Friday, October 22, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីសូត្រមន្តអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅកាន់វត្តទួលសទ្ធាសត្ថារាម ហៅវត្តតាអ៊នភ្នំយោង

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីសូត្រមន្តអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទួលសទ្ធាសត្ថារាម (ហៅ វត្តតាអ៊នភ្នំយោង) ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងស្វាមី លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ផងដែរ។


ពិធីបុណ្យត្រូវបានប្រារព្ធឡើងទៅតាមកន្លងប្រពៃណីដោយថ្នាក់ដឹកនាំ រួមនឹងមន្ត្រីរាជការបានអុជធូបទានដើម្បីឧទ្ទិសកុសលផលបុណ្យ ព្រមទាំងធ្វើបទនមស្សកា ព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា។ 


សូមបញ្ជាក់÷ អង្គកឋិនត្រូវបានដង្ហែចេញយកវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តទួលសទ្ធាសត្ថារាម( ហៅវត្តតាអ៊នភ្នំយោង ) នៅវេលាម៉ោង ៨.០០ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ជាកិច្ចបង្ហើយបុណ្យ៕






No comments:

Post a Comment