Tuesday, July 03, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖ យើងមិនឈប់ត្រឹមនេះទេ យើងដើរទៅមុខទាំងអស់គ្នា មិនឱ្យកម្ពុជាវិលទៅរកសង្រ្គាម និងវិនាសកម្មជាថ្មីឡើយ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញសារនយោបាយ នៅលើបណ្តាញ​សង្គម Facebook ថា រាជរដ្ឋាភិបាល មិនឈប់នៅត្រឹមនេះទេ គឺយើងបន្តពួតដៃគ្នា​អភិវឌ្ឍកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ និងកាន់តែរីកចម្រើន ហើយលោកនឹងនៅរួម​សុខ​រួមទុក្ខជាមួយបងប្អូនជាច្រើនឆ្នាំទៀត។ យើងដើរទៅមុខទាំងអស់គ្នា ដោយមិនឱ្យកម្ពុជា វិលទៅរកសង្រ្គាម និងវិនាសកម្មសារជាថ្មីបានឡើយ។
លោកបានបញ្ជាក់ទៀតថា យើងទាំងអស់គ្នាមានមោទនភាពក្រៃ​លែងចំពោះការរីក​ចម្រើនរបស់​ប្រទេស​ជាតិ​សព្វថ្ងៃ។ ប្រសិនបើគិតពីភាពខ្ទេចខ្ទាំដោយសារសង្រ្គាមស៊ីវិល និងរបបវិនាសកម្មប្រល័យ​ពូជសាសន៍​ប៉ុលពតកន្លងមកនេះ គឺយើងមិននឹកស្មានថា កម្ពុជាបានឈានមកដល់ដំណាក់កាលនេះឡើយ ព្រោះពេលនេះ​កម្ពុជាមានអ្វីៗគ្រប់យ៉ាងជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ហើយបានងើបឈរស្មើមុខស្មើមាត់ជាមួយ​ប្រទេសលើពិភពលោក»។

ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា លោកបានយកឱកាសនេះ អំពាវនាវដល់ បងប្អូនជនរួមជាតិ​បោះឆ្នោតឱ្យ «គណបក្សប្រជាជនកម្ពុជា» លេខរៀងទី ២០ ដើម្បីកម្ពុជាយើងឈ្នះទាំងអស់គ្នា កម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ ៕

No comments:

Post a Comment