Friday, October 22, 2021

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ( Video Conference)

ព្រះសីហនុ៖នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុបាន ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ( Video Conference) ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។


សូមជម្រាបផងដែរថា របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម ៖

១- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

២- សេចក្តីព្រាងច្បាប់ស្តីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០

៣- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕






No comments:

Post a Comment