Tuesday, July 03, 2018

ក្រុមហ៊ុន​ផលិតដែក​ដ៏ធំរបស់វៀតណាម​ ចង់មកវិនិយោគ​ខាងផលិតដែក​នៅខេត្តព្រះសីហនុ​

យោងតាមជំនួបរវាង លោក Chu Quang Vu ,Manager of Research &Development Department និង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមហ៊ុនផលិតដែកដ៏ធំរបស់វៀតណាម ឈ្មោះ Hoa Phat ចង់មកវិនិយោគខាងផលិតដែកនៅខេត្តព្រះសីហនុ។
លោក Chu Quang Vu ឲ្យដឹងថា ក្រុមហ៊ុនHoa Phat គ្រោងចំណាយទុនវិនិយោគប្រហែល៥០០លានដុល្លារ ក្នុងការវិនិយោគផលិតកម្មដែកនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនរបស់លោក ត្រូវការដីប្រមាណពី១០០ហិចតា ទៅ១៥០ហិចតាដើម្បីវិនិយោគរោងចក្រផលិតដែកនេះ។

ជាការឆ្លើយតប លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ក្រុមហ៊ុន Hoa Phat ដែលចាប់អារម្មណ៍មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។ លើសពីនោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ចង្អុលបង្ហាញឲ្យក្រុមហ៊ុននេះ គួរចាប់អារម្មណ៍ទីតាំងដីនៅតំបន់ស្រុកស្ទឹងហាវ ព្រោះអនាគតទីនោះក៏មានកំពង់ផែទឹកជ្រៅ និងមានដីប្រហែល២០០ហិចតា ទំនងជាអាចធ្វើការងារនេះបាន៕



No comments:

Post a Comment