Friday, October 22, 2021

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីមួយខ្នង នៃសាលាបឋមសិក្សាវាលកន្សែង

ក្រចេះ ÷ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីមួយខ្នង មាន៦បន្ទប់ នៃសាលាបឋមសិក្សាវាលកន្សែង ស្ថិតនៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការឆាលហ្វានកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA)។

សូមបញ្ជាក់ថា អាគារសិក្សាថ្មីនេះ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ និងដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះ។

ក្នុងពិធីនោះ លោក ភឹម ភីរ៉ា បានពាំនាំនូវការសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់លោកអភិបាលខេត្ត ជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ជួយជម្រុញកូនចៅឲ្យខិតខំរៀនសូត្រទោះបីដោយផ្ទាល់ ឬតាមការបង្រៀនពីចំងាយ(អនឡាញ) ក៏ដោយ និងចូលរួមការពារជំងឺកូវីដ-១៩ ដោយរក្សាឲ្យបាន ៣កុំ និង៣ការពារ ព្រមទាំងចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ៗគ្នា៕







No comments:

Post a Comment