Wednesday, June 13, 2018

លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណដល់អាជ្ញាធរថៃដែលបានយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ

នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបពិភាក្សាជាមួយលោក ផានយ៉ារ៉ាក់ ភលផុប (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបពិភាក្សានោះដែរលោក ឯកអគ្គរាជទូតថៃ បានបញ្ជាក់ថា ក្រសួងការងារថៃ បានទទួលចុះបញ្ជីពលករខ្មែរឱ្យធ្វើការនៅប្រទេសថៃ ដើម្បីទទួលបានផលប្រយោជន៍ដូចពលរដ្ឋផងដែរ។ ការចុះបញ្ជីពលករបរទេសធ្វើការនៅថៃ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៨ នេះ។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អជាមួយគ្នា ក្នុងការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម បានបង្កើនបន្ថែមទៀត រវាងប្រទេសទាំងពីរ និងទេសចរណ៍ថៃមានចំនួនច្រើនមកកម្ពុជា»។ លោកស្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរថៃផងដែរ ដែលបានជួយសម្រួលការងារដល់ពលខ្មែរស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ លោកស្រី បានបញ្ជាក់ទៀតថា កម្ពុជាត្រូវការបទពិសោធន៍អំពីការងារស្ត្រី និងកុមារ និងចង់មានកិច្ចសហការជាមួយភាគីថៃ។
លោកស្រី ម៉ែន សំអន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ នៅពេលវេលាសមរម្យ ដើម្បីសិក្សាលើការងារស្ត្រីកុមារនៅប្រទេសថៃ។ លោកស្រី បានថ្លែងអំណរគុណដល់ម្ចាស់ក្សត្រី សុរិន្ទ ថន ដែលជួយលើវិស័យអំប់រំនៅតំពង់ធំ និងបានចុះ MOU កំចាត់ជម្ងឺគ្រុនចាញ់នៅខេត្តភាគឥសាន្ត ប្រទេសផងដែរ។

លោកស្រី ម៉ែន សំអន បានជំរាបភាគីថៃ អំពីស្ថានភាពការត្រៀមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ។ ការបោះឆ្នោតជ្រើសរើសសមាជិកសភានៅពេលខាងមុខនេះ មាន២០គណបក្សចូលរួមប្រកួតប្រជែង៕





No comments:

Post a Comment