នកនយោបាយជ្រុលនិយម ដើម្បីមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺទទួលយកទាំងអស់ លើកលែងតែម្នាក់នោះចេញទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន មិនបានភ្លើជាមួយបុគ្គលនោះទៀតទេ បានជាពួកគេចាប់ផ្តើមមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារតែបុគ្គលនោះ ភ្លើល្ងង់ បានជាមិនដែលធ្វើនយោបាយឈ្នះគណបក្សប្រជាជនកម្ពុជា ហើយខ្លួនស្ទើរតែជាប់គុកទៀតផង៕
No comments:
Post a Comment