Tuesday, August 22, 2017

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំនេះបន្តទៀតនៅវិមានសន្តិភាព

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧  លោកនាយករដ្ឋមនមន្រ្តី ហ៊ុន សែន បានថ្លែងថា  លោក នឹងនៅតែបន្តជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ឆ្នាំ២០១៧នេះជាបន្តទៀត។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅ វិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោក តែងតែយកចិត្តទុកដាក់លើធនធានមនុស្សដែលខិតខំកសាងឡើងតាំងពីបាតដៃទទេ។ នាឱកាសនោះ លោក ក៏បានជូនពរជាថ្មីដល់សិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះ ឱ្យបានជាប់គ្រប់ៗគ្នា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អ្នកដែលមិនបានជាប់និទ្ទេស A ជាប់និទ្ទេសផ្សេងក៏ដោយ គឺអាចឈានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្តមសិក្សាបានដែរ។ ដោយឡែកសម្រាប់សិស្សដែលមិនជាប់ ក៏ពួកគេមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬសិក្សាជំនាញឯកទេសដទៃទៀត៕





No comments:

Post a Comment