Sunday, October 09, 2016

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញា​តិឱ្យ ស្ថាបនិក និង​ជាប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្មអមតៈ ចូលជួបសំដែងការគួរសម

  នៅល្ងាច​ថ្ងៃទី០៩ តុលា ២០១៦ ដដែល​នោះដែរ សម្តេចតេជោនាយ​ករដ្ឋមន្រ្តី បានអនុញ្ញាតិ​ឲ្យលោក វីក្រុម ក្រូម៉ាឌិត  ស្ថាបនិក និងជាប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវ​កម្ម​អមតៈ ចូល​ជួប​សំដែង​ការគួរ​សម។ លោក វីក្រុម ក្រូម៉ាឌិត មានប្រសាសន៍​ថ្លែងនូវ​អំណរ​គុណ​ជូនចំពោះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ដែលបាន​អនុញ្ញាត​ឲ្យរូប​លោកចូល​ជួបសំដែង ការគួរសម។ លោក​ប្រធាន​មានប្រសាសន៍​បន្តថា កម្ពុជា​នឹងមាន​អនាគត​ដ៏ល្អព្រោះ​ថា កម្ពុជា​ជាប្រទេស​ស្ថិត​នៅ​ចំ​ចំណុចក​ណ្តាល​គេ ពិសេស​រវាង​ថៃនិង​វៀតណាម ដែល​មាន​សក្តានុពល​ខ្ពស់​បំផុត។
លោក វីក្រុម ក្រូម៉ាឌិត មានប្រសាសន៍​ជំរាបជូនស​ម្តេចតេជោនាយក​រដ្ឋមន្រ្តីដែរថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោ​កកំពុង​បង្កើតតំ​បន់សេ​ដ្ឋកិច្ច​ពិសេស នៅក្នុង​ប្រទេស​ថៃ ​វៀត​ណាម និង​នៅ​ប្រទេស​មីយ៉ាន់ម៉ារ និងកំពុងសិ​ក្សាបើក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងប្រ ទេស​កម្ពុជា​។ តាមរយៈ​កិច្ចសន្ទនា​គ្នានោះ លោកប្រធាន​ក្រុមហ៊ុន​សុំការណែនាំ​ពីសម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី ក្នុងការ​បណ្តាក់ទុន​វិនិយោគ​ក្នុងប្រទេស​កម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​ថា កម្ពុជា​និង​ខិតខំ​ប្រឹង​ប្រែង​ធ្វើយ៉ាង​ណា រក្សាកំណើន​សេដ្ឋកិច្ច​ជាមធ្យម​៧%ក្នុង​១ឆ្នាំ តាម​រយៈ​នេះ​រាជ​រដ្ឋា​ភិបាលច​ង់​ឃើញ​អ្នក​វិនិយោគ បន្ថែម​ទៀត មកបណ្តាក់​ទុនវិនិយោគ​នៅកម្ពុជា។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​បន្តថា រាជរដ្ឋា​ភិបាល កំពុងតែ​ខិតខំ​ធ្វើយ៉ាង​ណា​ឲ្យ​តម្លៃ​ភ្លើង​មាន​ការ​ធ្លាក់​ចុះ ដើម្បីចូល​រួមចំណែក​កាត់​បន្ថយភា​ពក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ និងការ​បណ្តាក់​ទុន​វិនិយោគរ​បស់​ផ្នែក​ឯកជន​នៅក​ម្ពុជា។ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​ក៏បាន​ស្វាគមន៍​ចំពោះ​គោល​បំណង​ នៃការបង្កើត​តំបន់សេដ្ឋកិច្ច​នៅ​កម្ពុជា និងបាន​សន្យាថា​ នឹង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធីបើក​តំបន់​សេដ្ឋកិច្ច ពិសេសរបស់​ក្រុមហ៊ុន​សាជីវកម្ម​អមតៈ ក្នុងប្រទេស​កម្ពុជា៕




No comments:

Post a Comment