Tuesday, July 03, 2018

ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន ២៥ គ្រួសារទទួលបានអំណោយពីកងរាជអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង៖ នាព្រឹកថ្ងៃច័ន្ទទី២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង លោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីររដ្ឋបាលហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តស្វាយរៀង បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ២៥ គ្រួសារ តាមសំណើរបស់លោកមេឃុំគគីរ។
អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៨ មុខ គឺ ៖ -អង្ករ៥០ គីឡូក្រាម -មីយើង ០១ កេះ -ត្រីខកំប៉ុង ០១ យូ -ប៊ីចេង ០២ គីឡូក្រាម -ស្កសរ ០២ គីឡូក្រាម -ទឹកត្រី ០១ យូ -ទឹកស៊ីអីវ ០១ យូ -ថវិការចំនួន ៥០០,០០០ រៀល។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភបន្ថែមដល់ទីស្នាក់ការគណបក្សឃុំម៉ាស៊ីនបូមទឹក ០១ គ្រឿង និងបំពាក់ឯកសណ្ឋានដល់កំលាំងប្រជាការពារចំនួន២៥ នាក់ក្នុងម្នាក់ៗ ទទួលបានឯកសណ្ឋាន ០២កំប៉្លេផងដែរ៕





No comments:

Post a Comment