Wednesday, April 08, 2020

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចលើកពេលការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៣ ដល់១៦ ខែមេសា

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញអ នុក្រឹត្យមួយ សម្រេលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។
បើតាមអនុក្រឹត្យនេះ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ។
សូមបញ្ជាក់ថា ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ។
លោកនាយករដ្ឋមន្ត្រីបានបន្តថា ទោះបីជាឈប់សម្រាកយ៉ាងណា ក៏មិនមែនជាប្រការល្អនោះដែរ ពីព្រោះរាជរដ្ឋាភិបាលបានហាមមិនឱ្យទៅស្រុកកំណើត។ ម្យ៉ាងទៀត ប្រជាជននៅជនបទភ័យខ្លាចប្រជាជននៅទីក្រុងនាំជំងឺទៅដល់ជនបទ រីឯអ្នកទីក្រុងក៏ខ្លាចនាំជំងឺពីជនបទចូលមកទីក្រុងដែរ ដូច្នេះប្រសិនបើខ្លាចទៅខ្លាចមកបែបនេះ យល់ល្អត្រូវតែដាក់ខ្លួនឯងឱ្យនៅនឹងកន្លែងតែម្ដងចុះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការធ្វើបែបនេះក៏ជាវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ផងដែរ។ លោកនាយករដ្ឋមន្រ្តី សូមលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់គឺប្រជាពលរដ្ឋខ្លួនឯង។
ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖






No comments:

Post a Comment