Monday, April 03, 2023

សម្តេចតេជោ ហ៊ុន សែន ៖ ទទួលបានមន្ទីរពេទ្យបង្អែកថ្មី ជាជោគជ័យមួយហើយ ត្រូវរួមគ្នាថែរក្សាអនាម័យ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ការសម្រេចបាននូវការសាងសង់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឺជាជោគជ័យមួយហើយ តែអ្វីដែលជាការលំបាកគឺការថែរក្សាមន្ទីរពេទ្យថ្មីនេះឱ្យរក្សាបាននូវភាពល្អស្អាត និងទាន់សម័យ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សានូវគុណភាព អនាម័យក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ឱ្យបានជាប់លាប់។ ទន្ទឹមនោះ សម្ដេចតេជោ បានផ្ដាំឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យឱ្យបានកាន់តែទាន់សម័យថែមទៀត៕







No comments:

Post a Comment