Thursday, January 25, 2018

អាជ្ញាកណ្ដាលកម្ពុជា៩រូប ជាប់ឈ្មោះកម្រិតអាជ្ញាកណ្ដាលអន្តរជាតិ FIFA

អាជ្ញាកណ្ដាលក្នុងស្រុកចំនួន៩រូប ជាប់ឈ្មោះជាអាជ្ញាកណ្ដាលអន្តរជាតិដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់ដឹកនាំការប្រកួតនៅក្នុងឆ្នាំ២០១៨ នេះទាំងក្នុងនិងក្រៅប្រទេស ប្រចាំទ្វីបអាស៊ី សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិនានា។

យោងតាមវេបសាយរបស់ FIFA អាជ្ញាកណ្ដាលទាំង៩រូប មាន៣រូបជាអាជ្ញាកណ្ដាលលើទីលាន ៥រូបជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ ឬជំនួយការអាជ្ញាកណ្ដាល និង១រូបជាអាជ្ញាកណ្ដាលកីឡាបាល់ទាត់ក្នុងសាល។ ចំពោះអាជ្ញាកណ្ដាលលើទីលានទាំង៣រូបមាន លោក ជី សាមឌី ,លោក ឃួន វីរៈ, និងលោក លឹម ប៊ុនធឿន ខណៈជំនួយការអាជ្ញាកណ្ដាលមានលោក ចេង ចាន់តារា,លោក ឈី សុភាព, លោក គឹម ស៊ីពិសាល, លោក ស៊ុន ចាន់ភារិទ្ធិ និងលោក ស៊ុន ដារ៉ាវុធ។ ចំណែកអាជ្ញាកណ្ដាលសម្រាប់កីឡាបាល់ទាត់ក្នុងសាល គឺលោក សៀង សុភ័ក្រ៕


No comments:

Post a Comment