Sunday, October 09, 2016

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងបាងកក ប្រទេសថៃ

នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ​។​ កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ទី១០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
ការអញ្ជើញចូលរួមរបស់ម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនេះ​ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ។

សូមជម្រាបថា កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នាប្រទេសថៃ គឺជាវេទិកាមួយ មានគោលបំណងកសាងសហគមន៍អាស៊ី ឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាពធនធានដ៍ស្តុកស្តម្ភ និងភាពប្រកួតប្រជែងរបស់ប្រទេសនីមួយនៅទ្វីបអាស៊ី៕








No comments:

Post a Comment