Thursday, January 25, 2018

គ្រាប់ផ្លោង១៣០មីលីមែត្រមរតកអាមេរិកបន្សល់ទុកឲ្យកម្ពុជា ត្រូវបានរកឃើញជាថ្មីលើទឹកដីទីរួមខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកមួយ នៅចំណុចដីមួយកន្លែង នៅខាងលិចអាងទឹកសិប្បនិមិត្ត ទីរួមខេត្តត្បូងឃ្មុំ ដែលស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោយពេលគ្រឿងចក្រ​អេសកាជីក​កាយដី។ ក្រោយប្រទះឃើញបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញារធរខេត្ត ដើម្បីអោយក្រុម​បច្ចេកទេស មកដោះយកទៅ។

បន្ទាប់ពីទទួលពត៌មាននេះ ពីសំណាក់ប្រជាពលរដ្ឋជាបន្តបន្ទាប់ នូវគ្រាប់យុទ្ធភ័ណ្ឌសំណល់ពីសង្គ្រាម ពិសេសសហរដ្ឋអាមេរិក, នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានស៊ីម៉ាក់ខេត្ត រួមជាមួយនឹង គណៈកម្មការសកម្មភាពមីនខេត្ត និងក្រុមបច្ចេកទេសដោះគ្រាប់ បានចុះពិនិត្យ និងធ្វើការដោះគ្រាប់ ដើម្បីយកទៅរក្សាទុក និងកម្ទេចចោល ចៀសវាងបង្កគ្រោះថ្នាក់​ដល់ប្រជាពលរដ្ឋ ដែលនេះជាការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្នុងន័យធ្វើយ៉ាងណា ធានាអោយបានសុខសុវត្ថិភាពជូនពួកគាត់ ។

សូមបញ្ជាក់ថា គ្រាប់ផ្លោងដែលរកឃើញនេះ ជាប្រភេទគ្រាប់ផ្លោង១៣០មីលីមែត្រ ដែលមានកម្លាំងផ្ទុះ​រហូតដល់៥០០មែត្រជុំវិញ ដែលនេះជាមរតកកាលពីសម័យសង្គ្រាម ដែលអាមេរិកបានបន្សល់ទុក ៕




No comments:

Post a Comment