Friday, October 22, 2021

លោក ជាវ តាយ បានស្នើជូនគណៈកម្មការអន្តរក្រសួង ពិនិត្យ និងពិភាក្សាជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ពោធិ៍សាត់៖  លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានស្នើឱ្យក្រុមការងារគណៈកម្មការអន្តរក្រសួងពិនិត្យ និងពិភាក្សាជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យងាយស្រួលដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋធ្វើចរាចរណ៍បាន បើអាចក្នុងដំណាច់ឆ្នាំ២០២១ ឬយ៉ាងយូរដើមឆ្នាំ២០២២ខាងមុខ។


លោក ជាវ តាយ បានស្នើបែបនេះ នៅសាល Video Conferenceខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជុំវិញការដោះស្រាយផលប៉ះពាល់ ការស្ថាបនាស្ថានីយ៍ថ្លឹងយានយន្តលើសទំងន់ នៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល លោកអភិបាលស្រុក និងប្រធានភូមិបាលស្រុកបាកាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារគណៈកម្មការអន្តរក្រសួងមួយចំនួនទៀត៕








No comments:

Post a Comment