Tuesday, February 13, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី មិនមែនខូចទេ គឺឆ្កួតតែម្តង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក​មិញ​នេះ បាន​ចាត់​ទុក​ទង្វើ​ប្លែកៗ និង​ដដែលៗរបស់ ទណ្ឌិត សម រង្ស៊ី ដែល​កំពង់​រត់​គេច​ខ្លួន​ពីសំណាញ់​ច្បាប់​ ទៅរស់​នៅ​ប្រទេសបារាំងថា មិនមែនខូចទេ គឺឆ្កួតតែម្តង ដោយ​លោក​នាយករដ្ឋមន្ត្រី ​​មាន​ប្រសាសន៍ថា «កុំ​​​ឡប់​មក​បបួល​អាយុ ៦៥ឆ្នាំ​ ឈប់​ទាំង​អស់គ្នា​ ឯងជាអ្នកជាប់គុកសោះ រត់ចោលស្រុក​សោះ​ មក​បបួល​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង​ឱ្យ​ឈប់​ដូចគ្នា​​ អានេះ​មិន​ខូចទេ វា​ឆ្កួត​តែ​ម្តង​ ហ្សេន​របស់​វា​ឆ្កួត​តែ​ម្តង»។
លោក​នាយករដ្ឋមន្ត្រីថ្លែង​ដូចនេះ​​ ​ក្នុង​ពិធី​ប្រគល់សញ្ញាបត្រ​ ជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នា​ព្រឹកថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។
លោកនាយករដ្ឋមន្ត្រី​ ក៏​បាន​ឆ្លើយតបទៅនឹង​​ការ​ប្តឹង​របស់​ ទណ្ឌិត ​សម រង្ស៊ី ​ទៅកាន់ក្រុម Facebook ប្រឆាំងចំពោះការទទួលបាន​ការគាំទ្រ (Like) ដ៏ច្រើនលើសលុបនៅលើទំព័រ ​​Facebook របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផងដែរ ដោយលោក​បាន​លើលឡើងថា  «យីអានេះ លេង​ហ្វេសប៊ុក​ចាញ់គេ ក៏​រករឿងដែរ ឆ្កួត​ហ្មង»៕






No comments:

Post a Comment