សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា មន្ត្រីគួរធ្វើការដើរអោយទាន់សម័យកាល ខណៈដែលសម័យនេះគឺជាសម័យឌីជីថល (Digital) ហើយ បើមនុស្សដើរមិនទាន់សម័យឌីជីថលទេ គឺអ្វីៗហាក់នៅតែដដែល អត់រហ័ស អត់ប្រែប្រួលបានទេ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះ បានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង រិះគន់ស្ថាបនាដល់នាយកវិទ្យាស្ថានជាតិអប់រំដែលបានរៀបចំរោងដល់សិស្សគរុកោស្យដែលបញ្ចប់ការសិក្សានៅក្រៅវេទិកាដោយថាហាក់បីដូចជាមិនទាន់សម័យបច្ចេកវិទ្យាជឿនលឿន និងសមរម្យសម្រាប់សិស្សដែលបញ្ចប់ការសិក្សានោះទេ។ ចំណុចនេះត្រូវរៀនសូត្រគិតគូរឡើងវិញ និងកែតម្រូវឱ្យទាន់សម័យឌីជីថល៕
No comments:
Post a Comment