Thursday, October 18, 2018

លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងអាណត្តិទី ៧ នៃសមាគមនិកាយចិនទៀជីវនៅកម្ពុជា

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែងអាណត្តិទី ៧ នៃសមាគមនិកាយចិនទៀជីវនៅកម្ពុជា ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័ណ៌កោះពេជ្រ រាធានីភ្នំពេញ រាត្រីថ្ងៃទី១៦ តុលាឆ្នាំ២០១៨។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ សំណង់ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ។
លោកស្រី បានថ្លែងថា សមាគមនិកាយ ចិនទៀជីវកម្ពុជា ពិតជាបានចូលរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ ប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះយោបល់ ដើម្បីដាក់ទុនវិនិយោគ ធ្វើអាជីវកម្ម ការបណ្តុះបណ្តាលភាសាចិន ការកសាងសាលារៀន និងជួយឧបត្ថម្ភសមាជិក ទៅវិញទៅមក ដើម្បីទទួលបានផលចំណេញដល់សមាជិកផង ដល់សង្គមជាតិផង។ លោកស្រីក៏បានសំណូមពរឱ្យប្រធានសមាគមថ្មីនេះ ត្រូវត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន និងគោរពទៅតាមច្បាប់ និងបទដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា៕











No comments:

Post a Comment