Monday, April 03, 2023

សម្ដេចតេជោ ហ៊ុន សែន៖ ភាពខុសគ្នារវាងជាតិសាសន៍ និងសាសនា ព្រមទាំងនិន្នាការ នយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះឡើយ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នា

ព្រឹកថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខុសគ្នារវាងជាតិសាសន៍ និងសាសនា  ព្រមទាំង និន្នាការនយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះឡើយ ព្រោះយើងម្នាក់ៗមានកត្តាតម្រូវការរួមនោះគឺ «កត្តាសុខសន្តិភាព»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងមន្ទីរពេទ្យនេះជារឿងលំបាកទៅហើយ ប៉ុន្តែការធានាឱ្យបាននូវនិរន្តរភាព គឺកាន់តែលំបាកទៅទៀត ដូចនេះក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ ក៏ដូចជាលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យដើម្បីបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ៕





No comments:

Post a Comment