Monday, April 03, 2023

លិខិតមិត្តអ្នកអាន៖ ល្បិចសាច់កម្មរបស់ទណ្ឌិត សម រង្ស៊ី ដើម្បីធ្វើអាជីវកម្មនយោបាយត្រូវបានមនុស្សជំនិត និងជាអតីតអង្គរក្សការពារទណ្ឌិត សម រង្ស៊ី ចេញមុខបកអាក្រាត

 

បន្ថែមពីលើពាក្យសំដីក្នុងលិខិតដែលទណ្ឌិតសម រង្ស៊ីបានសរសេរសុំទោសនៅថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០០៦ ដែលខ្លួនបាន និយាយថា « ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តិមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្ត្រី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្ត្រី នៅពីក្រោយការគប់គ្រាប់បែកលើហ្វូងបាតុករ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទសម្តេចនាយករដ្ឋមន្ត្រី ថាប៉ុនប៉ងសម្លាប់ឥស្សរជនប្រាំនាក់ និងការចោទប្រកាន់ខុសមួយចំនួនទៀត មកលើសម្តេចនាយករដ្ឋមន្ត្រី។ល។និងល។ ហើយ សម រង្ស៊ី បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបទរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយចៀសវាងមិនឱ្យបញ្ហាបែបនេះកើតមានឡើងទៀត។


លោក ងួន ងីម ដែលជាមនុស្សជំនិតនិងជាអតីតអង្គរក្សការពារសម រង្ស៉ី បានបញ្ជាក់ថា «សម រង្ស៊ីជាអ្នកប្រឌិតនិងក៍អាចជាអ្នករៀបចំផែនការបោកគ្រាប់បែកនៅខាងមុខ រដ្ឋសភាដែរ ហើយ សម រង្ស៉ី ហាក់បីដូចគាត់ដឹងមុនព្រោះមិនមែនជាការគប់សំដៅទៅរកសម រង្ស៉ីនោះទេ ហើយសម រង្ស៉ី បានរត់គេចពីកន្លែងកើតហេតុ ក៏ប៉ុន្តែត្រូវបានអង្គរក្សប្រាប់វិញ ថា កុំរត់ទៅណា ត្រូវនៅជាមួយអ្នករងគ្រោះដើម្បីឲ្យអ្នកគាំទ្រ មានជំនឿ ។ ភ្លាមៗគាត់រត់ទៅសម្តែងធ្វើជាឱបអ្នករងរបួស ធ្វើឲ្យខោអាវរបស់គាត់ប្រឡាក់ឈាម ដើម្បីឲ្យគេមើលឃើញថា គាត់ត្រូវរងបួស និងមិនរត់ចោលអ្នកគាំទ្រ)ប៉ុន្តែតាមការពិតលោក សម រង្ស៉ី គ្មានត្រូវរបួសណាមួយនោះទេ។

សូមស្តាប់ខ្លឹមសារសំខាន់ៗ របស់លោក ងួន ងីម អតីត អង្គរក្សការពារទណ្ឌិតសម រង្ស៉ី ចេញមុខទម្លាយការពិតរឿងបោកគ្រាប់បែកនៅខាងមុខរដ្ឋសភា ដូចតទៅ :

No comments:

Post a Comment