Tuesday, April 25, 2023

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើតទីកន្លែងស្នាក់នៅឱ្យបានសមរម្យល្អសម្រាប់គ្រូបង្រៀន


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងអំពាវនាវដល់សប្បុរសជន និងអភិបាលខេត្តតាមបណ្តាខេត្តទាំងអស់ ត្រូវយក ចិត្តក្នុងការកសាងផ្ទះគ្រូបង្រៀន ដើម្បីទាក់ទាញគ្រូបង្រៀនល្អៗ អោយទៅកាន់សាលារៀនដែលមានការស្នាក់នៅសមរម្យ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះ បានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា  បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលដែលត្រូវបង្កើតឱ្យមានអនុវិទ្យាល័យយ៉ាងហោចមួយក្នុងមួយឃុំមានអនុវិទ្យាល័យមួយ ដែលតម្រូវការបន្ទាប់ពីការយកចិត្តទុកដាក់លើការស្នាក់នៅរបស់គ្រូបង្រៀន ដែលត្រូវមានការកសាងអាគារស្នាក់នៅរបស់គ្រូបង្រៀននៅតាមសាលា និងនៅតាមបណ្តាខេត្តនានា ឱ្យមានទីកន្លែងស្នាក់នៅសមរម្យល្អ៕







No comments:

Post a Comment