Tuesday, July 03, 2018

ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រៃគគីរ ស្រុកចន្រ្ទា

ស្វាយរៀង៖ នាព្រឹកថ្ងៃច័ន្ទទី២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង លោក ប៊ូ ផាន់សារី អគ្គនាយករងនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុក្រសួងការពារជាតិ និងលោក រ័ត្នមុន្នី អគ្គនាយករង អាជ្ញាធរ អាវុធគីមីក្រសួងការពារជាតិ និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រៃគគីរ ដោយមានការអញ្ជើញចូលរួមពី លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក លោក ងួន រ៉ាំ អភិបាលស្រុកចន្រ្ទា មន្រ្តីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋចូលរួមប្រមាណ ១,៥៦០នាក់។
លោក ប៊ូ ផាន់សារី បានលើកឡើងអំពីការខិតខំអភិវឌ្ឍប្រទេស រួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យ អគារដ្ឋបាល វត្តអារាម ជាដើម ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកបានបន្តថា យើងត្រូវរួមគ្នារក្សានូវសុខសន្តិភាពឱ្យបានគង់វង្ស ដូច្នេះសូមអញ្ជើញបងប្អូនទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ ដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាយើងឱ្យរីកចម្រើនទៅមុខទៀត។

ចុងបញ្ចប់នៃពិធីនេះ លោក ប៊ូ ផាន់សារី បាននាំយកក្រមាដែលជាអំណោយរបស់លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្រ្ទា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១,៥០០នាក់ ក្នុងម្នាក់ៗទទួលបានក្រមា០១ ព្រមទាំងជួបជុំពិសារអាហារសាមគ្គីប្រកបដោយភាពស្និទ្ធស្នាល៕










No comments:

Post a Comment