លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកទាំងនោះមិនទាន់បានអីផង ព្រមានសម្លាប់អ្នកនេះ ព្រមានចាប់អ្នកនេះអ្នកនោះ ព្រមានដកហូតទ្រព្យសម្បត្តិអ្នកនេះបញ្ជូនទៅឱ្យអ្នកនោះ រឹបអូសពីអ្នកមានទៅឱ្យអ្នកក្រ រឹបអូសមេទ័ពជូនកូនទ័ព ដែលចំណុចទាំងអស់នេះហើយនឹងបង្កើតបានជាភាពចលាចលក្នុងសង្គមដែលអាចនាំទៅដល់សោកនាដកម្មជាក់ជាមិនខាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិមិនអាចធ្វើទៅបានទេសូម្បីតែប្រធានាធិបតីអាមេរិក Donald Trump ដែលជាពាណិជ្ជករដ៏ជោគជ័យមួយរបស់អាមេរិកនោះ ក៏មិនមានប្រាក់ស្មើនឹង Bill Gates បានដែរ។ លោកបានបន្ថែមថា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋទូទៅ តើយើងមានលទ្ធភាពធ្វើឱ្យមានការកាត់បន្ថយគម្លាតរវាងអ្នកដែលមានប្រាក់រាប់រយលាន ជាមួយនិងអ្នកមានប្រាក់មួយពាន់ពីរពាន់ទេ វាអត់មានលទ្ធភាពទៅរួចទេ ប៉ុន្តែជំនឿមួយដែលច្បាស់អាចធ្វើទៅបាន គឺការកាត់បន្ថយគម្លាតក្នុងខួរក្បាលរបស់យើង៕

No comments:
Post a Comment