Tuesday, August 22, 2017

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលនាំសត្វមកទទួល​វ៉ាក់​សាំង ដែលមន្ទីរកសិកម្មបានរៀបចំជូន

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺសត្វដល់ប្រជាកសិករ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានសហការជាមួយផ្នែកបសុព្យាបាលស្រុក និងភ្នាក់ងារសត្វភូមិ បានចុះចាក់ថ្នាំការពារ ព្យបាលជម្ងឺសត្វ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្ត​កំពង់​ចាម​ និង លោក កៅ ផល អនុរដ្ឋលេខាធិការ តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ​ជួប​សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបាននាំសត្វរបស់ខ្លួន មកទទួលវ៉ាក់សាំង ដែល​មន្ទីរ​កសិកម្មបានរៀបចំជូននោះ និងជូនថវិកាអ្នកចូលរួមចំនួន​ ២០០នាក់​ ម្នាក់​១ម៉ឺន​រៀល​។

នាឱកាសនោះផងដែរ អភិបាលខេត្ត និងលោក កៅ ផល ព្រមទាំង មន្ត្រីរួមដំណើរ ក៏បានអញ្ជើញអុចធូប និងប្រគេនបច្ច័យចំនួន​១លានរៀលដល់ព្រះសង្ឃ នៅវត្តឥន្ធកោសី ហៅវត្តកោះជ្រូក ស្ថិតនៅឃុំកោះសំរោង និងជូនតាយាយ៥០ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល​ផងដែរ ៕


 









No comments:

Post a Comment