Sunday, October 09, 2016

សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​អញ្ជើញ​ទៅដល់​អាកាស​យាន​ដ្ឋានទ័ព​អាកាស នៃកង​ទ័ព​ភូមិន្ទ​ថៃ ទីក្រុង​បាងកក ព្រះរា​ជាណា​ចក្រថៃ

  សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​គណៈ​ប្រតិ​ភូជាន់ខ្ពស់ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅដល់​អាកាស​យាន​ដ្ឋាន​ទ័ព​អាកាស នៃកងទ័ព​ភូមិន្ទថៃ ទីក្រុង​បាង​កក ព្រះ​រា​ជា​ណា​ចក្រថៃ ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល​ស្តីពី​កិច្ចសន្ទនា នៃកិច្ចសហ​ប្រតិបត្តិកា​រអាស៊ី ACD លើកទី២ ដែលនឹង​ប្រារព្វ​ធ្វើ​ឡើងនៅ​ថ្ងៃទី១០តុលា។
យន្តហោះ​ពិសេស​របស់​ព្រះរាជា​ណាចក្រកម្ពុជា បានធ្វើការចុះចត​ប្រកប​ដោយ​​សុវត្តិភាព កាល​ពីវេលា​ម៉ោង​៩និង​១៥​នាទី។ វត្តមាននៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និង​គណៈ ប្រតិភូ​ត្រូវបាន​ការ​ធ្វើគារ​វកិច្ច​ស្វាគមន៍ យ៉ាងស្និតស្នាល​រ៉ាក់ទាក់​ពីសំណាក់ ឯកឧត្តម ស៊ូរ៉ាផាន់ តានីយូរ៉ាដហាណា រដ្ឋ មន្រ្តី​នៃ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​ថៃ លោកជំទាវ អ៊ាត សោភា ឯក​អគ្គរាជ​ទូត ព្រះរាជាណា​ចក្រកម្ពុជា ប្រចាំព្រះ​រាជា​​ណាចក្រថៃ ព្រម​ទាំង​ឯកឧត្តម លោកជំទាវ ជាឥស្សរ​ជនជាន់ខ្ពស់ រាជរដ្ឋា​ភិបាល​ថៃ និង​ឥស្សរ​ជនការ​ទូត​របស់​ព្រះរា​​ជា​ណា​​ចក្រ​កម្ពុជា ប្រចាំ​ព្រះរាជា​ណាចក្រថៃជា​ច្រើនរូប។

តាមកម្ម​វិធីដែលបា​នគ្រោង​ទុក នៅរសៀលថ្ងៃ​ទី៩​តុលានេះ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងជួប​ពិភាក្សា​ទ្វេ ភាគី​ជាមួយស​ម​ភាគីថៃ ឯកឧត្តម​ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយក​រដ្ឋមន្រ្តី​ថៃ ក្នុងគោល​បំណង​ដើម្បី​ពង្រឹង​និង ពង្រីក​កិច្ច​សហប្រតិ​បត្តិការ នៃព្រះរាជា​ណាចក្រ​ទាំងពីរ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេ​ឡើង​ថែមទៀត។ ជា​មួយ​គ្នា​នេះស​ម្តេចតេជោ​ នាយករដ្ឋមន្រ្តី នឹងជួបពិ​ភាក្សាគ្នា​ផងដែរ​​ជាមួយ ឯកឧត្តម វ៉ាង ក្យូអា (Hwang Kyo-ahn) នាយក​​រដ្ឋមន្រ្តី នៃសាធារណ​រដ្ឋ​កូរ៉េ។ ដូចគ្នានិង​បណ្តា​មេដឹកនាំ​អាស៊ីដទៃ​ទៀត​ដែរ​នោះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី នឹងថ្លែង​​សុន្ទរកថា​គន្លឹៈ ក្នុងពិធីបើក​កិច្ចប្រជុំ​​កំពូលស្តី​ពីកិច្ច​សន្ទនា នៃកិច្ចសហ​ប្រតិបត្តិការ​អាស៊ី ACD លើកទី២ ក្រោម​​ប្រ​ធាន​បទ អាស៊ីតែមួយ ថាមពលចម្រុះ ដែលនឹង​ប្រារព្វធ្វើឡើងនៅថ្ងៃទី១០តុលា៕





No comments:

Post a Comment