Tuesday, May 26, 2020

សិក្ខាសាលាស្តីពីការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ក្នុងសិក្ខាសាលាស្តីពីការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង។
លោកស្រីអភិបាលខេត្ត បានលើកឡើងថា សិក្ខាសាលានេះទទួលបានធាតុចូលសំខាន់ៗសម្រាប់គម្រោងសាង សង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះដោយមានការបង្ហាញចក្ខុវិស័យនៃសំណង់ប្រវត្តិសាស្ត្រយោធា កិច្ចដំណើរការសាងសង់ និងការគ្រប់គ្រងថែទាំ ទស្សនៈនៃការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានៅខេត្តកោះកុង ផែន ការសាងសង់ស្តូបអនុស្សាវរីយ៍ ព្រមទាំងបទពិសោធន៍របស់កងយោធពលខេមរភូមិន្ទក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ សកម្មភាពនៃការចូលរួមអនុវត្តនយោបាយឈ្នះ ឈ្នះ របស់កងយោធពលខេមរភូមិន្ទនៅភូមិភាគនីរតី និងប្រវត្តិដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ជាមួយនឹងរបាយការណ៍សមិទ្ធផល ២០ ឆ្នាំដោយនយោបាយឈ្នះ ឈ្នះ របស់ខេត្ត កោះកុង៕




No comments:

Post a Comment