Tuesday, August 22, 2017

ប្រធានគណៈមេប្រយោគទូទាំងប្រទេស អញ្ជើញ​ចុះពិនិត្យ​ស្ថានភាព​ទូទៅនៅ​តាមមណ្ឌល​សំណេរ​ ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ​

នៅថ្ងៃទី២១ និង២២ ខែសីហា ឆ្នាំ២០១៧ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលសំណេរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗ មានសភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយ ដោយពុំមានការយកសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡងឡើយ៕




No comments:

Post a Comment