Wednesday, May 25, 2016

លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រទឹកដោះគោអង្គរ

នៅ​ថ្ងៃទី២៥ ខែឧ​សភា ឆ្នាំ២០១៦ លោកជំ​ទាវឧបនាយ​ករដ្ឋ​មន្ត្រី ម៉ែន សំអ​ន រដ្ឋមន្ត្រី​ក្រសួ​ងទំ​នាក់​ទំនងជា​មួយរដ្ឋសភា​-ព្រឹទ្ធសភា និង​អធិការកិ​ច្ចបានអញ្ជើ​ញជាអធិ​បតីក្នុ​ងពិធី​សម្ពោធរោ​ង​​ចក្រទឹក​ដោះ​គោអង្គរ ដែល​មានទី​តាំងនៅ​ក្នុងតំបន់សេ​ដ្ឋកិច្ចពិសេ​សភ្នំពេញ រាជធានី​ភ្នំពេញ ។
លោក​ជំទាវ ម៉ែន សំអន ក៏បាន​មានប្រសា​សន៍ថា រាជរដ្ឋា​ភិបាល​កម្ពុជា បានចា​ត់ទុកវិស័​យ​ឯក​​ជន​ជាក្បាលម៉ា​ស៊ីនដ៏សំ​ខាន់ ដើម្បី​រួមចំណែ​កដល់​កិច្ចអភិ​វឌ្ឍ​សេដ្ឋកិច្ច​-សង្គម និង​បានប​ង្ក​    លក្ខ​ណៈងាយ​ស្រួល ដោ​យជម្រុ​ញវិស័​យឯកជ​នឲ្យរីក​លូតលា​ស់ តា​មរយៈ​ការអនុ​វត្តយុទ្ធ       ​សាស្រ្ដច​តុកោ​ណដំណា​ក់កាល​ទី៣ ដើម្បី​កំណើនកា​រងារស​មធម៌ និងប្រ​សិទ្ធភា​ព។

លោ​​ក​ជំទាវ ម៉ែន សំអន ក៏បាន​កោតស​សើរដល់​ក្រុមហ៊ុន​ទឹកដោះ​គោ វៀតណា​ម (VINAMILK) ដែល​បានស​ហការជា​មួយក្រុ​ម​ហ៊ុន BPC Trading ដែល​បាន​ផ្តល់ទំនុក​ចិត្ត និ​ង ស​ម្រេច​ចិត្ត​វិនិយោគ ដោយ​បង្កើ​តរោ​ងចក្រទឹក​ដោះគោ​អង្គរ ដែល​មានទី​តាំងស្ថិត​នៅក្នុងតំបន់​សេដ្ឋកិ​ច្ច ពិសេ​សនេះ។ ការប​ង្កើតរោ​ងចក្រនេះ​គឺពិតជា​អាចរួមចំ​ណែករក្សា​ស្ថិ​រភាព និងកំ​ណើន​សេដ្ឋកិច្ច​នៅក​ម្ពុជា តាមរ​យៈកា​រផ្ដល់ចំណូល និង​ឱកា​សការ​ងារដ​ល់ប្រជា​ពល​រដ្ឋ ដែល​ជាកត្ដា​ចាំបាច់ក្នុ​ងការជួយ​កាត់ប​ន្ថយភា​ពក្រីក្រ។ លើស​ពីនេះទៅ​ទៀត វាក៏​ជាកា​ររួមចំណែ​កក្នុង​ការងារនគរូ​បនីយកម្ម និងការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ និងដោ​យបានកា​ត់បន្ថ​យការធ្វើចំណា​កស្រុក​ទៅធ្វើការនៅ​ប្រទេសជិ​តខាងផងដែរ។









No comments:

Post a Comment