ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធតេលេក្រាមផ្លូវការរបស់សម្ដេចថា សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរប ស់ ជា ប៉ូច គឺមិនគ្រប់គ្រាន់នោះទេ ព្រោះ ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។
សម្ដេចតេជោបន្តថា ខ្ញុំ និងកូនខ្ញុំក៏ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នម ជា ប៉ូច រយៈពេលជាង ៤ ឆ្នាំតែទីបំផុត ខ្ញុំបានក្លាយជាគោលដៅនៃការកម្ចាត់ចោល(ទម្លាក់)របស់ ជា ប៉ូច តាមការចង់បានរបស់អាក្ប ត់ជាតិ ៣ ជំនាន់ទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឱ្យដឹងថា គិតខ្លួនឯងទៅ ប៉ូច ព្រោះខ្ញុំមិនអាចទុកមនុស្សដូច ប៉ូច ឱ្យបំផ្លាញខ្ញុំ តាមការបញ្ជារបស់អាក្បត់ជាតិ ៣ ជំនាន់បាននោះឡើយ។ ត្រូវចងចាំថា មនុស្សណាក៏ដោយឱ្យតែមានទំនាក់ទំនងជាមួយអាក្បត់ជាតិ ៣ ជំនាន់ គឺមិនអាចទទួលបានការយោគយល់ពី ហ៊ុន សែន បាននោះឡើយ ព្រោះអាមួយនេះវាអាក្រក់ពេក ជ្រុលនិយមពេក។ មនុស្សណាក៏ដោយឱ្យតែប្រ កាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះ នឹងទទួលបាននូវការលើកលែង ឬយោគយល់៕ ដោយ៖ គង់ ឌិន
No comments:
Post a Comment